ទាន់ហេតុការណ៍
ប្តឹងប្រហែល៣ឆ្នាំតែមិនទាន់ទទួលលទ្ធផល រឿងជីកកាយរណ្តៅដី សាងសង់អគារខុនដូរកម្ពស់២០ជាន់បណ្តាលឲ្យប្រេះបាក់ស្រុត ផ្ទះរបស់គាត់ - ពិធីបើកយុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត អាណត្តិទី៦ នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល - ​បទល្មើស​នាំចូល​ទំនិញ​រត់ពន្ធ​មាន​រថយន្ត​ចង្កូត​ស្តាំ​ជាដើម បាន​បន្ត​កើត​មាន​តាម​ព្រំដែន​ខេត្តបន្ទាយមានជ័យ​ - ប្រជាពលរដ្ឋ​មកពី​ខេត្ត​កំពង់ចាម តំណាងឲ្យ​៣០​គ្រួសារ ស្នើ​ដល់​អគ្គិសនី​កម្ពុជា​ផ្តល់​ប្រាក់​សំណង ដោយសារ​ការសង់​បង្គោល​ភ្លើង​ប៉ះចំ​ដី​ពួកគាត់ - នៅ​ព្រឹក​នេះ ពលរដ្ឋ​២៩២​គ្រួសារ ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ ប្រឆាំង​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង​ - លោកវុ​ធ កំពុង​ល្បីឈ្មោះ នាំ​ឈើ​ចេញ តាម​ច្រក ការ៉េ​៩ និង ១១៥ នាំអោយ​លោក​សៅ សុខា ឈើ​ក្បាល ? - គណ​:​ប្រតិភូ​ចំនួន ១០ រូប ដឹកនាំ​ដោយ​លោក ជិន ឌឹ​ក​ធិ​ច អនុប្រធាន​មន្ទី​មហាផ្ទៃ និង​ជា ប្រធាន​គណ​:​កម្ម​ការ​សាសនា​ខេត្ត​បី​ញ ហ្សឿ​ង ជា​ប្រធាន​គណ​:​ប្រតិភូ អញ្ជើញ​ក្រាប​ថ្វាបបង្គំ​គាល់ សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណ​:​ធម្មយុត្តិ​ក​និនាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ប្រជាពលរដ្ឋ ចំនួន​២៦០​គ្រួសារ​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ ធំ​ខាងត្បូង ភូមិធំ​ខាងជើង ភូមិ​ត្រពាំង​ស្នោ ភូមិ​បឹង ភូមិ​ព្រៃ​ពង្រ និង​ភូមិ​វែង ស​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានទុក្ខ​កង្វល់​ដោយ​មាន​ចលនា​ក្រុម​ប្រមូល​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​ - ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​រិបអូស​កុំព្យូទ័រ​ជា​ង​20​គ្រឿង​ខណៈ​បង្គ្រាប​ទីតាំង​ល្បែង​ហ្គាម​អន​ឡាញ​អិន​ធើ​ណិ​ត​មួយកន្លែង - សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​
0

ព្រះ​នរាយណ៍ ចែក​អំណោយ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨ លោក ព្រហ្ម ឥ​ន្ទ្រ ប្រធាន​គ្រប់គ្រង​ការផ្សាយ វេបសាយ ទូរទស្សន៍ ព្រះ​នរាយណ៍ -​ក្រុមគ្រួសារ និង​ម្តាយបង្កើត បាន​ចុះ​ចែក​អំណោយ និង ប្រគេន​ទេយ្យទាន​ដល់​វត្ត​អរុណ​វ​តី ស្ថិតនៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​គ្រួសារ​ទី​១ ៖ លោក អ៊ុន សារឿ​ន អាយុ​៥៥ លើសឈាម ពិការ ជិត​១​ឆ្នាំ​(​និយាយ​អត់​កើត ងាប់​១​ចំហៀង​ខ្លួន ) ។​រស់នៅក្នុង ភូមិ​ក្រាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​គ្រួសារ​ទី​២ ៖​លោក សេក រដ្ឋា អាយុ​៤៨​ឆ្នាំ ជាង​សំណង់ និង​ប្រពន្ធ​
​លោកស្រី សាយ ស្រី​ម អាយុ ៣៣​ឆ្នាំ មាន​ជំងឺ​ប្រចាំកាយ ដោយមាន កូន​៣​នាក់​ក្នុង​បន្ទុក ។​រស់នៅ​ភូមិ​សាមគ្គី ៤ សង្កាត់ ត្រពាំង​ក្រសាំង ។​

​គ្រួសារ​ទី​៣ ៖​ប្រគេន​ទេយ្យទាន​ដល់​វត្ត​អរុណ​វ​តី ដែលមាន ព្រះ​ភិក្ខុ​
​ឥន្ទ្រ​ថេរោ ភន សុផាត ជា​ចៅអធិការ​វត្ត អរុណ​វ​តី ក្នុង​ភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​អំណោយ ក្នុង​១​សំរាប់ រួមមាន អង្ករ​ចំនួន ២៣​គី​ឡូ -​ត្រីខ ១​ឡូ​- ទឹកស៊ីអ៊ីវ ៦​ដប – ទឹកត្រី​៦​ដប​- មី​ខ្លាឃ្មុំ​ក្រហម ១​កេស​- និង​ថវិកា​ចំនួន ៥​ម៉ឺន​រៀល ។​
​នៅក្នុង​ឳ​កាស​នេះ លោក ហែម ដា​រិទ្ធិ អភិបាល​នៃ​គណៈ​អភិបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ចូលរួម​ចថិកា ចំនួន ៤០​ម៉ឺន​រៀល ដោយ​ប្រគេន​វត្ត​អរុណ​វ​តី ១០​ម៉ឺន​រៀល និង ២​គ្រួសារ​ខាងលើ ទទួលបាន​១៥​ម៉ឺន​រៀល ក្នុង​១​គ្រួសារ ជាមួយ​នោះ​ក៏​មាន​ការចូលរួម​ថវិកា ពី ចៅ​សង្កាត់​ត្រពាំង​ក្រសាំង លោក ហ៊​ត រដ្ឋា -​ចៅសង្កាត់រង លោក ស៊ឹម ភូ​ន និង លោក​ស្មៀន មុំ សុទ្ធ ផងដែរ ។​

​លោក ហែម ដា​រិទ្ធិ បាន​ផ្តាំផ្ញើ តាមរយៈ​លោក ព្រហ្ម ឥ​ន្ទ្រ ពី​ការ​សាកសួរ​សុខទុក្ខ និង ពិសេស​សូម​អញ្ជើញ ទៅ​បោះឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា ដើម្បី​រក្សា​សន្តិភាព និង ការអភិវឌ្ឍន៍ ត​រៀង​ទៅ ។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ mailtobot@gmail.com