ទាន់ហេតុការណ៍
សំណង់រឹងមាំរបស់លោកផ្កាយ២ លី ហួត តាមមាត់ព្រែកស្រែអំបិល និងលុបចំណីព្រែក នៅខេត្តកោះកុង កំពុងបង្ហាញរូបរាង - ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នាំយកអំណោយឧបភោគបរិភោគជូនប្រជាពលរដ្ឋ ១០០ គ្រួសារនៅក្នុងតំបន់បិទខ្ទប់ក្នុងសង្កាត់ឬស្សីកែវ - ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលក្រុមហ៊ុនកូកា-កូឡា ម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani ក្នុងព្រះរាជាណាចក្រកម្ពុជា - ក្រសួងសុខាភិបាល នៅមិនទាន់ចាត់ការតាមពាក្យបណ្តឹងរបស់ក្រសួងពាណិជ្ជកម្ម និង គណបក្ស កសិករ ទៅលើក្រុមហ៊ុនសម្រស់ធម្មជាតិ លក់ផលិតអាហារបំប៉ន ម៉ាកCoosea ធ្វើឲ្យមហាជនមានការងើយឆ្ងល់? - ស្នេហាត្រីកោណថៅកែឡឥដ្ឋ ឈាង ស៊ុយហ៊ាង នៅស្រុកមុខកំពូល ឡើងដល់តុលាការហើយ - បុគ្គលិករបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា - លោក ម៉ៅ សុផល មានរណ្តៅដីមហិមាបង្កប់អាថ៌កំបាំង នៃការបង់ពន្ធ ពីការស្តាស្រះថាមកផ្ទុកទឹកស្អាត ឥឡូវថាមកចិញ្ចឹមត្រី ជីកប៊ិះធ្លុះដល់ក្បាលប្រេត នៅតែមិនទាន់ហើយ - ជីប ម៉ុង ឧបត្ថម្ភ៥.០០០.០០០ម៉ាស់ជូនរាជរដ្ឋាភិបាលកម្ពុជា - អតីតប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង លោក លី ឧសភា បានចេញប័ណ្ណកម្មសិទ្ធិលើដីព្រៃរបស់រដ្ឋ៥២៨ហិកតា ត្រូវចៅក្រមកំពុងស៊ើបអង្កេត បន្ទាប់ពីព្រះរាជអាជ្ញាចោទ និងស្នើឲ្យឃុំខ្លួន - សាលារៀនចំនួន ៣០ ក្នុងខេត្តសៀមរាមទទួលបានធុងសម្រាមពីក្រុមហ៊ុន ក្រុមហ៊ុន កូកា-កូឡា កម្ពុជា
0

ក្រសួងសុខាភិបាល នៅមិនទាន់ចាត់ការតាមពាក្យបណ្តឹងរបស់ក្រសួងពាណិជ្ជកម្ម និង គណបក្ស កសិករ ទៅលើក្រុមហ៊ុនសម្រស់ធម្មជាតិ លក់ផលិតអាហារបំប៉ន ម៉ាកCoosea ធ្វើឲ្យមហាជនមានការងើយឆ្ងល់?

រាជធានីភ្នំពេញ ៖ ក្រោយពីបែកធ្លាយនូវលិខិតរបស់ក្រសួងពាណិជ្ជកម្ម ប្តឹងក្រុមហ៊ុនសម្រស់ធម្មជាតិ ( ស្រីអូន) ដែលនាំចូលផលិតផល អាហារបំប៉នម៉ាក ឃូស្សី ទៅក្រសួងសុខាភិបាល កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២១ នោះបានធ្វើអោយបណ្តាញសារព័ត៌មាន ដកស្រង់ចុះផ្សាយ យ៉ាងព្រោងព្រាត ពីលក្ខណ:បំភាន់ និង បោកបញ្ឆោត ដល់សាធារណ:ជន តាមការអះអាង ដោយគ្មានភស្តុតាង ថា អ្នកប្រើប្រាស់បានធូរស្រាល ឬ ជាសះស្បើយ ពីជម្ងឺជាច្រើន។

ក្រសួងពាណិជ្ជកម្មក៏បានស្នើ អោយមានវិធានការណ៍ផ្លូវច្បាប់ផងដែរ តែរហូតដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ មានរយៈពេល ជិត៣ខែទៅហើយ នៅតែក្រសួងសុខាភិបាល មិនទាន់អើពើ ដោយទុកអោយពួកគេបន្តឡាយ លក់ជាហូរហែរ រហូតដល់ពេល នេះ ។

ពាក់ព័ន្ធនឹង ក្រុមហ៊ុន នេះ ក៏មាន គណបក្ស កសិករ បានដាក់ពាក្យបណ្តឹងផងដែរ តែលោកប្រធាន គណបក្សបានប្រាប់ថា លោក មិនទាន់ទទួលបានការបំំភ្លឺណាមួយ ចេញពីក្រសួងសុខាភិបាលនោះទេ ។ លោកថា នៅពេលខាងមុខ លោក នឹងរៀបចំធ្វើសន្និសីទកាសែត អំពីរឿងនេះ ៕



Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com