ទាន់ហេតុការណ៍
សំណង់រឹងមាំរបស់លោកផ្កាយ២ លី ហួត តាមមាត់ព្រែកស្រែអំបិល និងលុបចំណីព្រែក នៅខេត្តកោះកុង កំពុងបង្ហាញរូបរាង - ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នាំយកអំណោយឧបភោគបរិភោគជូនប្រជាពលរដ្ឋ ១០០ គ្រួសារនៅក្នុងតំបន់បិទខ្ទប់ក្នុងសង្កាត់ឬស្សីកែវ - ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលក្រុមហ៊ុនកូកា-កូឡា ម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani ក្នុងព្រះរាជាណាចក្រកម្ពុជា - ក្រសួងសុខាភិបាល នៅមិនទាន់ចាត់ការតាមពាក្យបណ្តឹងរបស់ក្រសួងពាណិជ្ជកម្ម និង គណបក្ស កសិករ ទៅលើក្រុមហ៊ុនសម្រស់ធម្មជាតិ លក់ផលិតអាហារបំប៉ន ម៉ាកCoosea ធ្វើឲ្យមហាជនមានការងើយឆ្ងល់? - ស្នេហាត្រីកោណថៅកែឡឥដ្ឋ ឈាង ស៊ុយហ៊ាង នៅស្រុកមុខកំពូល ឡើងដល់តុលាការហើយ - បុគ្គលិករបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា - លោក ម៉ៅ សុផល មានរណ្តៅដីមហិមាបង្កប់អាថ៌កំបាំង នៃការបង់ពន្ធ ពីការស្តាស្រះថាមកផ្ទុកទឹកស្អាត ឥឡូវថាមកចិញ្ចឹមត្រី ជីកប៊ិះធ្លុះដល់ក្បាលប្រេត នៅតែមិនទាន់ហើយ - ជីប ម៉ុង ឧបត្ថម្ភ៥.០០០.០០០ម៉ាស់ជូនរាជរដ្ឋាភិបាលកម្ពុជា - អតីតប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង លោក លី ឧសភា បានចេញប័ណ្ណកម្មសិទ្ធិលើដីព្រៃរបស់រដ្ឋ៥២៨ហិកតា ត្រូវចៅក្រមកំពុងស៊ើបអង្កេត បន្ទាប់ពីព្រះរាជអាជ្ញាចោទ និងស្នើឲ្យឃុំខ្លួន - សាលារៀនចំនួន ៣០ ក្នុងខេត្តសៀមរាមទទួលបានធុងសម្រាមពីក្រុមហ៊ុន ក្រុមហ៊ុន កូកា-កូឡា កម្ពុជា
0

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នាំយកអំណោយឧបភោគបរិភោគជូនប្រជាពលរដ្ឋ ១០០ គ្រួសារនៅក្នុងតំបន់បិទខ្ទប់ក្នុងសង្កាត់ឬស្សីកែវ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា បាននាំយកអំណោយឧបភោគបរិភោគរួមមានភេសជ្ជៈហ្វាន់តា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវជូនប្រជាជន ១០០គ្រួសារនៅក្នុងតំបន់បិទខ្ទប់ នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដើម្បីជួយសម្រាលទុក្ខលំបាក នៅក្នុងអំឡុងពេលបិទខ្ទប់។ ឆ្លៀតក្នុងឱកាសនេះដែរ កូកា-កូឡា ក៏បានឧបត្ថម្ភភេសជ្ជៈហ្វាន់តាចំនួន២០០កេស ជូនខណ្ឌឬស្សីកែវ និងសង្កាត់ឬស្សីកែវ សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែងក្នុងពេលកំពុងអនុវត្តវិធានការបិទខ្ទប់យ៉ាងម៉ឺងម៉ាត់ដើម្បីអាចបិទបញ្ចប់ព្រឹត្តការណ៍ឆ្លងរាលដាលក្នុងសហគមន៍ និងអាចឆាប់ត្រឡប់មកជីវភាពធម្មតាវិញ។

លោក ម៉ូល វីរៈ ចៅសង្កាត់ឬស្សីកែវ បានថ្លែងថា អរគុណដល់ក្រុមហ៊ុនកូកា-កូឡាដែលបានផ្តល់អំណោយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ និងរដ្ឋបាលសង្កាត់សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះ ដែលសបញ្ជាក់ឱ្យឃើញពីកាយវិការប្រកបដោយសប្បុរសធម៌ ជាវប្បធម៌ក្នុងការជួយគ្នាក្នុងគ្រាលំបាក។

អ្នកតំណាងក្រុមហ៊ុនកូកា-កូឡាបានលើកឡើងថា «យើងសង្ឃឹមថា ជំនួយឱបត្ថម្ភនេះគឺជាការជួយគ្នាសម្រាលទុក្ខដល់អ្នកភូមិមិត្តភាពទាំង១០០គ្រួសារ ដើម្បីឆ្លងកាត់ការលំបាកនេះ ហើយសូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនោះ សូមអនុវត្ត៣កុំ៣ការពារដោយកុំធ្វេសប្រហែសអោយសោះ ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ»។

គួរបញ្ជាក់ថា កន្លងមកក្រុមហ៊ុនកូកា-កូឡាបានចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ជាមួយអាជ្ញាធរ ក្រសួងស្ថាប័ន និងអង្គភាពនានាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។




Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com