ទាន់ហេតុការណ៍
ប្តឹងប្រហែល៣ឆ្នាំតែមិនទាន់ទទួលលទ្ធផល រឿងជីកកាយរណ្តៅដី សាងសង់អគារខុនដូរកម្ពស់២០ជាន់បណ្តាលឲ្យប្រេះបាក់ស្រុត ផ្ទះរបស់គាត់ - ពិធីបើកយុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត អាណត្តិទី៦ នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល - ​បទល្មើស​នាំចូល​ទំនិញ​រត់ពន្ធ​មាន​រថយន្ត​ចង្កូត​ស្តាំ​ជាដើម បាន​បន្ត​កើត​មាន​តាម​ព្រំដែន​ខេត្តបន្ទាយមានជ័យ​ - ប្រជាពលរដ្ឋ​មកពី​ខេត្ត​កំពង់ចាម តំណាងឲ្យ​៣០​គ្រួសារ ស្នើ​ដល់​អគ្គិសនី​កម្ពុជា​ផ្តល់​ប្រាក់​សំណង ដោយសារ​ការសង់​បង្គោល​ភ្លើង​ប៉ះចំ​ដី​ពួកគាត់ - នៅ​ព្រឹក​នេះ ពលរដ្ឋ​២៩២​គ្រួសារ ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ ប្រឆាំង​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង​ - លោកវុ​ធ កំពុង​ល្បីឈ្មោះ នាំ​ឈើ​ចេញ តាម​ច្រក ការ៉េ​៩ និង ១១៥ នាំអោយ​លោក​សៅ សុខា ឈើ​ក្បាល ? - គណ​:​ប្រតិភូ​ចំនួន ១០ រូប ដឹកនាំ​ដោយ​លោក ជិន ឌឹ​ក​ធិ​ច អនុប្រធាន​មន្ទី​មហាផ្ទៃ និង​ជា ប្រធាន​គណ​:​កម្ម​ការ​សាសនា​ខេត្ត​បី​ញ ហ្សឿ​ង ជា​ប្រធាន​គណ​:​ប្រតិភូ អញ្ជើញ​ក្រាប​ថ្វាបបង្គំ​គាល់ សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណ​:​ធម្មយុត្តិ​ក​និនាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ប្រជាពលរដ្ឋ ចំនួន​២៦០​គ្រួសារ​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ ធំ​ខាងត្បូង ភូមិធំ​ខាងជើង ភូមិ​ត្រពាំង​ស្នោ ភូមិ​បឹង ភូមិ​ព្រៃ​ពង្រ និង​ភូមិ​វែង ស​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានទុក្ខ​កង្វល់​ដោយ​មាន​ចលនា​ក្រុម​ប្រមូល​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​ - ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​រិបអូស​កុំព្យូទ័រ​ជា​ង​20​គ្រឿង​ខណៈ​បង្គ្រាប​ទីតាំង​ល្បែង​ហ្គាម​អន​ឡាញ​អិន​ធើ​ណិ​ត​មួយកន្លែង - សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​
0

​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ​កំពូលៗ​មេត្តា បើក​ការស៉ើបអង្កេត​ទៅលើ​លោក​វុ​ធ​ផល្លី

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ធ្វើ​លិខិតឆ្លងដែន​ស្នើ​សូម​ឲ្យ​ថ្នាក់ដឹកនាំ​កំពូលៗ មេត្តា​ជួយ​ចាត់ការ តាមដាន​ស្រាវជ្រាវ​មើល​អំពើពុករលួយ ដែល​ចាក់​ឬ​សគល់ យ៉ាងជ្រៅ នៅ​កន្លែង​ធ្វើ​ប៉ាស្ព័រ​នោះ​ផង ។​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក មាន​សាធារណជន តែង​បាន​នាំគ្នា និយាយ​រិះគន់​យ៉ាង​ធ្ងន់ៗ ឥត​មាន​ឈប់ឈ​រសោះ ទៅលើ​មេៗ​ប៉ូលិស នៅ​នាយកដ្ឋាន លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​ពោល​គឺ តាំងពី​សម័យ​លោក សួស អង្គា​រិ៍ នៅ​ធ្វើជា​ប្រធាន នាយកដ្ឋាន​លិខិតឆ្លងដែន​ដែល​ជា​កន្លែង​ខ្លាញ់​នេះ រហូត​ចូលមក​ដល់ សម័យ​លោក វុ​ធ ផល្លី ឡើង​ធ្វើ ជា​ប្រធាន​នាយកដ្ឋាន​បន្ត ។ បច្ចុប្បន្ន​កៅអី​ខ្លាញ់ ជា​ប្រធាន​នាយកដ្ឋាន លិខិតឆ្លងដែន ក្រសួង​មហាផ្ទៃ​នេះ ត្រូវបាន​ថ្នាក់លើ តែងតាំង​ទៅ​ឲ្យ​លោក ព្រហ្ម ចាន់​សុខា ជា​អ្នក​អង្គុយ​កាន់កាប់ ក្ដោប​ក្ដាប់​ជំនួស​លោក វុ​ធ ផល្លី ។​

