ទាន់ហេតុការណ៍
នៅ​ព្រឹក​នេះ ពលរដ្ឋ​២៩២​គ្រួសារ ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ ប្រឆាំង​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង​ - លោកវុ​ធ កំពុង​ល្បីឈ្មោះ នាំ​ឈើ​ចេញ តាម​ច្រក ការ៉េ​៩ និង ១១៥ នាំអោយ​លោក​សៅ សុខា ឈើ​ក្បាល ? - គណ​:​ប្រតិភូ​ចំនួន ១០ រូប ដឹកនាំ​ដោយ​លោក ជិន ឌឹ​ក​ធិ​ច អនុប្រធាន​មន្ទី​មហាផ្ទៃ និង​ជា ប្រធាន​គណ​:​កម្ម​ការ​សាសនា​ខេត្ត​បី​ញ ហ្សឿ​ង ជា​ប្រធាន​គណ​:​ប្រតិភូ អញ្ជើញ​ក្រាប​ថ្វាបបង្គំ​គាល់ សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណ​:​ធម្មយុត្តិ​ក​និនាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ប្រជាពលរដ្ឋ ចំនួន​២៦០​គ្រួសារ​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ ធំ​ខាងត្បូង ភូមិធំ​ខាងជើង ភូមិ​ត្រពាំង​ស្នោ ភូមិ​បឹង ភូមិ​ព្រៃ​ពង្រ និង​ភូមិ​វែង ស​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានទុក្ខ​កង្វល់​ដោយ​មាន​ចលនា​ក្រុម​ប្រមូល​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​ - ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​រិបអូស​កុំព្យូទ័រ​ជា​ង​20​គ្រឿង​ខណៈ​បង្គ្រាប​ទីតាំង​ល្បែង​ហ្គាម​អន​ឡាញ​អិន​ធើ​ណិ​ត​មួយកន្លែង - សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​ - ព្រះ​នរាយណ៍ ចែក​អំណោយ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ - ពង្រឹង​ការអនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​អំពើហឹង្សា​លើ​ស្ត្រី​ - ​នៅលើ​ទីផ្សារ​នៅតែ​មាន​ទំនិញ​ខូច​គុណភាព​ខ​ណះ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ទើរ​គ្រប់​ទីផ្សារ​ក្នុង​ខេត្ត​ - ​ភ្លៀង​ធ្លាក់​ច្រាំង​ចេះ​បាក់​បន្តបន្ទាប់​ដោយសារ​ការ​សម្រុក​បូម​ខ្សាច់​យ៉ាង​គំហ៊ុក​ពី​ក្រុមហ៊ុន​ស៊ែ​ន បាសាក់ មេគង្គ ឌី​វេឡុ​ប​ម៉ិន​
0

ទីតាំង​ចាក់សំរាម​របស់លោក​ស័ក្តិ​៤​កន្លះ ប៉ោ សេង ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន​និង​សុខភាព​ប្រជាពលរដ្ឋ កើត​ករណី​ផ្ទុះ​តវ៉ា​

ខេត្ត​កណ្តាល ៖ ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​គោក​សណ្តែក ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​ផ្ទុះ​ការតវ៉ា និង​សំណូមពរ​ឲ្យ​អាជ្ញាធរ ក៏ដូចជា​គណៈ​ពង្រឹង​ឃុំ​ស្អាង​ភ្នំ មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ទីតាំង​ចាក់សំរាម​របស់លោក​ស័ក្តិ​៤​កន្លះ ប៉ោ សេង ដែល​ជះក្លិះ​ឆ្អែះ ស្អុយ ឆ្អាប ដោយ​ភក់ជ្រាំ និង​ដង្កូវ​ពាសវាល​ពាសកាល ប៉ះពាល់​សុខភាព របស់​ពួកគាត់​យ៉ាងធ្ងន់ធ្ងរ ។​

