ទាន់ហេតុការណ៍
ប្តឹងប្រហែល៣ឆ្នាំតែមិនទាន់ទទួលលទ្ធផល រឿងជីកកាយរណ្តៅដី សាងសង់អគារខុនដូរកម្ពស់២០ជាន់បណ្តាលឲ្យប្រេះបាក់ស្រុត ផ្ទះរបស់គាត់ - ពិធីបើកយុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត អាណត្តិទី៦ នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល - ​បទល្មើស​នាំចូល​ទំនិញ​រត់ពន្ធ​មាន​រថយន្ត​ចង្កូត​ស្តាំ​ជាដើម បាន​បន្ត​កើត​មាន​តាម​ព្រំដែន​ខេត្តបន្ទាយមានជ័យ​ - ប្រជាពលរដ្ឋ​មកពី​ខេត្ត​កំពង់ចាម តំណាងឲ្យ​៣០​គ្រួសារ ស្នើ​ដល់​អគ្គិសនី​កម្ពុជា​ផ្តល់​ប្រាក់​សំណង ដោយសារ​ការសង់​បង្គោល​ភ្លើង​ប៉ះចំ​ដី​ពួកគាត់ - នៅ​ព្រឹក​នេះ ពលរដ្ឋ​២៩២​គ្រួសារ ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ ប្រឆាំង​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង​ - លោកវុ​ធ កំពុង​ល្បីឈ្មោះ នាំ​ឈើ​ចេញ តាម​ច្រក ការ៉េ​៩ និង ១១៥ នាំអោយ​លោក​សៅ សុខា ឈើ​ក្បាល ? - គណ​:​ប្រតិភូ​ចំនួន ១០ រូប ដឹកនាំ​ដោយ​លោក ជិន ឌឹ​ក​ធិ​ច អនុប្រធាន​មន្ទី​មហាផ្ទៃ និង​ជា ប្រធាន​គណ​:​កម្ម​ការ​សាសនា​ខេត្ត​បី​ញ ហ្សឿ​ង ជា​ប្រធាន​គណ​:​ប្រតិភូ អញ្ជើញ​ក្រាប​ថ្វាបបង្គំ​គាល់ សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណ​:​ធម្មយុត្តិ​ក​និនាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ប្រជាពលរដ្ឋ ចំនួន​២៦០​គ្រួសារ​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ ធំ​ខាងត្បូង ភូមិធំ​ខាងជើង ភូមិ​ត្រពាំង​ស្នោ ភូមិ​បឹង ភូមិ​ព្រៃ​ពង្រ និង​ភូមិ​វែង ស​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានទុក្ខ​កង្វល់​ដោយ​មាន​ចលនា​ក្រុម​ប្រមូល​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​ - ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​រិបអូស​កុំព្យូទ័រ​ជា​ង​20​គ្រឿង​ខណៈ​បង្គ្រាប​ទីតាំង​ល្បែង​ហ្គាម​អន​ឡាញ​អិន​ធើ​ណិ​ត​មួយកន្លែង - សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​
0

សម្តេច​ព្រះ​មហា​អរិយវង្ស​បណ្ឌិត សៅរ៏ ចន្ទ​ថុល្ល បើក​បវេសនកាល​ពុទ្ធិក​អនុវិទ្យាល័យ​សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ សន្សំ​កុសល ឆ្នាំ​សិក្សា​២០១៨.២០១៩

ពុទ្ធិក​អនុវិទ្យាល័យ​សម្តេចព្រះ​ធម្ម​លិខិត លាស់ ឡាយ សន្សំ​កុសល បាន​រៀបចំ​ពិធី​បើក​បវេសនកាល​ឆ្នាំ​២០១៨.២០១៩ បាន​និមន្ត​ជា​អធិបតីភាព សម្តេច​ព្រះ​មហា​អរិយវង្ស​បណ្ឌិត សៅរ៏ ចន្ទ​ថុល្ល ព្រះ​អនុប្រធាន​ទី​៣ ថេរ​សភា​នៃ​ព្រះពុទ្ធសាសនា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​អគ្គាធិការរង​ពុទ្ធិក​សិក្សា​ជាតិ ។​

​ព្រះ​ញាណកោសល យឹម ចំរើន នាយករង​ពុទ្ធិក​អនុវិទ្យាល័យ​សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ សន្សំ​កុសល មាន​ថេរ​:​ដិ​ការថាតា​ម​ប្រវត្តិសាស្ត្រ​ខ្មែរ​ព្រះពុទ្ធសាសនា​ឬ​វិស័យ​ពុទ្ធ​បាន​ដើតួនាទី​យ៉ាង​សំខាន់​នៅក្នុងស​ង្គ​ម​ខ្មែរ ជាពិសេស ការអប់រំ​ផ្នែក​អក្សរសាស្ត្រ សីល​ធ​ម៍​និង​ចរិយា​ធ​ម៍​ដល់​ព្រះសង្ឃ ឧបាសក ឧបាសិកា​និង​ពុទ្ធបរិស័ទ​ទូទៅ​។​ពិធី​បើក​បវេសនកាល​នេះ​ដែរ​ក្នុង​គោលបំណង​ពង្រឹង​កាល​បណ្ដុះបណ្ដាល​វិស័យ​អប់រំ​និង​សាសនា​នៅ​កម្ពុជា ហើយ​វិស័យ​អប់រំ​នេះ​មាន​ការរីកចម្រើន​គួរអោយកត់សម្គាល់​ដោយ​មាន​សាលា​ពុទ្ធិក​គ្រប់​កម្រិត​ជាមួយ និង​ការយកចិត្តទុកដាក់​ពង្រឹង​គុណភាពរ​បស់ព្រះ​តេជ​គុណ ជា​គណៈ​គ្រប់គ្រង​សាលា ព្រះ​មេគណ​ខេត្ត​និង​មន្ទី​ធម្មការ​និង​សាសនា​គ្រប់​ជំនាន់​។​