​ប្រភព​ពី​មន្ត្រីប៉ូលិស​មួយចំនួន បាន​និយាយថា កៅអី​ខ្លាញ់​ជា​ប្រធាន នាយកដ្ឋាន​លិខិតឆ្លងដែន ក្រសួង​មហាផ្ទៃ​នោះ មិនមែន​មន្ត្រី​ណា​ចង់​បាន គឺ​អាច​ទទួលបាន ដូច​ប្រាថ្នា​នោះទេ​។ បានសេចក្ដីថា កៅអី​ខ្លាញ់​នោះ លុះត្រាតែ​ជា​មនុស្ស​ខ្សែ​មេ​កំពូលៗ ទើប​អាច​មាន​វាសនា ដោយសារ​ហេតុ​ថា នាយកដ្ឋាន​លិខិតឆ្លងដែន ជា​នាយកដ្ឋាន​មួយ ដែល​អាច​ធ្វើឲ្យ​មេៗ (​ប្រធាន​-​អនុប្រធាន​) រក​លុយ​កាក់​ធ្វើ​មានបាន យ៉ាង​ត្រជាក់ចិត្ត នៅក្នុង​ចំណោម នាយកដ្ឋាន​ជាច្រើន នៅ​ក្រសួង​មហាផ្ទៃ ។​ក្នុងការ​ប្រមូលយក ផលប្រយោជន៍​បុគ្គល និង​បក្ខពួក​ច្រើនឡើងៗ ខណៈ​ដែល​លោក ព្រហ្ម ចាន់​សុខា ទើបតែ​បាន​ធ្វើ​ការងារ​បាន តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន បន្ត​ពី​លោកវុធ​ផល្លី ។​

​យោង​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​លិខិតឆ្លងដែន​កាលពី​ថ្ងៃ​ទី​៤​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ​បានឲ្យដឹង​ថា​នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន​មាន​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​លិខិតឆ្លងដែន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​ចុងខែ​មេសា​និង​ដើម​ខែ​ឧសភា​ឆ្នាំ​២០១៨​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ធ្វើ​លិខិត​ឆ្លងដែន​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​២០០០-៣០០០​នាក់​។​ប្រភព​បាន​បន្តថា នៅ​កន្លែង​ធ្វើ​លិខិតឆ្លងដែន​មាន​ភាពមិនប្រក្រតី​ជាច្រើន​គួរអោយកត់សំគាល់​នឹង​ហួសចិត្ត​មាន​ក្រុមប៉ូលិស​នៅ​ទីនោះ​មក​ធ្វើជា​អ្នកគួគ​ជេ​ខ្លះ​ស្លៀកឯ​ក​ស្ថាន​ខ្លះ​ឯក​ស្ថាន​ស៊ីវិល​ប្រជែង​គ្នារ​កមូ​យ​ខ្វាត់ខ្វែង​រក​អ្នក​មក​ធ្វើ​លិខិតឆ្លងដែន ។​ប្រភព​បាន​បន្ត​ឲ្យ​ថា បើ​អ្នក​ទៅ​ធ្វើ​លិខិតឆ្លងដែន​មិន​ទាក់ទង​ក្រុមប៉ូលិស​គួក​ជេ​នៅ​ទីនោះ ច្បាស់​ជា​យ៉ាប់​ហើយ ដូចជា​ការដាក់​លេខ​រៀង ក៏​មិន​តុល្យភាព​នោះដែរ បើ​អ្នក​ចាយលុយ​ធូរ មិនបាច់ចាំ​លេខ​រៀង​នោះទេ គឺ​លោក​ប៉ូលិស​ដឹក​ដៃ​យក​ចូល​ធ្វើ​បាន​ឆាប់​មិនបាច់ចាំ​លេខ​រៀង​នោះទេ​? បើ​អ្នក​មិន​ចាយលុយ ចាំ​លេខ​រៀង ចូល​ថត​ស្អុយ​ញើស​ស្អុយ​ក្លៀក​ច្បាស់​ជា​យ៉ាប់​ហើយ​។​