​ករណី​ផ្ទុះ​ការតវ៉ា​នេះ បាន​កើតមានឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក្តិ ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ ក្នុងឱកាស​វេទិកាសាធារណៈ ក្នុង​នោះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​គណៈ​ពង្រឹង មេត្តា​ជួយ​អន្តរាគមន៍​ពី​សកម្មភាព​របស់​លោក​ស័ក្តិ​៤​កន្លះ ប៉ោ សេង ចាក់​សំរាម​ពាសវាល​ពាសកាល​គ្មាន​ការទទួលខុសត្រូវ និង​គិត​ពី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ ជុំវិញ​ករណី​ជះក្លិន ឆ្អែះ ស្អុយ ឆ្អាប ពី​សំរាម​ភក់ជ្រាំ​រលួយ និង​មាន​ដង្ដូវ​ជះក្លិន​ទាំងនេះ​មក​លើ​ប្រជាពលរដ្ឋ​បណ្តាលឲ្យ​មាន​ជំងឺ​ជា​ដើម ។​

​គួររំលឹកថា លោក​ស័ក្តិ​៤​កន្លះ ប៉ោ សេង មាន​សិទ្ធិ​វិនិយោគ​ផ្សារ​ចំនួន​៣៨​ឆ្នាំ ដែល​គេ​សង្ស័យ​ផងដែរ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃុបឃិត​គ្នា​ណាមួយ​នឹង​លោក ជា គឹម​តុង អនុប្រធាន​នាយកដ្ឋាន​ទ្រព្យ​សម្ប្តតិ្ត​រដ្ឋ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ ការវិនិយោគ​នេះ លោក​ប៉ោ សេង បាន​គាបសង្កត់​ទៅលើ​អាជីវករ​ចំពោះ​ការទារ​ភាស៊ី ដោយ​គ្មាន​ការយោគយល់ និង​ខុស​ពី​សៀវភៅ​បន្ទុក ក្នុង​នោះ​សូម្បី​តែ​ប្រជាពលរដ្ឋ​ក្រីក្រ យក​បន្លែ​កសិផល ត្រី ក្តាម ខ្យង បន្តិចបន្តួច​ដាក់​កញ្ច្រែង​លក់ ក៏​បង្ខំ​ឲ្យ​ពួកគាត់​បង់ប្រាក់ កើត​ជា​ការ​រអ៊ូរទាំរ​បស់​ប្រជាកសិករ ខណៈ​ពួក​គាត់​លក់​តាម​កញ្ច្រែង​បន្តិចបន្តួច​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ។​

​ដោយឡែក ក្រុមអាជីវករ ក៏បាន​លើកឡើង​ផងដែរ​ថា លោក ប៉ោ សេង ទោះជា​មាន​ច្បាប់​វិនិយោគ​ផ្សារ​ចំនួន​៣៨​ឆ្នាំ​នោះ​ក៏ពិតមែន ប៉ុន្តែ​គាត់​គ្មាន​ភាព​ទទួលខុស​ត្រូវ​ទៅ​លើ​ការសាងសង់​ស្ថាបនា​ផ្សារ អភិវឌ្ឍន៍​ឲ្យបាន​សមរម្យ ធ្វើ​ឲ្យ​អាជីវករ​ខ្លះ​លក់​ហាលថ្ងៃ ភ្លៀង និង​មាន​ភក់ជ្រាំ​ក្នុង​ផ្សារ​នេះ​ជាដើម ៕

​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​គោក​សណ្តែក ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល មានជំនឿថា គណៈ​ពង្រឹង​ឃុំ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន អាច​នឹង​មាន​វិធានការ​ទៅ​លើ​ទីតាំង​ចាក់សំរាម​របស់លោក​ប៉ោ សេង ក៏​ដូចជា​ពិនិត្យ​ឡើងវិញ ជុំវិញ​ការវិនិយោគ​ផ្សារ​របស់​គាត់​តើ​ធ្វើឲ្យ​អាជីវករ​កើតទុក្ខ​ក្តៅក្រហាយ​យ៉ាងណា​ខ្លះ​មួយរ​យៈ​កន្លងមកនេះ​?

