ទាន់ហេតុការណ៍
សៀវភៅ​ទី​៧​ លោក​ឧកញ៉ា គួច ម៉េង​​លី ​បង្កប់​ខ្លឹមសារ​អប់រំ​ទាំង​ការរស់នៅ​ ការសិក្សា​ និង​អាជីវកម្ម​​ - ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាម១៣០ធុង ដល់សាលាបឋមសិក្សាចំនួន១២ ក្នុងខណ្ឌដង្កោ - ហាត់ប្រាណ លេងកីឡា តាមទីធ្លាសាធារណៈ និង ក្នុងបរិវេណស្តាតអូឡាំពិក ត្រូវបានអនុញ្ញាតអោយដំណើរការឡើងវិញ - សិល្បៈស្រុកយើង របស់ ខ្មែរ ប៊ែវើរីជីស បានត្រឡប់មកវិញហើយ សម្ដែងរាល់ចុងខែនៅ ណូរ៉ូ ម៉ល - សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ - វេសឡាញ និង ធនាគារ ហ្វីលីព ភីអិលស៊ី សហការ ដាក់ឲ្យដំណើរការកម្មវិធីបង់ថ្លៃសិក្សាតាមសេវាធនាគារចល័ត - ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក្រើនរំលឹក និងណែនាំដល់នគរបាលចរាចរណ៍ត្រូវមានសីលធម៌ក្នុងការអនុវត្តការងារ - សម្តេចតេជោ ហ៊ុន សែន បានសម្រេចជាផ្លូវការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមក - សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង - ទឹកកខ្វក់ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស សម្អាត៨ដំណាក់កាលដោយប្រព័ន្ធសម្អាតកាកសំណល់ដ៏ទំនើប
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក្រើនរំលឹក និងណែនាំដល់នគរបាលចរាចរណ៍ត្រូវមានសីលធម៌ក្នុងការអនុវត្តការងារ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ពិធីបិទវគ្គនិងប្រគល់លិខិតបញ្ជាក់ការសិក្សាវគ្គបំប៉នសមត្ថភាព មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងនគរបាលសណ្តាប់ធ្នាប់ ចំនួន១០វគ្គ សិក្ខាកាមដែលបានចូលរួមសរុប៨៣៧នាក់ (ស្រី៤៣នាក់) វគ្គនេះធ្វើឡើងពីថ្ងៃទី០៦ ខែមេសា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ជាលទ្ធផលក្នុងវគ្គបំប៉នសមត្ថភាព ចំនួន១០វគ្គគឺ :
១.និទ្ទេស ល្អ ចំនួន ៧០៣នាក់ ត្រូវជា ៩៣.៨៥%
២.និទ្ទេស ល្អបង្គួរ ចំនួន ២៦នាក់ ត្រូវជា ០៣.៤៧%
៣.និទ្ទេស មធ្យម ចំនួន ២០នាក់ ត្រូវជា ០២.៦៧%។

ឯកឧត្តមបានកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមបំប៉នសមត្ថភាពដោយទទួលលទ្ធផលល្អជាច្រើននាក់វគ្គនេះផ្តោតសំខាន់លើការហ្វឹកហាត់វិធីការពារខ្លួន និងការអនុវត្តច្បាប់ឲ្យបានកាន់តែប្រសើរឡើង ការហ្វឹកហាត់ធ្វើឡើងដើម្បីបំពេញបន្ថែមនៅចំណុចខ្វះខាតមួយចំនួន។

ឯកឧត្តមក៏បានក្រើនរំលឹក និងបានណែនាំដល់អង្គប្រជុំទាំងអស់ត្រូវតែគោរពវិន័យកងកម្លាំង មានសីលធម៌ កាយវិការសមរម្យ ក្នុងការអនុវត្តការងារ។ ទន្ទឹមនោះ ឯកឧត្តមបានសង្កត់ធ្ងន់ឲ្យប្រធានអង្គភាពទាំងអស់ត្រូវតាមដាន គ្រប់គ្រងមន្ត្រីរបស់ខ្លួនឲ្យបានល្អ ហាមដាច់ខាតចេញទៅធ្វើការផ្សេងនៅខាងក្រៅអង្គភាព ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យល្អដើម្បីឲ្យការអនុវត្តការងាររលូនល្អ និងបានសរសើរដល់មន្ត្រីអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងអស់ ដែលអនុវត្តបានល្អនិងត្រឹមត្រូវតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ។ ឯកឧត្តមបានបញ្ជាក់បន្ថែមដល់មន្ត្រីតាមគោលដៅទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ឲ្យបានគ្រប់គោលដៅ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com