ទាន់ហេតុការណ៍
សំណង់រឹងមាំរបស់លោកផ្កាយ២ លី ហួត តាមមាត់ព្រែកស្រែអំបិល និងលុបចំណីព្រែក នៅខេត្តកោះកុង កំពុងបង្ហាញរូបរាង - ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នាំយកអំណោយឧបភោគបរិភោគជូនប្រជាពលរដ្ឋ ១០០ គ្រួសារនៅក្នុងតំបន់បិទខ្ទប់ក្នុងសង្កាត់ឬស្សីកែវ - ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលក្រុមហ៊ុនកូកា-កូឡា ម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani ក្នុងព្រះរាជាណាចក្រកម្ពុជា - ក្រសួងសុខាភិបាល នៅមិនទាន់ចាត់ការតាមពាក្យបណ្តឹងរបស់ក្រសួងពាណិជ្ជកម្ម និង គណបក្ស កសិករ ទៅលើក្រុមហ៊ុនសម្រស់ធម្មជាតិ លក់ផលិតអាហារបំប៉ន ម៉ាកCoosea ធ្វើឲ្យមហាជនមានការងើយឆ្ងល់? - ស្នេហាត្រីកោណថៅកែឡឥដ្ឋ ឈាង ស៊ុយហ៊ាង នៅស្រុកមុខកំពូល ឡើងដល់តុលាការហើយ - បុគ្គលិករបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា - លោក ម៉ៅ សុផល មានរណ្តៅដីមហិមាបង្កប់អាថ៌កំបាំង នៃការបង់ពន្ធ ពីការស្តាស្រះថាមកផ្ទុកទឹកស្អាត ឥឡូវថាមកចិញ្ចឹមត្រី ជីកប៊ិះធ្លុះដល់ក្បាលប្រេត នៅតែមិនទាន់ហើយ - ជីប ម៉ុង ឧបត្ថម្ភ៥.០០០.០០០ម៉ាស់ជូនរាជរដ្ឋាភិបាលកម្ពុជា - អតីតប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង លោក លី ឧសភា បានចេញប័ណ្ណកម្មសិទ្ធិលើដីព្រៃរបស់រដ្ឋ៥២៨ហិកតា ត្រូវចៅក្រមកំពុងស៊ើបអង្កេត បន្ទាប់ពីព្រះរាជអាជ្ញាចោទ និងស្នើឲ្យឃុំខ្លួន - សាលារៀនចំនួន ៣០ ក្នុងខេត្តសៀមរាមទទួលបានធុងសម្រាមពីក្រុមហ៊ុន ក្រុមហ៊ុន កូកា-កូឡា កម្ពុជា
0

សាលារៀនចំនួន ៣០ ក្នុងខេត្តសៀមរាមទទួលបានធុងសម្រាមពីក្រុមហ៊ុន ក្រុមហ៊ុន កូកា-កូឡា កម្ពុជា

ខេត្តសៀមរាប ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា និង អង្គការជឿជាក់លើសិស្សជនបទកម្ពុជា បានសហការប្រគល់ធុងបែងចែកសំរាមជូនដល់សាលារៀនចំនួន ៣០ ក្នុងខេត្តសៀមរាម ដែលពិធីនេះធ្វើឡើងនៅក្នុងវិទ្យាល័យហ៊ុនសែនរលួស ខេត្តសៀមរាម ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា។
កម្មវិធីនេះគឺជាការគាំទ្រមួយដល់គោលដៅជាសកលរបស់ក្រុមហ៊ុន កូកា-កូឡា ដែលបានកំពុងអនុវត្តសកម្មភាពប្រមូលដើម្បីយកទៅកែច្នៃប្រើប្រាស់ឡើងវិញ នូវសំបកវេចខ្ចប់ឲ្យស្មើនឹងចំនួនសំបកវេចខ្ចប់ដែលក្រុមហ៊ុនបានប្រើប្រាស់នៅលើទីផ្សារនៅត្រឹមឆ្នាំ ២០៣០។

គោលដៅនិរន្តភាពមានឈ្មោះថា «ពិភពលោកគ្មានសំរាម» យកចិត្តទុកដាក់ជាខ្លាំងលើ វដ្តជីវិតនៃសំបកវេចខ្ចប់ រាប់ចាប់ពីវិធីសាស្ត្រដែលសំបកវេចខ្ចប់ត្រូវបានរចនា និងផលិត រហូតដល់យុទ្ធសាស្ត្រប្រមូលយកទៅកែច្នៃ ប្រើប្រាស់ឡើងវិញ។
ឯកឧត្តមសុខ សប្បាយណា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍លើកទឹកចិត្តទៅកាន់លោកគ្រូ អ្នកគ្រូ ដោយមើលឃើញអំពីការលះបង់ និងប្អូនៗ សិស្សានុសិស្ស ដោយមើលឃើញអំពីក្តីសង្ឃឹម។ ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកឡើងបន្ថែមថា បញ្ហាសំរាម បញ្ហាអនាម័យ ជាបញ្ហាដ៏សំខាន់មួយ ជាបញ្ហារួមគ្នាមួយ ហើយទាមទារឱ្យមានការរួមគ្នាដោះស្រាយ ដើម្បីទទួលបានជោគជ័យ និងនិរន្តរភាព។

លោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេស ក៏បានមានប្រសាសន៍ផងដែរថា « ការប្រគល់ធុងបែងចែកសំរាមនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការអប់រំដល់សិស្សនុសិស្សអំពីការបែងចែកសំណល់ ក៏ដូចជាសម្រួលដល់ការគ្រប់គ្រងសំណល់ក្នុងសាលារៀន »។ លោកបានបន្ថែមទៀតថា ការគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាព លុះត្រាតែមានចូលរួមដោះស្រាយពីភាគីពាក់ព័ន្ធទាំងអស់មិនថា វិស័យសាធារណៈ វិស័យឯកជន អង្គការ សហគមន៍ និងប្រជាសហគមន៍។ ខ្ញុំជឿជាក់ថា ការរួបរួមគ្នារបស់ពួកយើងទាំងអស់គ្នា ពិតជាអាចចូលរួមដោះស្រាយកង្វល់នេះបាន៕






Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com