ទាន់ហេតុការណ៍
សៀវភៅ​ទី​៧​ លោក​ឧកញ៉ា គួច ម៉េង​​លី ​បង្កប់​ខ្លឹមសារ​អប់រំ​ទាំង​ការរស់នៅ​ ការសិក្សា​ និង​អាជីវកម្ម​​ - ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាម១៣០ធុង ដល់សាលាបឋមសិក្សាចំនួន១២ ក្នុងខណ្ឌដង្កោ - ហាត់ប្រាណ លេងកីឡា តាមទីធ្លាសាធារណៈ និង ក្នុងបរិវេណស្តាតអូឡាំពិក ត្រូវបានអនុញ្ញាតអោយដំណើរការឡើងវិញ - សិល្បៈស្រុកយើង របស់ ខ្មែរ ប៊ែវើរីជីស បានត្រឡប់មកវិញហើយ សម្ដែងរាល់ចុងខែនៅ ណូរ៉ូ ម៉ល - សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ - វេសឡាញ និង ធនាគារ ហ្វីលីព ភីអិលស៊ី សហការ ដាក់ឲ្យដំណើរការកម្មវិធីបង់ថ្លៃសិក្សាតាមសេវាធនាគារចល័ត - ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក្រើនរំលឹក និងណែនាំដល់នគរបាលចរាចរណ៍ត្រូវមានសីលធម៌ក្នុងការអនុវត្តការងារ - សម្តេចតេជោ ហ៊ុន សែន បានសម្រេចជាផ្លូវការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមក - សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង - ទឹកកខ្វក់ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស សម្អាត៨ដំណាក់កាលដោយប្រព័ន្ធសម្អាតកាកសំណល់ដ៏ទំនើប
0

​ភ្លៀង​ធ្លាក់​ច្រាំង​ចេះ​បាក់​បន្តបន្ទាប់​ដោយសារ​ការ​សម្រុក​បូម​ខ្សាច់​យ៉ាង​គំហ៊ុក​ពី​ក្រុមហ៊ុន​ស៊ែ​ន បាសាក់ មេគង្គ ឌី​វេឡុ​ប​ម៉ិន​

​កណ្តាល ៖ ប្រជា​ពលរដ្ឌ​ជាច្រើន​គ្រួសា​ររស់​តាម​តំបន់​មាត់ ទន្លេបាសាក់​ស្ថិតក្នុង​ឃុំ​ស្វាយ​ប្រទាល​ និង​ឃុំ​រការ​ខ្ពស់​ ស្រុក​ស្អាង ​ខេត្តកណ្តាល ​កំពុង​សម្តែង​ក្តីបារម្ភ​យ៉ាងខ្លាំង ​ចំពោះ​ការបាត់បង់​ ដី​ចំការ ​និង​ផ្ទះសម្បែង ​ខណៈ​រដូវវស្សា​រ ​ចូលមក​ដល់​ហើយ ​សាឡង់​បូម​ខ្សាច់​ជាច្រើន​គ្រឿង ​របស់​ក្រុមហ៊ុន ​ស៊ែ​ន​បាសាក់​ សម្រុក​បូម​គ្មាន​ស្រាកស្រាន្ត​ ហើយ​បូម​មក​ប្រគៀក​ច្រាំង​ដដែលៗ​ គ្មាន​បំលាស់​ទីកន្លែង​សោះ​។​

​ប្រជា​ពលរដ្ឌ​បាន​បន្ត​ថា​ក្រុម​ហ៊ុនស៊ែន​បាសាក់​មាន​ឡូត៏បូ​មនៅ​ចំណុចខាង​ជើងក្បា​ល​កោះគរ​ដែល​ចំណុច​នោះ​ទន្លេ​មាន​រាង​កោង​ហើយ​ចរន្តទឹក​ហូរ​កួច​បុក​ចំណឹង​អីចឹង​ក្រុម​សាឡង់​សម្រុកបូម​ចំណឹង​ទៀត​ធ្វើ​បាក់​ស្រុត​ច្រាំង​កាន់តែខ្លាំ​ង​ពិសេស​រដូវវស្សា​ខែ​ទឹក​តម្លើង​នេះ​ដូច្នេះ​បានជា​ពួកគាត់​សំនូម ពរ​យ៉ាង​ទទួច​ដល់​អាជ្ញាធរ​និង​មន្ត្រី ក្រសួង​ជំនាញ​មេត្តា​ជួយ​បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​ចំណុច​ខាង​នេះ​។​

​ពលរដ្ឌ​នៅ​ទីបាន​និយាយ​ថា​ក្រុមហ៊ុ​ន​ស៊ែ​ន​បាសាក់​បាន​ដាក់​អ៊ូ​ចំ​កាំ​ង​បូម​មក​គៀក​ច្រាំង​ហើយ​បូម​ចាប់ពី​ម៉ោង​៦-៣០​នាទី​ព្រឹក​រហូតដល់​ម៉ោង​៦​ល្ងាច​ក្នុង​សាឡង់​មួយៗ​ចូល​បូម​ទម្រាំ​ពេញ​ចាប់ពី​២​ម៉ោង​ទៅ​៣​ម៉ោង​បាន​ពេញ​បូម​តែ​កន្លែង​ដដែលៗ​ហើយ​ទន្លេ​កន្លែង​នោះ​ជ្រៅ​ទៀតផង​ទើប​ច្រាំង​បាក់​ជា​បន្តបន្ទាប់​នា​ពេល​កន្លងមក​រហូត​បច្ចុប្បន្ននេះ​។​

​ម្យ៉ាង​ក្រុម​កម្មករ​លើ​សាឡង់​នោះ​សុទ្ធតែ​យួន​បូម​ស្រាច់​តែ​ចិត្ត​វា​អត់​មាន​ខ្លាច​អ្នកណា​ឡើយ​អាណាធិបតេយ្យ​បំផុត ។​

​ទាក់ទិន​ករណី​ខាងលើ​នេះ​អ្នក​យក​ព័ត៌យើង​មិន​អាច​រក​ការបំភ្លឺ​បកស្រាយ​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​នោះ​ទេ​ដោយ​ធ្វើ​ការទំនាក់ទំនង​មិន​បាន​រីឯ​មន្ត្រីជានខ្ពស់​នៅ​ក្រសួង​រ៉ែ​ថា​ពល​បានបញ្ជាក់​ថា​ខាង​ក្រុមហ៊ុន​បូម​ខ្សាច់​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ។​

 

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com