ទាន់ហេតុការណ៍
នៅ​ព្រឹក​នេះ ពលរដ្ឋ​២៩២​គ្រួសារ ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ ប្រឆាំង​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង​ - លោកវុ​ធ កំពុង​ល្បីឈ្មោះ នាំ​ឈើ​ចេញ តាម​ច្រក ការ៉េ​៩ និង ១១៥ នាំអោយ​លោក​សៅ សុខា ឈើ​ក្បាល ? - គណ​:​ប្រតិភូ​ចំនួន ១០ រូប ដឹកនាំ​ដោយ​លោក ជិន ឌឹ​ក​ធិ​ច អនុប្រធាន​មន្ទី​មហាផ្ទៃ និង​ជា ប្រធាន​គណ​:​កម្ម​ការ​សាសនា​ខេត្ត​បី​ញ ហ្សឿ​ង ជា​ប្រធាន​គណ​:​ប្រតិភូ អញ្ជើញ​ក្រាប​ថ្វាបបង្គំ​គាល់ សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណ​:​ធម្មយុត្តិ​ក​និនាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ប្រជាពលរដ្ឋ ចំនួន​២៦០​គ្រួសារ​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ ធំ​ខាងត្បូង ភូមិធំ​ខាងជើង ភូមិ​ត្រពាំង​ស្នោ ភូមិ​បឹង ភូមិ​ព្រៃ​ពង្រ និង​ភូមិ​វែង ស​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានទុក្ខ​កង្វល់​ដោយ​មាន​ចលនា​ក្រុម​ប្រមូល​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​ - ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​រិបអូស​កុំព្យូទ័រ​ជា​ង​20​គ្រឿង​ខណៈ​បង្គ្រាប​ទីតាំង​ល្បែង​ហ្គាម​អន​ឡាញ​អិន​ធើ​ណិ​ត​មួយកន្លែង - សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​ - ព្រះ​នរាយណ៍ ចែក​អំណោយ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ - ពង្រឹង​ការអនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​អំពើហឹង្សា​លើ​ស្ត្រី​ - ​នៅលើ​ទីផ្សារ​នៅតែ​មាន​ទំនិញ​ខូច​គុណភាព​ខ​ណះ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ទើរ​គ្រប់​ទីផ្សារ​ក្នុង​ខេត្ត​ - ​ភ្លៀង​ធ្លាក់​ច្រាំង​ចេះ​បាក់​បន្តបន្ទាប់​ដោយសារ​ការ​សម្រុក​បូម​ខ្សាច់​យ៉ាង​គំហ៊ុក​ពី​ក្រុមហ៊ុន​ស៊ែ​ន បាសាក់ មេគង្គ ឌី​វេឡុ​ប​ម៉ិន​
0

ថ្នាក់ដឹកនាំ​ខេត្ត​ស្ទឹងត្រែង បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ខេត្ត ចុះបង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​៣​ទីតាំង រឹបអូស ឈើ​ខុសច្បាប់​គ្រប់​ប្រភេទ បាន​ប្រមាណ​ជិត​៥០​ម៉ែត្រគូប រួមទាំង​សម្ភារៈ​កែច្នៃ​ឈើ​ជាច្រើន​ផងដែរ !

ខេត្ត​ស្ទឹងត្រែង ៖ អភិបាលរង​ខេត្ត​ស្ទឹងត្រែង ទទួលបន្ទុក​បង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ លោក ជា ថា​វ​រិទ្ធ បាន​បញ្ជា​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស រួមសហការ​ជាមួយ​មន្ត្រី​ព្រៃឈើ​ខេត្ត ចុះ​ទៅ​កាន់​ទី​តំបន់ ដាច់ស្រយាល​មួយ ហើយ​ធ្វើ​ការបង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន​៣ ទីតាំង​ក្នុង​ចំណោម​២៣​ទីតាំង និង​រឹបអូស​ឈើ​ខុសច្បាប់​ជាច្រើន​ប្រភេទ បើ​តាម​ការប៉ាន់ប្រមាណ​មាន​មិន​ក្រោម​ពី​៥០​ម៉ែត្រគូប​ត្រីគុណ​នោះទេ​។​

​ការបង្ក្រាប​នោះ សមត្ថកិច្ច​បាន​ធ្វើឡើង នៅ​ថ្ងៃ​ទី​៧​មិថុនា​ម្សិលមិញ ស្ថិតនៅក្នុង​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេ​សាន ។ ហើយ​នៅ​ថ្ងៃទី​៨​មិថុនា​នេះ កម្លាំង​សមត្ថកិច្ច​កំពុង​ប្រមូល​យក​ឈើ និង​សម្ភារៈ​ដែល​ជា​វត្ថុតាង​បទល្មើស យក​មក​រក្សាទុក​ជា​សម្បត្តិ​រដ្ឋ​។​

​សេចក្តីរាយការណ៍​បានឲ្យដឹងថា​: នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប បទល្មើស​ធនធានធម្មជាតិ​ខាងលើ​នោះ ដោយ​មាន​ការសម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ខេត្ត ដឹកនាំ​បញ្ជា​ដោយ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង គឺ​លោក គឹម ហុង​សាន ផងដែរ​។ សមត្ថកិច្ច​នៅ​គ្រា​នោះ បាន​ចុះ​ឡោមព័ទ្ធ​ទី​តាំង​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់ បាន​៣​ទីតាំង ចំណែក រោង​សិប្បកម្ម​ចំនួន​២០​ទីតាំង​ទៀត ក្រុម​ឈ្មួញ​ឈើ​ទាំង​នោះ ហាក់​ដឹង​ខ្លួន​មុន ហើយ​បាន​នាំគ្នា​ដឹកជញ្ជូន​ឈើ និង​សម្ភារៈ​កែច្នៃ​ឈើ ជម្លៀស​យក​ទៅ​លាក់ទុក​ក្នុង​ព្រៃ​ជ្រៅ ប៉ុន្តែ សមត្ថកិច្ច​បាន​បន្ត​ស្វែងរក​ឃើញ និង​ធ្វើការ​រឹបអូស​បាន​មួយ​ចំនួន​ថែម​ទៀត​។​

