ទាន់ហេតុការណ៍
សំណង់រឹងមាំរបស់លោកផ្កាយ២ លី ហួត តាមមាត់ព្រែកស្រែអំបិល និងលុបចំណីព្រែក នៅខេត្តកោះកុង កំពុងបង្ហាញរូបរាង - ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នាំយកអំណោយឧបភោគបរិភោគជូនប្រជាពលរដ្ឋ ១០០ គ្រួសារនៅក្នុងតំបន់បិទខ្ទប់ក្នុងសង្កាត់ឬស្សីកែវ - ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលក្រុមហ៊ុនកូកា-កូឡា ម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani ក្នុងព្រះរាជាណាចក្រកម្ពុជា - ក្រសួងសុខាភិបាល នៅមិនទាន់ចាត់ការតាមពាក្យបណ្តឹងរបស់ក្រសួងពាណិជ្ជកម្ម និង គណបក្ស កសិករ ទៅលើក្រុមហ៊ុនសម្រស់ធម្មជាតិ លក់ផលិតអាហារបំប៉ន ម៉ាកCoosea ធ្វើឲ្យមហាជនមានការងើយឆ្ងល់? - ស្នេហាត្រីកោណថៅកែឡឥដ្ឋ ឈាង ស៊ុយហ៊ាង នៅស្រុកមុខកំពូល ឡើងដល់តុលាការហើយ - បុគ្គលិករបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា - លោក ម៉ៅ សុផល មានរណ្តៅដីមហិមាបង្កប់អាថ៌កំបាំង នៃការបង់ពន្ធ ពីការស្តាស្រះថាមកផ្ទុកទឹកស្អាត ឥឡូវថាមកចិញ្ចឹមត្រី ជីកប៊ិះធ្លុះដល់ក្បាលប្រេត នៅតែមិនទាន់ហើយ - ជីប ម៉ុង ឧបត្ថម្ភ៥.០០០.០០០ម៉ាស់ជូនរាជរដ្ឋាភិបាលកម្ពុជា - អតីតប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង លោក លី ឧសភា បានចេញប័ណ្ណកម្មសិទ្ធិលើដីព្រៃរបស់រដ្ឋ៥២៨ហិកតា ត្រូវចៅក្រមកំពុងស៊ើបអង្កេត បន្ទាប់ពីព្រះរាជអាជ្ញាចោទ និងស្នើឲ្យឃុំខ្លួន - សាលារៀនចំនួន ៣០ ក្នុងខេត្តសៀមរាមទទួលបានធុងសម្រាមពីក្រុមហ៊ុន ក្រុមហ៊ុន កូកា-កូឡា កម្ពុជា
0

ក្រសួងទេសចរណ៍ បានចុះអនុស្សរណជាមួយ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា និងសារព័ត៌មានថ្មីៗ ដើម្បីលើកកម្ពស់វិស័យ​ទេសចរណ៍ និងការអភិវឌ្ឍន៍សមត្ថភាពអាជីវករលក់ដូរតាមផ្លូវ

រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ក្នុងស្រុក និងការងារទីក្រុងស្អាត កម្ពុជាស្អាត ជាមួយនឹងការជំរុញការអភិវឌ្ឍ​សមត្ថភាព​អាជីវករប្រកបរបរសេវាកម្មទេសចរណ៍ខ្នាតតូច នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងទេសចរណ៍ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា និងសារថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថ្មីៗ បានចុះហត្ថាលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ភាពជាដៃគូលើការលើកកម្ពស់វិស័យទេសចរណ៍ ទីក្រុងស្អាត និងការអភិវឌ្ឍ​សមត្ថ​ភាពអាជីវករលក់ដូរនៅតាមផ្លូវ” (Street Food Vendors)។ ការចុះអនុស្សរណៈនេះ បានធ្វើ​ឡើង​នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការ​អញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក DAVID WIGGLESWORTH នាយកក្រុមហ៊ុន កូកា-កូឡា លោក គី សុខលីម ស្ថានិកសារព័ត៌​មានថ្មីៗ រួមទាំងភាគីពាក់ព័ន្ធជាច្រើន ផ្សេងទៀត។

