ទាន់ហេតុការណ៍
សៀវភៅ​ទី​៧​ លោក​ឧកញ៉ា គួច ម៉េង​​លី ​បង្កប់​ខ្លឹមសារ​អប់រំ​ទាំង​ការរស់នៅ​ ការសិក្សា​ និង​អាជីវកម្ម​​ - ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាម១៣០ធុង ដល់សាលាបឋមសិក្សាចំនួន១២ ក្នុងខណ្ឌដង្កោ - ហាត់ប្រាណ លេងកីឡា តាមទីធ្លាសាធារណៈ និង ក្នុងបរិវេណស្តាតអូឡាំពិក ត្រូវបានអនុញ្ញាតអោយដំណើរការឡើងវិញ - សិល្បៈស្រុកយើង របស់ ខ្មែរ ប៊ែវើរីជីស បានត្រឡប់មកវិញហើយ សម្ដែងរាល់ចុងខែនៅ ណូរ៉ូ ម៉ល - សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ - វេសឡាញ និង ធនាគារ ហ្វីលីព ភីអិលស៊ី សហការ ដាក់ឲ្យដំណើរការកម្មវិធីបង់ថ្លៃសិក្សាតាមសេវាធនាគារចល័ត - ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក្រើនរំលឹក និងណែនាំដល់នគរបាលចរាចរណ៍ត្រូវមានសីលធម៌ក្នុងការអនុវត្តការងារ - សម្តេចតេជោ ហ៊ុន សែន បានសម្រេចជាផ្លូវការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមក - សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង - ទឹកកខ្វក់ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស សម្អាត៨ដំណាក់កាលដោយប្រព័ន្ធសម្អាតកាកសំណល់ដ៏ទំនើប
0

សិល្បៈស្រុកយើង របស់ ខ្មែរ ប៊ែវើរីជីស បានត្រឡប់មកវិញហើយ សម្ដែងរាល់ចុងខែនៅ ណូរ៉ូ ម៉ល

រាជធានីភ្នំពេញ ៖ ល្ងាចថ្ងៃទី២៦ កក្កដា ២០២០ គម្រោង «សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស ចាប់ផ្តើមដំណើរការឡើងវិញ ជាមួយនឹងការសម្តែងសិល្បៈខ្មែរ ដែលបើកឲ្យចូលទស្សនាដោយសេរី នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ក្រោយផ្អាកដំណើរការមួយរយៈ។

ការបើកដំណើរការឡើងវិញនៃគម្រោង «សិល្បៈស្រុកយើង» គឺបង្ហាញពីមហិច្ឆិតាបន្តបំផុសគំនិតកូនខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយឲ្យចូលរួមគាំទ្រទេពកោសល្យ និងស្នាដៃសិល្បៈខ្មែរ ដែលបានបន្សល់ជាកេរមរតកតាំងពីយូរយារណាស់មកហើយ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា ខ្ញុំជឿជាក់ថា ការសម្រេចឲ្យគម្រោង «សិល្បៈស្រុកយើង» ត្រឡប់មកវិញ ដោយប្រារព្ធធ្វើនៅចំកណ្ដាលរាជធានីភ្នំពេញតែម្ដង កាន់តែផ្ដល់ភាពងាយស្រួលដល់អ្នកគាំទ្រសិល្បៈខ្មែរ ដើម្បីទៅទស្សនា ក៏ដូចជាដើម្បីចូលរួមអភិរក្សទម្រង់សិល្បៈខ្មែរឲ្យកាន់តែល្បីរន្ទឺខ្លាំងជាងមុន។

គួរបញ្ជាក់ថា កម្មវិធី «សិល្បៈស្រុកយើង» ប្រារព្ធធ្វើចំនួន៦លើក ចាប់ពីខែកក្កដារហូតដល់ខែធ្នូ ដាច់ឆ្នាំ២០២០ ដោយរៀបចំឡើងរៀងរាល់ថ្ងៃអាទិត្យចុងក្រោយនៃខែនីមួយៗ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល៕








Filed in: សិល្បៈកម្សាន្ត

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com