​សមត្ថកិច្ច​នៅ​ក្នុង​ការបង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​នោះ បាន​បង្ហើប​ឲ្យដឹងថា​: រោង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំងអស់​មាន​២៣​កន្លែង ត្រូវបាន​គេ​សង់​នៅ​ក្នុង​ព្រៃ ព័ទ្ធជុំវិញ​ដោយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ស្រែគរ​ដុះ​ស្លែ​យូរ​មក​ហើយ​ក៌​ប៉ុន្តែ នាយ​ប៉ុស្តិ៍​រូប​នោះ​ហាក់ដូចជា​គ្មាន ឆន្ទះ​ក្នុង​ការទប់ស្កាត់ឬ​ប​ង្ក្រា​ប​ម្តងណា​ទាល់តែសោះ​។

រីឯ​ការចុះ​បង្ក្រាប​នៅពេលនោះ គឺ​សមត្ថកិច្ច​បាន​ធ្វើឡើង​ក្រោយ​ទទួលបាន​បទបញ្ជា ពី​អភិបាលរង​ខេត្ត ទទួលបន្ទុក​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ខេត្ត​ស្ទឹងត្រែង លោក ជា ថា​វ​រិទ្ធ នោះមក​។​

​មន្ត្រី​ដដែល​បាន​បង្ហើប​ទៀតថា​: សិប្បកម្ម​ទាំង​៣​ទីតាំង​ដែល​រង​ការបង្ក្រាប​នោះ មាន​១​ទីតាំង​ត្រូវគេ​ស្គាល់ ឈ្មោះ ចែ​មុំ ដែល​គេ​និយម​ហៅ​ថា ចែ​មុំ​បាត​អាង ប៉ុន្តែ នៅក្នុង​ពេល​ចុះ​បង្ក្រាប​នោះ សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​នោះទេ ព្រោះ​គេ​ហាក់ដូចជា​ដឹងខ្លួន​មុន ហើយ​ចាកចេញ​ពី​ទីតាំង​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​នោះ​អស់​។ ចំណែក វត្ថុតាង​បទល្មើស​ដែល​រឹបអូស​បាន​នោះ មាន​គោយន្ត​កន្ត្រៃ​ដែល​ជា​មធ្យោបាយ បំរើ​ឲ្យ​ការដឹកជញ្ជូន​បទល្មើស ចំនួន​៣​គ្រឿង ម៉ាស៊ីន​តាប​ឈើ​១​ឈុត រណា​វៀល រណា​ច្រៀក​ឈើ និង​សម្ភារៈ​កែច្នៃ​ឈើ​ជាច្រើន​ទៀត​នោះដែរ ។​រីឯ​ឈើ​ដែល​រឹបអូស​បាន​នោះ​វិញ មាន​ប្រភេទ​ឈើ​ធ្នុង ឈើ​សុ​ក្រំ ឈើ​កកោះ និង​ឈើ​ក្រញូង​ស្វា បើ​តាម​ការប៉ាន់ប្រមាណ ឈើ​ទាំង​៤​ប្រភេទ​នោះ មាន​មិន​ក្រោម​៥០​ម៉ែត្រគូប​ត្រីគុណ​នោះទេ​។​

​មេឃុំ​ស្រែគរ លោក ហ្វឿ​ន ជឿន បាន​ប្រាប់ឲ្យដឹង​ថា​: អ្នក​ដែល​មក​ធ្វើ​សិប្បកម្ម​កែច្នៃ​ឈើ​ទាំងនោះ គឺ​សុទ្ធតែ​ជា​អ្នក​ចំណាកស្រុក មកពី​ខេត្ត​កំពង់ធំ ខេត្ត​កំពង់ចាម និង​ខេត្ត​ក្រចេះ​នោះ​ជា​ដើម ហើយ​ការបង្កើត​រោង​សិប្បក​កម្ម​ទាំងនេះ គ្មាន​ច្បាប់​អនុញ្ញាត​នោះទេ និង​មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ ក្រោយពេល​កែច្នៃ​រួច ផលិតផល​ទាំងនោះ​ត្រូវ​គេ​ដឹក​ចេញ​យកទៅលក់​នៅ​ខាងក្រៅ​ដែនដី​ខេត្ត​។ ខណៈ​នេះ កម្លាំង​មន្ត្រី​ព្រៃឈើ​ខេត្ត កំពុង​រក​មធ្យោបាយ ដើម្បី​ដឹក​ជញ្ជូន​វត្ថុតាង​បទល្មើស ដែល​រឹបអូស​បាន​នោះ​យក​ទៅ​រក្សាទុក និង​ចងក្រង​សំណុំ​ឯកសារ បញ្ជូនទៅ​តុលាការខេត្ត​នោះ​ហើយ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Test Site ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 000 000 000 | 000 000 000 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ប្លាប្លា | ទូរស័ព្ទ៖ 000 000 000 | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ 000 000 000 | អ៊ីម៉ែល ៖ mailtobot@gmail.com