ទាន់ហេតុការណ៍
សំណង់រឹងមាំរបស់លោកផ្កាយ២ លី ហួត តាមមាត់ព្រែកស្រែអំបិល និងលុបចំណីព្រែក នៅខេត្តកោះកុង កំពុងបង្ហាញរូបរាង - ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នាំយកអំណោយឧបភោគបរិភោគជូនប្រជាពលរដ្ឋ ១០០ គ្រួសារនៅក្នុងតំបន់បិទខ្ទប់ក្នុងសង្កាត់ឬស្សីកែវ - ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលក្រុមហ៊ុនកូកា-កូឡា ម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani ក្នុងព្រះរាជាណាចក្រកម្ពុជា - ក្រសួងសុខាភិបាល នៅមិនទាន់ចាត់ការតាមពាក្យបណ្តឹងរបស់ក្រសួងពាណិជ្ជកម្ម និង គណបក្ស កសិករ ទៅលើក្រុមហ៊ុនសម្រស់ធម្មជាតិ លក់ផលិតអាហារបំប៉ន ម៉ាកCoosea ធ្វើឲ្យមហាជនមានការងើយឆ្ងល់? - ស្នេហាត្រីកោណថៅកែឡឥដ្ឋ ឈាង ស៊ុយហ៊ាង នៅស្រុកមុខកំពូល ឡើងដល់តុលាការហើយ - បុគ្គលិករបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា - លោក ម៉ៅ សុផល មានរណ្តៅដីមហិមាបង្កប់អាថ៌កំបាំង នៃការបង់ពន្ធ ពីការស្តាស្រះថាមកផ្ទុកទឹកស្អាត ឥឡូវថាមកចិញ្ចឹមត្រី ជីកប៊ិះធ្លុះដល់ក្បាលប្រេត នៅតែមិនទាន់ហើយ - ជីប ម៉ុង ឧបត្ថម្ភ៥.០០០.០០០ម៉ាស់ជូនរាជរដ្ឋាភិបាលកម្ពុជា - អតីតប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង លោក លី ឧសភា បានចេញប័ណ្ណកម្មសិទ្ធិលើដីព្រៃរបស់រដ្ឋ៥២៨ហិកតា ត្រូវចៅក្រមកំពុងស៊ើបអង្កេត បន្ទាប់ពីព្រះរាជអាជ្ញាចោទ និងស្នើឲ្យឃុំខ្លួន - សាលារៀនចំនួន ៣០ ក្នុងខេត្តសៀមរាមទទួលបានធុងសម្រាមពីក្រុមហ៊ុន ក្រុមហ៊ុន កូកា-កូឡា កម្ពុជា
0

លោក ម៉ៅ សុផល មានរណ្តៅដីមហិមាបង្កប់អាថ៌កំបាំង នៃការបង់ពន្ធ ពីការស្តាស្រះថាមកផ្ទុកទឹកស្អាត ឥឡូវថាមកចិញ្ចឹមត្រី ជីកប៊ិះធ្លុះដល់ក្បាលប្រេត នៅតែមិនទាន់ហើយ

ខេត្តកណ្តាល ៖ កាលពី២ឆ្នាំ-៣ឆ្នាំមុន នៅក្នុងការដឹកនាំរបស់ឯកឧត្តម ម៉ៅ ភិរុណ ជាអភិបាលខេត្តកណ្តាល ថៅកែ មហិមា ឈ្មោះ ម៉ៅ សុផល បានធ្វើសកម្មភាព ជីកស្រះថ្មី
ស្ថិតនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ដែរគេថាជីកដើម្បីផ្ទុកទឹកស្អាត អោយមានទំហំធំជាងមុន ។

កាលណោះ ការជីករបស់គេ នឹងការដឹកជញ្ជូន យកដីមានសភាពគគ្រឹកគគ្រេង ដែលផ្លូវជាតិលេខ នឹងស្ពានមួយចំនួន បានរងនូវភាពគ្រាំគ្រា ។ អ្វីដែលប្រជាជន និង មន្រ្តីមួយចំនួននឹកស្មានមិនដល់ គឺ ការស្តាស្រះរបស់ថៅកែរូបនេះ នៅមិនទាន់រួចរាល់ទៀត រហូតធ្លាយរឿង ជាប់បង់ពន្ធជូនរដ្ឋ រាប់សែនដុល្លារឯណោះ ។ បើគេជាប់ពន្ធយ៉ាងនេះហើយ តើរណ្តៅគេ ជីកដល់កំរិតណាទៅ ?

ឯកឧត្តម ហេង ចាន់ធួន បានប្រាប់តាមតេឡេក្រាមថា ៖ រឿងនេះបានប្រាប់ទៅមន្ទីរអោយចុះធ្វើការរឿងនេះហើយ បានលទ្ធផលយ៉ាងមិចនោះ ខាងមិនមន្ទីរមិនទាន់បានរាយការណ៏មកទេ ហើយចំពោះ លោក ម៉ៅ សុផល ជាប់សួយសារ ខាងក្រសួងរ៉ែ បានប្រគល់កាតព្វកិច្ចនេះទៅអោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកទារបំណុល ដែលបានជំពាក់បំណុលនាពេលកន្លងមក ថាអោយ ឬនៅមិនទាន់ដឹងទេ។

ប្រជាពលរដ្ឋសំណូមពរដល់ អភិបាលខេត្តកណ្តាលថ្មី ឯកឧត្តម គង់ សោភណ្ឌ សូមជួយពិនិត្យមើល រណ្តៅដីនេះ រួមនឹងការដឹកជញ្ជូន របស់ពួកគេដែលបើកបរ គ្មានត្រាប្រណី និង មិនកោតក្រែងអ្នកធ្វើដំណើរទាំងផ្លូវជាតិ នឹងផ្លូវអមប្រឡាយ ។ អ្នកស្និទ្ធនឹងលោក ម៉ៅ សុផល បានបង្ហើបថា គ្មាននរណា អាចធ្វើអី លោកថៅកែ គេបាននោះទេ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com