​ប្រភព​បន្តថា ការ​ធ្វើ​លិខិតឆ្លងដែន ត្រូវបាន​គេ​កំណត់​ជា ២ ប្រភេទ​ខុសគ្នា គឺ​ប្រភេទ​ធម្មតា (​ធ្វើ​យូរ ទើបបាន​) និង​ប្រភេទ​មិន​ធម្មតា (​ធ្វើ​លឿន បាន​រហ័ស​ទាន់​ចិត្ត​) ដែល​ជា​ទម្លាប់​កន្លងមក ប្រភេទ​ធម្មតា ចំណាយ​លុយ​ចាប់ពី ១២៥​ដុល្លារ​ទៅ ១៣០​ដុល្លារ ត្រូវ​រង់ចាំ​រយៈពេល​ពី ៤៥​ថ្ងៃ ទៅ ៦០​ថ្ងៃ ហើយ​បើ​ហ៊ាន​ចំណាយ ១៩០​ដុល្លារ ត្រូវ​រង់ចាំ​រយៈពេល ១​ខែ ទើបបាន​។ ចំណែកឯ ប្រភេទ​មិនធម្មតា​វិញ បើ​អ្នក​ធ្វើ​ប៉ាស្ព័រ ចង់​បាន​លឿន​ពី ១​សប្ដាហ៍ ទៅ ១០​ថ្ងៃ ត្រូវ​ចំណាយ​លុយ​ពី ២៨០​ដុល្លារ​ទៅ ៣០០​ដុល្លារ​. តែ​បើ​ហ៊ាន​ចាយ​លុយ​ពី ៤០០​ដុល្លារ ទៅ ៦០០​ដុល្លារ​.​អាចនឹងទទួល​ប៉ាស្ព័រ ក្នុង​រយៈពេល​ពី ៣​ថ្ងៃ ទៅ ១​សប្ដាហ៍​ប៉ុណ្ណោះ ។ ក្នុងនោះ ប៉ាស្ព័រ​អាចធ្វើ​បាន​ភ្លាម​ពី ១​ថ្ងៃ ទៅ ៣​ថ្ងៃ (​ដែល​គេ​យោង​ទៅលើ​ថា ជា​អ្នក​ជម្ងឺ​ត្រូវ​ចេញ ទៅ​សង្គ្រោះ​ព្យាបាល​បន្ទាន់ នៅ​ឯ​បរទេស ឬ​មាន​ភាពចាំបាច់​ណាមួយ​ជា​ដើម​នោះ ) មិនដឹង​ត្រូវគេ​កំណត់ ឱ្យ​បង់លុយ​ប៉ុន្មាន​នោះ​ឡើយ ។​

​ការកំណត់​ធ្វើ​ប៉ាស្ព័រ មាន​ប្រភេទ​ធម្មតា (​យូរ​) និង​ប្រភេទ​មិន​ធម្មតា (​ឆាប់​) បែបនេះ ត្រូវ​ប្រជាពលរដ្ឋ បាន​លើកឡើង​ថា ជា​ការបង្កើតឲ្យមាន អំពើពុករលួយ ចាក់​ឬ​សគល់​យ៉ាងជ្រៅ នៅក្នុង​នាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ តាំងពី​សម័យ​លោក សួស អង្គា​រិ៍ មក​ដល់​សម័យ​លោក វុ​ធ ផល្លី និង​សម័យ​លោក ព្រហ្ម ចាន់​សុខា បន្ត​ធ្វើ​ជា​ប្រធាន នាយកដ្ឋាន​នេះ​ដែល​អង្គភាព​ប្រឆាំង អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មិន​ត្រូវ​មើលរំលង​នោះឡើយ​។​ប្រជាពលរដ្ឋ បាន​និយាយថា លោក ព្រហ្ម ចាន់​សុខា ឲ្យ​ឡើង ធ្វើជា​ប្រធាន នាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ ការបង្ហាញ​ឡើង​ឲ្យឃើញ នូវ​អំពើ​ពុករលួយ បក្ខពួកនិយម ក្រុម​គ្រួសារនិយម សាច់ញ្ញាតិ​និយម​.​ដែល​ជា​វប្បធម៌​មិនល្អ គួរឲ្យ​ស្អប់ខ្ពើម​បំផុត សម្រាប់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ។ ពួកគាត់ (​ប្រជាពលរដ្ឋ​) បាន​សំណូមពរ សម្ដេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ គួរ​ដាក់​ការស៊ើបអង្កេត​ករណី​នេះ​ផង ៕

 

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ mailtobot@gmail.com