ទាន់ហេតុការណ៍
សំណង់រឹងមាំរបស់លោកផ្កាយ២ លី ហួត តាមមាត់ព្រែកស្រែអំបិល និងលុបចំណីព្រែក នៅខេត្តកោះកុង កំពុងបង្ហាញរូបរាង - ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នាំយកអំណោយឧបភោគបរិភោគជូនប្រជាពលរដ្ឋ ១០០ គ្រួសារនៅក្នុងតំបន់បិទខ្ទប់ក្នុងសង្កាត់ឬស្សីកែវ - ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលក្រុមហ៊ុនកូកា-កូឡា ម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani ក្នុងព្រះរាជាណាចក្រកម្ពុជា - ក្រសួងសុខាភិបាល នៅមិនទាន់ចាត់ការតាមពាក្យបណ្តឹងរបស់ក្រសួងពាណិជ្ជកម្ម និង គណបក្ស កសិករ ទៅលើក្រុមហ៊ុនសម្រស់ធម្មជាតិ លក់ផលិតអាហារបំប៉ន ម៉ាកCoosea ធ្វើឲ្យមហាជនមានការងើយឆ្ងល់? - ស្នេហាត្រីកោណថៅកែឡឥដ្ឋ ឈាង ស៊ុយហ៊ាង នៅស្រុកមុខកំពូល ឡើងដល់តុលាការហើយ - បុគ្គលិករបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា - លោក ម៉ៅ សុផល មានរណ្តៅដីមហិមាបង្កប់អាថ៌កំបាំង នៃការបង់ពន្ធ ពីការស្តាស្រះថាមកផ្ទុកទឹកស្អាត ឥឡូវថាមកចិញ្ចឹមត្រី ជីកប៊ិះធ្លុះដល់ក្បាលប្រេត នៅតែមិនទាន់ហើយ - ជីប ម៉ុង ឧបត្ថម្ភ៥.០០០.០០០ម៉ាស់ជូនរាជរដ្ឋាភិបាលកម្ពុជា - អតីតប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង លោក លី ឧសភា បានចេញប័ណ្ណកម្មសិទ្ធិលើដីព្រៃរបស់រដ្ឋ៥២៨ហិកតា ត្រូវចៅក្រមកំពុងស៊ើបអង្កេត បន្ទាប់ពីព្រះរាជអាជ្ញាចោទ និងស្នើឲ្យឃុំខ្លួន - សាលារៀនចំនួន ៣០ ក្នុងខេត្តសៀមរាមទទួលបានធុងសម្រាមពីក្រុមហ៊ុន ក្រុមហ៊ុន កូកា-កូឡា កម្ពុជា
0

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលក្រុមហ៊ុនកូកា-កូឡា ម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani ក្នុងព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ ៖ នៅថ្ងៃនេះ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា កូកា-កូឡា កម្ពុជា) បានប្រកាសថា ក្រសួងពាណិជ្ជកម្មបានឯកភាពបន្ត ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន The Coca-Cola Company រាល់ផលិតផលភេសជ្ជៈពាក់ម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខលេខ ០៧៧៩ ព.ណ កសប ០៧៨០ ព.ណ កសប និងលេខ ០៧៨១ ព.ណ កសប ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងពាណិជ្ជកម្ម។

តាមរយៈលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់តែមួយគត់ ក្នុងការនាំចូល និងចែកចាយផលិតផលដែលមានពាក់ម៉ាកខាងលើ ទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី០២ខែមេសា ឆ្នាំ២០២១ នេះ។ តាមរយៈលិខិតនេះដដែល ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រោយរយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា មានសិទ្ធិក្នុងការប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើមានការនាំចូល និងចែកចាយដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន។

លោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុន បានមានប្រសាសន៍ថា ខ្ញុំសូមលើកទឹកចិត្តដល់ប្រជាជនកម្ពុជាឱ្យជួយគាំទ្រផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា ឬផលិតផលដែលនាំចូល និងចែកចាយស្របច្បាប់ដើម្បីជំរុញឱ្យក្រុមហ៊ុនស្របច្បាប់ក្នុងស្រុកមានភាពរីកចម្រីន ដើម្បីផ្តល់ការងារដល់កូនខ្មែរយើង។




Photo by KPR, Cambodia’s Number 1 Event Photography Service Since 2010. More info http://qr.KPR.nu


Photo by KPR, Cambodia’s Number 1 Event Photography Service Since 2010. More info http://qr.KPR.nu




Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com