ទាន់ហេតុការណ៍
សំណង់រឹងមាំរបស់លោកផ្កាយ២ លី ហួត តាមមាត់ព្រែកស្រែអំបិល និងលុបចំណីព្រែក នៅខេត្តកោះកុង កំពុងបង្ហាញរូបរាង - ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នាំយកអំណោយឧបភោគបរិភោគជូនប្រជាពលរដ្ឋ ១០០ គ្រួសារនៅក្នុងតំបន់បិទខ្ទប់ក្នុងសង្កាត់ឬស្សីកែវ - ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលក្រុមហ៊ុនកូកា-កូឡា ម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani ក្នុងព្រះរាជាណាចក្រកម្ពុជា - ក្រសួងសុខាភិបាល នៅមិនទាន់ចាត់ការតាមពាក្យបណ្តឹងរបស់ក្រសួងពាណិជ្ជកម្ម និង គណបក្ស កសិករ ទៅលើក្រុមហ៊ុនសម្រស់ធម្មជាតិ លក់ផលិតអាហារបំប៉ន ម៉ាកCoosea ធ្វើឲ្យមហាជនមានការងើយឆ្ងល់? - ស្នេហាត្រីកោណថៅកែឡឥដ្ឋ ឈាង ស៊ុយហ៊ាង នៅស្រុកមុខកំពូល ឡើងដល់តុលាការហើយ - បុគ្គលិករបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា - លោក ម៉ៅ សុផល មានរណ្តៅដីមហិមាបង្កប់អាថ៌កំបាំង នៃការបង់ពន្ធ ពីការស្តាស្រះថាមកផ្ទុកទឹកស្អាត ឥឡូវថាមកចិញ្ចឹមត្រី ជីកប៊ិះធ្លុះដល់ក្បាលប្រេត នៅតែមិនទាន់ហើយ - ជីប ម៉ុង ឧបត្ថម្ភ៥.០០០.០០០ម៉ាស់ជូនរាជរដ្ឋាភិបាលកម្ពុជា - អតីតប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង លោក លី ឧសភា បានចេញប័ណ្ណកម្មសិទ្ធិលើដីព្រៃរបស់រដ្ឋ៥២៨ហិកតា ត្រូវចៅក្រមកំពុងស៊ើបអង្កេត បន្ទាប់ពីព្រះរាជអាជ្ញាចោទ និងស្នើឲ្យឃុំខ្លួន - សាលារៀនចំនួន ៣០ ក្នុងខេត្តសៀមរាមទទួលបានធុងសម្រាមពីក្រុមហ៊ុន ក្រុមហ៊ុន កូកា-កូឡា កម្ពុជា
0

អតីតប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង លោក លី ឧសភា បានចេញប័ណ្ណកម្មសិទ្ធិលើដីព្រៃរបស់រដ្ឋ៥២៨ហិកតា ត្រូវចៅក្រមកំពុងស៊ើបអង្កេត បន្ទាប់ពីព្រះរាជអាជ្ញាចោទ និងស្នើឲ្យឃុំខ្លួន

ខេត្តស្ទឹងត្រែង ៖ លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីខេត្តរតនគិរី កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត និងត្រួតពិនិត្យរបស់តុលាការខេត្តស្ទឹងត្រែង បន្ទាប់ពីព្រះរាជអាជ្ញាសំរេចចោទប្រកាន់ និងស្នើឲ្យឃុំខ្លួន ពាក់ព័ន្ធចេញប័ណ្ណកម្មសិទ្ធិមិនប្រក្រតីលើផ្ទៃដីព្រៃស្រោងជាង៥០០ហិកតា ឲ្យទៅមនុស្សតែម្នាក់កាលគាត់នៅជាប្រធានមន្ទីររៀបចំដែនដី ខេត្តស្ទឹងត្រែង។

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ចៅក្រមស៊ើបអង្កេត បានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅកាន់ទីតាំងដីព្រៃដែលលោក លី ឧសភា ចេញប័ណ្ណកម្មសិទ្ធិមិនប្រក្រតី ដើម្បីពិនិត្យមើលជាក់ស្ដែង។

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បន្ទាប់ពីគណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំឯកភាពឱ្យគណ:កម្មការចម្រុះដឹកនាំដោយលោក ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចុះធ្វើការបង្ក្រាបករណីកាប់ទន្ទ្រានដីព្រៃ និងអង្កេតស្រាវជ្រាវករណីចេញប័ណ្ណកាន់កាប់ដីធ្លីលើដីព្រៃស្រោង របស់រដ្ឋនៅទូទាំងខេត្តស្ទឹងត្រែង នាពេលកន្លងមក។ ព្រះរាជអាជ្ញាបានស៊ើបអង្កេតឃើញឈ្មោះ លី ឧសភា អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បច្ចុប្បន្នជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគីរី បានចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីមិនប្រក្រតីចំនួន ៧៧ ប័ណ្ណលាតសន្ធឹងលើផ្ទៃដី អភិរក្សជីវៈចម្រុះព្រៃការពារព្រៃស្រោង ចំនួន៥២៨ហិកតា ស្ថិតនៅឃុំចំនួន២គឺនៅឃុំសំអាង និងឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

ក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ២២៧ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ របស់លោក ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានសន្និដ្ឋានថា ឈ្មោះ លី ឧសភា បានចេញប័ណ្ណកាន់កាប់ដីធ្លីលើដីព្រៃស្រោងតំបន់ការពារអភិរក្សជីវៈចម្រុះ ដោយអត់មានដីអាស្រ័យផលរបស់ប្រជាពលរដ្ឋនោះទេ ហើយក៏អត់មានការផ្ទេរកម្មសិទ្ធិពីមួយទៅមួយដែរ គឺចេញបណ្ណកម្មសិទ្ធិអោយចំពោះបុគ្គលតែម្នាក់ប៉ុណ្ណោះ។

ក្នុងនោះព្រះរាជអាជ្ញាសំរេចចោទលោក លី ឧសភា ពីបទក្លែងបន្លំឯកសារសាធារណ:តាមមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ ដូច្នេះជាព្រះរាជអាជ្ញាគប្បីត្រូវឃុំខ្លួនជនត្រូវចោទ ឈ្មោះ លី ឧសភា ដើម្បីធានារក្សាជនត្រូវចោទអោយតុលាការចាត់ការតាមនីតិវិធីនៃច្បាប់។

បច្ចុប្បន្នចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង បានកំពុងតែចាត់ការទៅលើសំណុំរឿងខាងលើ ហើយដោយសំរេចមិនឃុំខ្លួននោះទេ គឺដាក់ឈ្មោះ លី ឧសភា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ ដោយឡែកឈ្មោះ លី ឧសភា បានកំពុងបំពេញការងារជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរីជាធម្មតា។

ពាក់ព័ន្ធករណីចេញប័ណ្ណកាន់កាប់ដីធ្លីមិនប្រក្រតីនេះ លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម ធ្លាប់បានផ្ដាំផ្ញើដល់ប្រធានមន្ទីរទាំងអស់ថា ឯកសារប័ណ្ណកាន់កាប់ដីធ្លីអត់មានអាជ្ញាយុកាលនោះទេ។ ករណីប្រធានមន្ទីរដែនដីរូបណា ចុះហត្ថលេខាលើឯកសារដីធ្លីខុសប្រក្រតី ហើយតុលាការរកឃើញ ប្រធានមន្ទីរដែនដីរូបនោះគឺត្រូវមកទទួលទោសតាមច្បាប់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com