ទាន់ហេតុការណ៍
សៀវភៅ​ទី​៧​ លោក​ឧកញ៉ា គួច ម៉េង​​លី ​បង្កប់​ខ្លឹមសារ​អប់រំ​ទាំង​ការរស់នៅ​ ការសិក្សា​ និង​អាជីវកម្ម​​ - ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាម១៣០ធុង ដល់សាលាបឋមសិក្សាចំនួន១២ ក្នុងខណ្ឌដង្កោ - ហាត់ប្រាណ លេងកីឡា តាមទីធ្លាសាធារណៈ និង ក្នុងបរិវេណស្តាតអូឡាំពិក ត្រូវបានអនុញ្ញាតអោយដំណើរការឡើងវិញ - សិល្បៈស្រុកយើង របស់ ខ្មែរ ប៊ែវើរីជីស បានត្រឡប់មកវិញហើយ សម្ដែងរាល់ចុងខែនៅ ណូរ៉ូ ម៉ល - សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ - វេសឡាញ និង ធនាគារ ហ្វីលីព ភីអិលស៊ី សហការ ដាក់ឲ្យដំណើរការកម្មវិធីបង់ថ្លៃសិក្សាតាមសេវាធនាគារចល័ត - ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក្រើនរំលឹក និងណែនាំដល់នគរបាលចរាចរណ៍ត្រូវមានសីលធម៌ក្នុងការអនុវត្តការងារ - សម្តេចតេជោ ហ៊ុន សែន បានសម្រេចជាផ្លូវការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមក - សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង - ទឹកកខ្វក់ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស សម្អាត៨ដំណាក់កាលដោយប្រព័ន្ធសម្អាតកាកសំណល់ដ៏ទំនើប
0

វេសឡាញ និង ធនាគារ ហ្វីលីព ភីអិលស៊ី សហការ ដាក់ឲ្យដំណើរការកម្មវិធីបង់ថ្លៃសិក្សាតាមសេវាធនាគារចល័ត

រាជធានីភ្នំពេញ» នៅព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២០ នៅសាលារៀនវេសឡាញ សាខាសន្ធរម៉ុក បានរៀបចំកម្មវិធីចុះអនុស្សារណៈយោគយល់គ្នា និងការប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីបង់ថ្លៃសិក្សាតាមរយៈ សេវា ធនាគារចល័ត រវាងក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប(WEG) ដែលជាស្ថាប័នអប់រំដ៍ធំ និងល្បីមួយ បានចាប់ដៃគូជាមួយធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារធំមួយក្នុងចំណោមធនាគារធំៗ ក្នុង ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងរួមគ្នា ដើម្បីផ្តល់ភាពងាយស្រួលដល់ដំណើរការប្រតិបត្តិការបង់ប្រាក់ របស់សិស្សានុសិស្ស និង មាតាបិតាសិស្ស តាមរយៈសេវាធនាគារចល័ត (Phillip Mobile) ស្របតាមការ វិវឌ្ឍនៃបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើន។

លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានថ្លែងថា គោលបំណងនៃកិច្ចសហការនេះ មិនមែនដើម្បីតែបង្កើនគុណភាពបង់ប្រាក់ ឬទទួលប្រាក់តាមប្រព័ន្ធសេវាធនាគារចល័តបុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន ទាំង២ ក៏បាននិងកំពុងគិតគូរពីការធ្វើទំនើបកម្មលើប្រព័ន្ធអប់រំបែបឌីជីថល ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ស្របតាមទាន់ការវិវឌ្ឍទៅថ្ងៃអនាគត។

លោកបន្ថែមថា ប្រតិបត្តិការទទួលប្រាក់ និងបង់ប្រាក់មានសភាពមមារញឹក ដែលបណ្តាលឲ្យមានការរង់ ចាំរបស់មាតាបិតានិងសិស្សានុសិស្សដែលត្រូវចំណាយពេលច្រើន។ ម៉្យាងវិញទៀតលោកសំឡឹងមើលថាមិនមាន ភាពងាយស្រួលទេ សម្រាប់មាតាបិតាសិស្ស សិស្សានុសិស្ស ដែលត្រូវកាន់ប្រាក់សុទ្ធធ្វើដំណើរមកកាន់ទីតាំង របស់សាលារៀន ដើម្បីបង់ប្រាក់ គឺត្រូវឆ្លងកាត់ការប្រុងប្រយ័ត្ន សុវត្ថិភាពនៃការធ្វើដំណើរ សុវត្ថិភាពនៃការបាត់បង់ នឹងប្រឈមនឹងហនិភ័យនានា។ ចំពោះបុគ្គលិកប្រតិបត្តិការទទួលបន្ទុកទទួលប្រាក់ ក៏ត្រូវចំណាយពេលច្រើនសម្រាប់លើកិច្ចការប្រតិបត្តិការ ។ សម័យកាលនៃការរីកចម្រើនលើប្រព័ន្ធបច្ចេកវិទ្យា លោកបានសំឡឹងឈោងចាប់ដៃគូថ្មី ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍ នោះគឺជាធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាដៃគូដ៏សំខាន់ សម្រាប់រួមជាមួយ WEG ក្នុងប្រតិបតិ្តការបង់ទទួលប្រាក់តាមសេវាធានាគារចល័ត ចាប់ពីថ្ងៃនេះតទៅ ហើយវេសឡាញ និង ធនាគារ ហ្វីលីព យើងមានសហប្រតិបត្តិការរួមគ្នា បុគ្គលិកយើងទាំងពីរស្ថាប័នក៏រួមគ្នា សម្លឹងមើលចាប់ពីនេះតទៅមានអ្វីខ្លះដែលធ្វើកិច្ចការរួមគ្នាបាន ដូចជានាំ បុត្រធីតាមកសិក្សា ក្នុងលក្ខខណ្ឌពិសេសណាមួយ។ ទាំងនេះគឺជាការគិតគូដល់មាតាបិតាសិស្ស សម្រួលរាល់ការ លំបាកនានា សម្រួលនូវការចំណាយពេលវេលានាពេលកន្លងមក លោកអាចយកពេលវេលានេះបំពេញលើ កិច្ចការផ្សេងៗបន្ថែមទៀត ដើម្បីអភិវឌ្ឍលើគ្រប់កិច្ចការសម្រាប់គ្រួសារ។

លោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វីលីព ភីអិលស៊ី មានប្រសាសន៍ថានាពេលបច្ចុប្បន្ន វិស័យធនាគារមាន ការវិវឌ្ឍយ៉ាងឆាប់រហ័ស ពិសេសលើប្រព័ន្ធបច្ចេកវិទ្យា។ ដោយមើលឃើញនូវតម្រូវការប្រើបា្រស់បច្ចេកវិទ្យាកាន់ តែច្រើន និងដើម្បីរួមចំណែកលើកកម្ពស់វិស័យធនាគារនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង ធនាគារ ហ្វីលីព ក៏បានរួម ចំណែកយ៉ាងសកម្ម ជាពិសេសបន្ទាប់ពី បានរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ជាស្ថាពរកាល ពីខែមករាដើមឆ្នាំ ២០២០។ តាមរយៈសាខា និងATM ប្រតិបត្តិការស្ទើរពាសពេញ ផ្ទៃប្រទេសកម្ពុជា (៨៩សាខា នៅ២០ខេត្តក្រុង) ធនាគារបានផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួនក្នុងការទទួលបាន សេវាកម្មធនាគារតាមតម្រូវការ ។

លោក បានបន្តថា ពេលនេះ ធនាគារ ហ្វីលីព មានសេចក្តីរីករាយដែលបាន ធ្វើការសហការ ជាមួយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប(WEG) ដែលជាស្ថាប័នអប់រំធំមួយ ក្នុងការដាក់ឲ្យដំណើរការលើ ការបង់ប្រាក់តាមសេវាធនាគារចល័តរបស់ធនាគារ ហ្វីលីព ។ បន្ទាប់ពីពិធីចុះអនុស្សារណៈនេះ លោក លោកស្រី សិស្សានុសិស្ស សិក្សានៅសាលារៀនវេសឡាញ និង សាលារៀនណត្សឡាញន៍ អាចធ្វើការបង់ថ្លៃសិក្សាតាម រយៈសេវាធនាគារចល័ត របស់ធនាគារហ្វីលីព ដែលហៅកាត់ថា (Phillip Mobile) បានប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ ដោយមិនចាំបាច់ធ្វើដំណើរមកដល់សាលា និងមិនចាំបាច់រង់ចាំយូរនាំឲ្យមានយឺតយ៉ាវ និង ចំណេញពេលវេលា។

ជាងនេះទៅទៀត ដើម្បីអបអរសាទរសម្រាប់ការដាក់ឲ្យដំណើរការកម្មវិធីបង់ថ្លៃសិក្សានេះ អតិថិជនចំនួន៥០០នាក់ដំបូងនឹង ទទួលបានសាច់ប្រាក់ត្រលប់មកវិញចំនួន ៥ដុល្លារ នៅពេលធ្វើការបង់ថ្លៃ សិក្សាលើកដំបូង តាមរយៈកម្មវិធី Phillip Mobile និង ទទួលបានមកវិញចំនួន ២ដុល្លាសំរាប់អតិថិជន ទី៥០១ឡើងទៅ ការផ្តល់ជូននេះគឺចាប់ពីថ្ងៃទី១៧ ខែកក្កដា រហូតដល់ចុងខែធ្នូឆ្នាំ ២០២០ ។ ធនាគារ ហ្វីលីពមានសុឆន្ទៈនឹងផ្តល់សេវាបន្តបន្ទាប់ទៀតដល់អតិថិជនរបស់សាលាវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ រួមមាន ឥណទានសម្រាប់មាតិបិតាឬអាណាព្យាបាល ធានារ៉ាប់រងទូទៅ និង ធានារ៉ាប់រងអាយុ ជីវិត…ជាដើម។














Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com