ទាន់ហេតុការណ៍
សំណង់រឹងមាំរបស់លោកផ្កាយ២ លី ហួត តាមមាត់ព្រែកស្រែអំបិល និងលុបចំណីព្រែក នៅខេត្តកោះកុង កំពុងបង្ហាញរូបរាង - ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នាំយកអំណោយឧបភោគបរិភោគជូនប្រជាពលរដ្ឋ ១០០ គ្រួសារនៅក្នុងតំបន់បិទខ្ទប់ក្នុងសង្កាត់ឬស្សីកែវ - ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលក្រុមហ៊ុនកូកា-កូឡា ម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani ក្នុងព្រះរាជាណាចក្រកម្ពុជា - ក្រសួងសុខាភិបាល នៅមិនទាន់ចាត់ការតាមពាក្យបណ្តឹងរបស់ក្រសួងពាណិជ្ជកម្ម និង គណបក្ស កសិករ ទៅលើក្រុមហ៊ុនសម្រស់ធម្មជាតិ លក់ផលិតអាហារបំប៉ន ម៉ាកCoosea ធ្វើឲ្យមហាជនមានការងើយឆ្ងល់? - ស្នេហាត្រីកោណថៅកែឡឥដ្ឋ ឈាង ស៊ុយហ៊ាង នៅស្រុកមុខកំពូល ឡើងដល់តុលាការហើយ - បុគ្គលិករបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា - លោក ម៉ៅ សុផល មានរណ្តៅដីមហិមាបង្កប់អាថ៌កំបាំង នៃការបង់ពន្ធ ពីការស្តាស្រះថាមកផ្ទុកទឹកស្អាត ឥឡូវថាមកចិញ្ចឹមត្រី ជីកប៊ិះធ្លុះដល់ក្បាលប្រេត នៅតែមិនទាន់ហើយ - ជីប ម៉ុង ឧបត្ថម្ភ៥.០០០.០០០ម៉ាស់ជូនរាជរដ្ឋាភិបាលកម្ពុជា - អតីតប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង លោក លី ឧសភា បានចេញប័ណ្ណកម្មសិទ្ធិលើដីព្រៃរបស់រដ្ឋ៥២៨ហិកតា ត្រូវចៅក្រមកំពុងស៊ើបអង្កេត បន្ទាប់ពីព្រះរាជអាជ្ញាចោទ និងស្នើឲ្យឃុំខ្លួន - សាលារៀនចំនួន ៣០ ក្នុងខេត្តសៀមរាមទទួលបានធុងសម្រាមពីក្រុមហ៊ុន ក្រុមហ៊ុន កូកា-កូឡា កម្ពុជា
0

ស្នេហាត្រីកោណថៅកែឡឥដ្ឋ ឈាង ស៊ុយហ៊ាង នៅស្រុកមុខកំពូល ឡើងដល់តុលាការហើយ

ខេត្តកណ្ដាល ៖ នារីរងគ្រោះជាដើមចោទម្នាក់នៅតែបន្តអះអាងថា៖ លោក ឯក លន់ អធិការស្រុកមុខកំពូល ពិតជាបានសំឡុតព្រមានដាក់ខ្នោះនាងប្រាកដមែន។ គឺនៅពេលរូបនាងទៅសុំពន្លឿននីតិវិធី ក្នុងនាមជាដើមបណ្ដឹង(ដើមចោទ)។ ប៉ុន្តែករណីនេះត្រូវបានលោក ឯក លន់ បដិសេធ! ។

ការអះអាងរបស់ស្ដ្រីរងគ្រោះបែបនេះ បន្ទាប់ពីផ្ទុះរឿងស្នេហាត្រីកោណ រវាងបុរសវ័យ៧២ឆ្នាំម្នាក់ នឹងស្ដ្រី២នាក់ ម្នាក់ជាប្រពន្ធដើម នឹងម្នាក់ទៀតជាប្រពន្ធចុង បានបង្កទំនាស់ក្ដីក្ដាំ មិនចេះចប់ មិនចេះហើយ។ រហូតស្ដ្រីជាប្រពន្ធចុង នៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល! ប្ដឹងក្រុមគ្រួសារប្រពន្ធដើម ជាថៅកែឡឥដ្ឋ ទារសំណងចំនួន២៥.០០០$ នៅមិនទាន់ដាច់ស្រេច។ ក្នុងរឿងនេះស្ដ្រីរងគ្រោះជាដើមចោទឈ្មោះ ហោ មួយហៀង ភេទស្រីអាយុ៤២ឆ្នាំ មានទីលំនៅភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល(ប្រពន្ធចុង)។

