ទាន់ហេតុការណ៍
សៀវភៅ​ទី​៧​ លោក​ឧកញ៉ា គួច ម៉េង​​លី ​បង្កប់​ខ្លឹមសារ​អប់រំ​ទាំង​ការរស់នៅ​ ការសិក្សា​ និង​អាជីវកម្ម​​ - ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាម១៣០ធុង ដល់សាលាបឋមសិក្សាចំនួន១២ ក្នុងខណ្ឌដង្កោ - ហាត់ប្រាណ លេងកីឡា តាមទីធ្លាសាធារណៈ និង ក្នុងបរិវេណស្តាតអូឡាំពិក ត្រូវបានអនុញ្ញាតអោយដំណើរការឡើងវិញ - សិល្បៈស្រុកយើង របស់ ខ្មែរ ប៊ែវើរីជីស បានត្រឡប់មកវិញហើយ សម្ដែងរាល់ចុងខែនៅ ណូរ៉ូ ម៉ល - សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ - វេសឡាញ និង ធនាគារ ហ្វីលីព ភីអិលស៊ី សហការ ដាក់ឲ្យដំណើរការកម្មវិធីបង់ថ្លៃសិក្សាតាមសេវាធនាគារចល័ត - ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក្រើនរំលឹក និងណែនាំដល់នគរបាលចរាចរណ៍ត្រូវមានសីលធម៌ក្នុងការអនុវត្តការងារ - សម្តេចតេជោ ហ៊ុន សែន បានសម្រេចជាផ្លូវការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមក - សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង - ទឹកកខ្វក់ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស សម្អាត៨ដំណាក់កាលដោយប្រព័ន្ធសម្អាតកាកសំណល់ដ៏ទំនើប
0

ទឹកកខ្វក់ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស សម្អាត៨ដំណាក់កាលដោយប្រព័ន្ធសម្អាតកាកសំណល់ដ៏ទំនើប

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រព័ន្ធសម្អាតកាកសំណល់រាវ ដែលនាំចូលពីប្រទេសបារាំង និងមានសមត្ថភាពសម្អាតសំណល់រាវស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ធ្វើឲ្យការផលិតផលិតផលរបស់ក្រុមហ៊ុន ប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះបរិស្ថាន។

ប្រព័ន្ធសម្អាតកាកសំណល់រាវ ដំណើរការ៨ដំណាក់កាលដែលធ្វើឲ្យការសម្អាតទឹកកខ្វក់បានស្អាតស្ទើរ១០០ភាគរយ ដំណាក់កាលទាំង៨នោះរួមមានៈ
ទី១/ សំណល់រាវបញ្ចេញពីគ្រប់កន្លែងក្នុងរោងចក្រត្រូវបានបង្ហូរចូលក្នុងអាងសម្រាប់ស្តុកទឹកកខ្វក់។
ទី២/កាកសំណល់រឹងដែលមានទំហំធំៗ ត្រូវបានដកចេញពីទឹកនោះដោយកញ្ច្រែងចម្រោះ
ទី៣/ទឹកត្រូវបានច្រោះមួយដំណាក់កាលទៀត ដើម្បីដកយកសំណល់រឹង ដែលមានទំហំធំជាង៣មីលីម៉ែត្រចេញឲ្យអស់
ទី៤/ទឹកត្រូវបានកែតម្រូវកម្រិត PH ឲ្យនៅចន្លោះពី៦.៥ទៅ៧.៥
ទី៥/ទឹកត្រូវបានសម្អាតដោយប្រើប្រព័ន្ធដែលមិនត្រូវការខ្យល់
ទី៦/ទឹកត្រូវបានបញ្ជូនបន្តទៅសម្អាតដោយប្រព័ន្ធដែលត្រូវការខ្យល់
ទី៧/ទឹកត្រូវបានបង្ហូរចូលអាងមួយទៀត ដើម្បីដកយកកករចេញ ហើយយកទឹកនោះទៅសម្អាតបន្ត
ទី៨/សម្អាតដោយផូស្វាតតាមកម្រិតស្តង់ដារ ដែលកំណត់ដោយក្រសួងបរិស្ថាន ទើបបង្ហូរចូលទៅក្នុងបរិស្ថាន។

គួរបញ្ជាក់ថា រោងចក្រ ខ្មែរ ប៊ែវើរីជីស យកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថានរបស់សហគមន៍នៅជុំវិញរោងចក្រ ដើម្បីធានាឲ្យបានថា ការវិនិយោគរបស់ខ្លួនគឺប្រកបដោយនិរន្តរភាព៕

DCIM100MEDIADJI_0036.JPG


DCIM100MEDIADJI_0036.JPG

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com