​ដោយឡែក មាន​មន្ត្រី​ខ្លះ​បាន​លួច​ធ្លោយ​ថា លោក​ប៉ោ សេង ជា​នាយទាហាន​ស័ក្តិ​៤​កន្លះ ដោយសារ​តែ​ឥទ្ធិពល​លុយ ពេលខ្លះ គាត់​មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​នោះ​បើ​សម្តី​វិញ គាត់​មាន​ចរិត​យក​មេឃ​ទ្រាប់​គូថ​អង្គុយ ។ ថ្មីៗ​នេះ គាត់​ក៏​បាន​រត់ការ​យក​តំណែង​ជា​ទីប្រឹក្សា​ថ្នាក់ដឹកនាំ​កំពូល​លើៗ ក៏​បាន​តួនាទី​ជា​ទីប្រឹក្សា ឋានៈ​ស្មើ​រដ្ឋលេខាធិការ គាត់​កាន់តែ​បញ្ចេញ​នូវ​ភាព​ក្រអឺតក្រទម ប៉ះពាល់​ដល់​អារម្មណ៍​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន ក្នុងនោះ គាត់​ពុំ​បាន​គិត​ទាល់តែ​សោះ​ទៅលើ​ទីតាំង​ខ្លួន​ចាក់សំរាម​ក្នុង​មុខរបរ​រកស៊ី រក​ផលចំណេញ ប៉ុន្តែ​វា​បាននិងកំពុង​ប៉ះពាល់​ទៅលើ​បរិស្ថាន បញ្ហា​សុខភាព​ប្រជាពលរដ្ឋ​នេះ ។ ដូច្នេះ ទង្វើ​ដែល​គាត់​កំពុង​ប្រព្រឹត្ត​ជាមួយនឹង​ការវិនិយោគ​ផ្សារ​របស់លោក ប៉ោ សេង ពិតជា​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មិន​មាន​ការគាំទ្រ ប៉ះពាល់​សតិអារម្មណ៍​យ៉ាងខ្លាំង ពិសេស​បញ្ហា​ជះ​ក្លិនឆ្អែះ ស្អុយ ឆ្អាប​ពី​ភក់ជ្រាំ​សំរាម​ស្អុយរលួយ និង​មាន​ដង្កូវ​ពាសវាល​ពាសកាល បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​មាន​ជំងឺ​យ៉ាងធ្ងន់ធ្ងរ ។ បញ្ហា​ទាំងអស់​នេះ គួរ​ណាស់​តែ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផង ដែល​ប្រជាពលរដ្ឋ​លើកឡើងថា សម្រាប់​បុគ្គល​ម្នាក់ ដែល​មាន​សិទ្ធិ​វិនិយោគ​ក្នុង​មុខរបរ​រក​ទទួលទាន​ចំណេញ ហើយ​ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិ​ប្រជាពលរដ្ឋ ក៏ដូចជា​ការរស់នៅរ​បស់​ពួកគាត់​នោះទេ ។ ពួកគាត់​ក៏​សំណូមពរ​នៅក្នុង​វេទិកា​សាធារណៈឲ្យ​គណៈ​ពង្រឹង​ជួយ​គិតគូរ​ទៅលើ​បញ្ហា​ទាំងអស់នេះ ។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​ផ្ទុះ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ ទាំង​ទីតាំង​ចាក់​សំរាម ក៏​ដូចជា​ការវិនិយោគ​ផ្សារ​របស់​លោក​ស័ក្តិ​៤​កន្លះ ប៉ោ សេង នៅ​ព្រឹក​ថ្ងៃ​សុក្រ ១០​រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក្តិ ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ អង្គភាព​«​នគរ​ដ្រេ​ហ្គ​ន​» មិនអាច​ទាក់ទង​បាន​ទេ​សុំ​ការបំភ្លឺ​ពី​គាត់ ដោយ​គ្មាន​លេខ​ទូរស័ព្ទ ។ ប៉ុន្តែ​អ្នក​ក្រុង​តាខ្មៅ​បាន​បង្ហើប​ផងដែរ​ថា លោក​ប៉ោ សេង មាន​មុខ​ជំនួញ​ច្រើន ដែល​គេ​ទទួលស្គាល់ថា ការដឹក​ទំនិញ​ខ្លះ មាន​ករណី​បង់ពន្ធ​មិន​គ្រប់​ផង​ក៏​មាន ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Test Site ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 000 000 000 | 000 000 000 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ប្លាប្លា | ទូរស័ព្ទ៖ 000 000 000 | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ 000 000 000 | អ៊ីម៉ែល ៖ mailtobot@gmail.com