​សម្តេច​ព្រះ​មហា​អរិយវង្ស​បណ្ឌិត សៅរ៏ ចន្ទ​ថុល្ល មាន​ថេរ​:​ដិ​ការគោតសរសើរ​ដល់ ព្រះ​ញាណកោសល យឹម ចំរើន នាយករង​ពុទ្ធិក និង​គណៈ​គ្រប់គ្រង​សាលា​រួម​ទាំង​សមណ​សិស្ស​គ្រប់​អង្គ​/​នាក់ ដែល​ខិតខំ​យកចិត្តទុកដាក់​ប្រឹងប្រែង​រៀនសូត្រ​និង​បាន​រៀបចំ​កម្មវិធីសិក្សា​ស្រប​តាម​ការកំណត់​របស់​ក្រសួង​ធម្មការ​និង​សាសនា​ដោ​យ​មាន​ការគ្រប់គ្រង ច្បាស់លាស់​ក្នុង​ក្រឹតក្រម​មួយ​ស្រប​នីតិ​វិធី​និង​បែបបទ​រដ្ឋបាល​ត្រឹមត្រូវ ហើយ​បាន​លះបង់​កម្លាំងកាយ ចិត្ត​ប្រាជ្ញា ស្មារតី ធនធាន និង​ចលនា​មន្ត្រី​សង្ឃ អោយ​ប្រតិបត្តិ​ទៅតាម វិន័យ​សង្ឃ ។

​បច្ចុប្បន្ននេះ វិស័យ​ពុទ្ធិ​ចក្រ​ក៏​ដើរ​តួនាទី​សំខាន់​ក្នុង​សង្គម​ខ្មែរ​និង​មាន​ការរីកចម្រើន​ស្រប​ពេល​ប្រទេស​ជាតិ​មាន​សន្តិភាព​ស្ថេ​ភាព​នយោបាយ​និង​មាន​ការអភិវឌ្ឍ​ឥតឈប់ឈរ​របស់​ប្រមុខ រាជ រដ្ឋាភិបាល មាន​ការយកចិត្តទុកដាក់​ខ្ពស់​ប្រកប​ដោយ​ក​តិ​បណ្ឌិត សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ ធ្វើអោយ​ប្រទេស​មាន​សុខ​សន្តិភាព​ពេញលេញ បរិបូរណ៏ សំបូរ​សប្បាយ​និង​មាន​ការអភិវឌ្ឍ​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​បាន​ធ្វើ​ការកែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ។

​សម្តេច​ព្រះ​មហា​អរិយវង្ស​បណ្ឌិត​ក្រើនរំលឹក​ថា អ្នក​បួស​គ្មាន​អ្វី​ក្រៅពី​គង់នៅ​ក្នុង​វត្ត​ដើម្បី​សិក្សា​រៀនសូត្រ​ធម្ម​វិន័យ និង ចំណេះដឹង​ផ្សេងៗ​ទៀត​នោះ​ទេ ហើយ​ថា​ប្រសិនបើ​ព្រះសង្ឃ​គ្រាន់តែ​បួស​ហើយ​គ្មាន​ការ សិក្សា​រៀនសូត្រ​ទេ​នោះ​អង្គ​អាត្មាឯង​ក៏​គ្មាន​ការរីកចំរើន ហើយ​វិស័យ​ព្រះពុទ្ធ​សាសនា​ក៏​គ្មាន​ការរីកចំរើន​ដែរ ព្រោះ​យើង​ខ្វះ​ធនធាន​ព្រះសង្ឃ​ដែល​ប្រកបដោយ​ចំណេះដឹង ហេតុ​ដូច្នេះ​សមណ​សិស្ស​ទាំងអស់​ខិតខំ​សិក្សា​រៀនសូត្រ ក្រេបជញ្ជក់​យក​ចំណេះដឹង និង​ត្រូវ​ប្រតិបត្តិ​ខ្លួន​ឲ្យបាន​ស្អាតល្អសម​ភេទជា​អ្នកបួស​អ្នករៀន​ដើម្បី​អោយ​ក្លាយទៅជា​ទំពាំ​ង​ស្នង​ឬ​ស្សីនា​ពេល​ថ្ងៃ​អនាគត ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ mailtobot@gmail.com