ស្ដ្រីរូបនេះបានអះអាងប្រាប់នៅថ្ងៃទី០៨.០៤.២០២១ថា ព្រោះតែការប្រមាថមើលងាយ ។ ដៀលដល់ពូជអំបូរកប់ៗមាត់ពីសំណាក់ក្រុមគ្រួសារប្រពន្ធដើម មកលើខ្លួន។ ទើបនាងសម្រេចដាក់ពាក្យប្ដឹងបុគ្គល៥នាក់ ចូលអធិការដ្ឋាននគរបាលស្រុកមុខកំពូល កាលពីថ្ងៃទី០៨.០៣.២០២១។ ពីបទ ជេរប្រមាថនិងបរិហារកេរ្តិ៍ជាសាធារណៈ! ដោយទាមទារសំណងជំងឺចិត្តក្នុងម្នាក់ៗចំនួន៥.០០០$ សរុបទាំង៥នាក់ស្មើ២៥.០០០$។

ជនដែលរងបណ្ដឹង
១៖ ឈ្មោះ អឿន វិសាល (ហៅម៉ៅ)នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។
២៖ ឈ្មោះ យឺន ភាស់ ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។
៣៖ ឈ្មោះ ឡេង ដារ៉ា ភេទប្រុសអាយុ៥៨ឆ្នាំ នៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល (ត្រូវជាកូនប្រសាររបស់ឈ្មោះ ឈាង ស៊ុយហ៊ាង)(ថៅកែឡឥដ្ឋ)នឹងត្រូវជាប្ដីរបស់ឈ្មោះ {ឈាង សុខឃាន់}។
៤៖ ឈាង សុខឃាន់ ភេទស្រីអាយុ៤៨ឆ្នាំ នៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ត្រូវជាកូនររបស់ឈ្មោះ ឈាង ស៊ុយហ៊ាង(ថៅកែឡឥដ្ឋ)។
៥៖ ឈ្មោះ ទូច សាយលាង ភេទស្រីអាយុ៧១ឆ្នាំ នៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល(ត្រូវជាប្រពន្ធរបស់ឈ្មោះ ឈាង ស៊ុយហ៊ាង)(ប្រពន្ធដើម)។

ដើមចោទបញ្ជាក់ទៀតថា៖ ក្នុងបណ្ដឹងនេះ អធិការស្រុកមុខកំពូល បានហៅដោះស្រាយម្ដង ប៉ុន្តែមិនត្រូវថ្លៃគ្នា!។

លុះដល់ព្រឹកទី២៩.០៣.២០២១នាងបានទៅសុំពន្លឿននីតិវិធី ស្រាប់តែលោក ឯក លន់ អធិការស្រុកមុខកំពូល។
បានប្រើពាក្យសម្ដីគំរោះគំរើយ ជាច្រើនដោយគំរាមថា៖ រញ៉េរញ៉ៃចាប់ដាក់ខ្នោះញាត់គុកទាំងអស់ឥឡូវនឹង..!? ។
ប្រភពដដែលបន្តថា នាងពិតជាហួសចិត្តនិងអស់សង្ឃឹមខ្លាំងណាស់ ទៅលើលោក ឯក លន់ អធិការស្រុកមុខកំពូល ។
ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ មិនត្រឹមតែពន្យាពេលដោះស្រាយបណ្ដឹងប៉ុណ្ណោះទេ គឺថែមទាំងបកមក គំរាមវាយខ្នោះជនរងគ្រោះជាដើមចោទទៀតផង។

លោក ឯក លន់ អធិការស្រុកមុខកំពូល បានថ្លែង នៅរសៀលថ្ងៃទី០៨.០៤.២០២១ថាលោកមិនបានគំរាមវាយខ្នោះពលរដ្ឋ ជាដើមចោទនោះទេ។ លោកបន្តថា មិនមែនចេះតែដាក់ខ្នោះផ្ដេសផ្ដាសនោះទេ ហើយសំណុំរឿងនោះលោកបានបញ្ជូនទៅកាន់តុលាការហើយ៕



Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com