ទាន់ហេតុការណ៍
នៅ​ព្រឹក​នេះ ពលរដ្ឋ​២៩២​គ្រួសារ ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ ប្រឆាំង​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង​ - លោកវុ​ធ កំពុង​ល្បីឈ្មោះ នាំ​ឈើ​ចេញ តាម​ច្រក ការ៉េ​៩ និង ១១៥ នាំអោយ​លោក​សៅ សុខា ឈើ​ក្បាល ? - គណ​:​ប្រតិភូ​ចំនួន ១០ រូប ដឹកនាំ​ដោយ​លោក ជិន ឌឹ​ក​ធិ​ច អនុប្រធាន​មន្ទី​មហាផ្ទៃ និង​ជា ប្រធាន​គណ​:​កម្ម​ការ​សាសនា​ខេត្ត​បី​ញ ហ្សឿ​ង ជា​ប្រធាន​គណ​:​ប្រតិភូ អញ្ជើញ​ក្រាប​ថ្វាបបង្គំ​គាល់ សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណ​:​ធម្មយុត្តិ​ក​និនាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ប្រជាពលរដ្ឋ ចំនួន​២៦០​គ្រួសារ​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ ធំ​ខាងត្បូង ភូមិធំ​ខាងជើង ភូមិ​ត្រពាំង​ស្នោ ភូមិ​បឹង ភូមិ​ព្រៃ​ពង្រ និង​ភូមិ​វែង ស​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានទុក្ខ​កង្វល់​ដោយ​មាន​ចលនា​ក្រុម​ប្រមូល​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​ - ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​រិបអូស​កុំព្យូទ័រ​ជា​ង​20​គ្រឿង​ខណៈ​បង្គ្រាប​ទីតាំង​ល្បែង​ហ្គាម​អន​ឡាញ​អិន​ធើ​ណិ​ត​មួយកន្លែង - សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​ - ព្រះ​នរាយណ៍ ចែក​អំណោយ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ - ពង្រឹង​ការអនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​អំពើហឹង្សា​លើ​ស្ត្រី​ - ​នៅលើ​ទីផ្សារ​នៅតែ​មាន​ទំនិញ​ខូច​គុណភាព​ខ​ណះ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ទើរ​គ្រប់​ទីផ្សារ​ក្នុង​ខេត្ត​ - ​ភ្លៀង​ធ្លាក់​ច្រាំង​ចេះ​បាក់​បន្តបន្ទាប់​ដោយសារ​ការ​សម្រុក​បូម​ខ្សាច់​យ៉ាង​គំហ៊ុក​ពី​ក្រុមហ៊ុន​ស៊ែ​ន បាសាក់ មេគង្គ ឌី​វេឡុ​ប​ម៉ិន​
0

​នៅលើ​ទីផ្សារ​នៅតែ​មាន​ទំនិញ​ខូច​គុណភាព​ខ​ណះ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ទើរ​គ្រប់​ទីផ្សារ​ក្នុង​ខេត្ត​

បាត់ដំបង ៖ ទំនិញ​ខូច​គុណភាព និង​លើស​កាលបរិច្ឆេទ នៅតែ​មាន​លក់​លើ​ទីផ្សារ​ស្ទើរ​គ្រប់​ទីផ្សារ ក្នុង​ខេត្ត​បាត់ដំបង បើទោះបី​តិច ឬ​ច្រើន ដោយសា​តែ​អាជីវករ​ខិលខូច​មួយចំនួន លួច​លក់​មិន​ខ្វល់ខ្វាយ ពី​ការប៉ះពាល់​សុខភាព​ដល់​អ្នក​ដ៏​ទៃ គិតតែ​ផលប្រយោជន៍​ខ្លួន​ប៉ុណ្ណោះ ។ លើ​បញ្ហា​នេះដែរ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង ក៏​បាន​ចុះ​ដកហូត​តាម​បណ្តា​ទីផ្សារ​ជា​បន្តបន្ទាប់ ហើយ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ មន្ត្រី​កាំ​កុងត្រួល​សាខាខេត្តក៏​បាន​សហកា​រ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​លើ​ផលិតផល​ទំនិញ ដែល​ដាក់​តាំង​លក់​នៅលើ​ទីផ្សារ​ស្រុក​ថ្មគោល​ដើម្បី​ស្វែងរក​ទំនិញ​ខូច​គុណភាព​និង​ហួស​កាលបរិច្ឆេត​ប្រើប្រាស់ ។​

​លោក ហាក់ សុខ​រិន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​បានអោយដឹងថា នៅក្នុង​កា​ចុះ​ប្រតិបត្តិការ​ពិនិត្យ​ស្វែងរក​ទំនិញ​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេត​ប្រើប្រាស់​ខាងលើនេះ​បាន​ធ្វើឡើង​នៅ​ចំណុច​ក្នុង​ផ្សារ​ថ្មគោល​និង​ផ្សារ​ទំនើប​TK​ស្ថិតក្នុង​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង ។​

​លោក​បន្តថា ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ​ដែរ​ជា​លទ្ធផល​ជាក់ស្តែង មន្ត្រី​ជំនាញ​បាន​រកឃើញ​និង​ដកហូត​បាន​ទំនិញ​ខូច​គុណភាព​ចំរុះ​ចំនួន​៦៧​គីឡូក្រាម ដែល​បាន​នាំយក​មក​រក្សាទុក​នៅ​សាខា​ដើម្បី​រងចាំ​ធ្វើ​ការដុត​កំទេច​ចោល​នៅ​ពេល​ក្រោយ ។ បន្ថែម​លើ​នេះ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​នែរ​នាំ​និង​អប់រំ​ទៅ​ដល់​ក្រុមអាជីវករ និង​ម្ចាស់​គ្រប់គ្រង​ផ្សារ​ធ្វើយ៉ាងណា​ជួយ​សហការ​គ្នា ដើម្បី​ទប់ស្កាត់​លើ​បញ្ហា​នេះ ត្រូវ​បញ្ឈប់​ការនាំយក​ទំនិញ​និង​ចំណី​អាហា​រណា​ដែល​ខូចគុណភាព​និង​ហួស​កាលបរិច្ឆេត​ឬ​មាន​សារធាតុ​គីមី​ផ្សេងៗ មក​ដាក់​តាំង​លក់​នៅលើ​ទីផ្សារ​បន្តទៀត វា​នាំ​អោយ​មាន​ការប៉ះពាល់​ទៅ​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​ពិសេស​ទៅទៀត សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សហការ​រាយ​ការ​ជាមួយ​មន្ត្រី​ជំនាញ​ក៏​ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​មូលដ្ឋាន នៅពេល​ដែល​បងប្អូន​ជួបប្រទះ​ការ​នាំចូល ឬ​ដាក់​តាំង​លក់​នូវ​ទំនិញ​ខូច​គុណភាព ហួស​កាលបរិច្ឆេត​ប្រើប្រាស់ ឬ​ទំនិញ​ជា​ម្ហូបអាហា​រណា ដែល​មាន​ដាក់​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់​ផ្សេងៗ​ដើម្បី​អោយ​ខាង​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​ការទប់ស្កាត់​និង​បង្ក្រាប​អោយបាន​ទាន់​ពេលវេលា ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Test Site ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 000 000 000 | 000 000 000 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ប្លាប្លា | ទូរស័ព្ទ៖ 000 000 000 | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ 000 000 000 | អ៊ីម៉ែល ៖ mailtobot@gmail.com