តាមការគូសបញ្ជាក់របស់ ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រង​ឧស្សា​ហកម្មទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុង​ស្អាតនៃ​ក្រសួងទេសចរណ៍បានឱ្យដឹងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា គឺដើម្បីចូលរួមជួយជាគម្រោងគំរូ និងសហការគ្នាចុះទៅបណ្តុះបណ្តាល ជំរុញការអប់រំ ការយល់ដឹង បណ្តុះបណ្តាលការរៀបចំអនាម័យ ដល់ប្រជាពលរដ្ឋលក់នៅតាមវិថី​ម្ហូប​អាហារឱ្យកាន់តែមានភាពល្អប្រសើរឡើង។ ឯកឧត្ដមបានបន្ដថា ការចុះហត្ថលេខាលើ​អនុ​ស្សរណៈនេះ នឹងជួយជំរុញដល់ការអនុវត្តត្រឹមត្រូវតាមវិធានរបស់ក្រសួងទេសចរណ៍ដើម្បី ត្រៀមទទួលយកភ្ញៀវទេសចរនៅពេលដែលជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។ ឯកឧត្តម​បាន​បន្តថា វិថីម្ហូបអាហារនៅពេលបច្ចុប្បន្ននេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះភ្ញៀវ​ទេសចរនៅពេលទៅកាន់គោលដៅទេសចរណ៍ គឺត្រូវការឈ្វេងយល់ពីអ្វីដែលជាម្ហូប​អាហារ​នៅក្នុងតំបន់នោះ ហើយម្ហូបអាហារនៅតាមដងផ្លូវនេះគឺជាភាពទាក់​ទាញសម្រាប់​ភ្ញៀវទេសចរមួយផងដែរ។ ឯកឧត្តមអគ្គនាយកបានលើកឡើងថា ដើម្បីលើកកម្ពស់វិថីម្ហូបអាហារនេះ នៅ ពេលខាងមុខក្រសួងនឹងរៀបចំការប្រឡងប្រណាំងខេត្តមួយវិថីម្ហូបអាហារមួយ ដើម្បីធ្វើ យ៉ាងណាបំផុសឱ្យទៅជាផលិតផលទេសចរណ៍មួយ សម្រាប់ទាំងទេសចរជាតិ និងអន្តរ​ជាតិ ហើយដើម្បីឱ្យវិថីម្ហូបអាហារនេះអាចទាក់ទាញទេសចរណ៍ បានវាគឺត្រូវទាមទារឱ្យ មានការអនាម័យស្អាត នឹងមានស្ទង់ដារមួយត្រឹមត្រូវផងដែរ។

សូមបញ្ជាក់ថា ជាលទ្ធផលនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំង៣ បានឯកភាពគ្នាលើ៤ចំណុចសំខាន់ៗរួមមាន ទី១/ ចូលរួមកម្មវិធីអភិវឌ្ឍន៍ន​វិស័យទេសចរណ៍ តាមរយៈការបណ្តុះបណ្តាលអាជីវកម្មតាមផ្លូវខ្នាតតូចនៅតាមមូល ដ្ឋាន។ ទី២/ ចូលរួមធ្វើផែនការរួម ដើម្បីផ្តល់វគ្គបណ្តុះបណ្តាល និងការគាំទ្រនានាដល់ ស្រ្តីជាម្ចាស់អាជីវកម្មខ្នាតតូច។ ទី៣/ ចូលរួមចំណែកក្នុងការបង្កើតកម្មវិធីបង្រៀន អន ឡាញ​ សម្រាប់បណ្តុះបណ្តាលអាជីវករខ្នាត មីក្រូ និងកម្រិតគ្រួសារក្នុងការ​បង្កើនគុណ​ភាពចំណីអាហារ អនាម័យ និងអភិវឌ្ឍន៍អាជីវកម្ម។ ទី៤​/ ផ្តល់វាគ្មិនទៅវិញទៅមក ដើម្បី​ចែករំលែកបទពិសោធន៍ពាក់ព័ន្ធវិស័យទេសចរណ៍ទីក្រុងស្អាត ភាពជាអ្នកដឹកនាំ ការគ្រប់​គ្រង និងសហគិ្រនភាព។ ទន្ទឹមនេះ ឯកភាពគ្នា ផ្តួចផ្តើមគំនិត និងសិក្សាលើយន្តការ ឬកម្ម​វិធីផ្លាស់ប្តូរ និងផ្តល់ជូនជាផលិតផល កូកា កូឡា ជាមួយនឹងការប្រមូលសំរាមដែលជា​សំណល់ផ្លាស្ទីក៕





Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com