ទាន់ហេតុការណ៍
នៅ​ព្រឹក​នេះ ពលរដ្ឋ​២៩២​គ្រួសារ ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ ប្រឆាំង​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង​ - លោកវុ​ធ កំពុង​ល្បីឈ្មោះ នាំ​ឈើ​ចេញ តាម​ច្រក ការ៉េ​៩ និង ១១៥ នាំអោយ​លោក​សៅ សុខា ឈើ​ក្បាល ? - គណ​:​ប្រតិភូ​ចំនួន ១០ រូប ដឹកនាំ​ដោយ​លោក ជិន ឌឹ​ក​ធិ​ច អនុប្រធាន​មន្ទី​មហាផ្ទៃ និង​ជា ប្រធាន​គណ​:​កម្ម​ការ​សាសនា​ខេត្ត​បី​ញ ហ្សឿ​ង ជា​ប្រធាន​គណ​:​ប្រតិភូ អញ្ជើញ​ក្រាប​ថ្វាបបង្គំ​គាល់ សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណ​:​ធម្មយុត្តិ​ក​និនាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ប្រជាពលរដ្ឋ ចំនួន​២៦០​គ្រួសារ​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ ធំ​ខាងត្បូង ភូមិធំ​ខាងជើង ភូមិ​ត្រពាំង​ស្នោ ភូមិ​បឹង ភូមិ​ព្រៃ​ពង្រ និង​ភូមិ​វែង ស​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានទុក្ខ​កង្វល់​ដោយ​មាន​ចលនា​ក្រុម​ប្រមូល​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​ - ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​រិបអូស​កុំព្យូទ័រ​ជា​ង​20​គ្រឿង​ខណៈ​បង្គ្រាប​ទីតាំង​ល្បែង​ហ្គាម​អន​ឡាញ​អិន​ធើ​ណិ​ត​មួយកន្លែង - សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​ - ព្រះ​នរាយណ៍ ចែក​អំណោយ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ - ពង្រឹង​ការអនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​អំពើហឹង្សា​លើ​ស្ត្រី​ - ​នៅលើ​ទីផ្សារ​នៅតែ​មាន​ទំនិញ​ខូច​គុណភាព​ខ​ណះ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ទើរ​គ្រប់​ទីផ្សារ​ក្នុង​ខេត្ត​ - ​ភ្លៀង​ធ្លាក់​ច្រាំង​ចេះ​បាក់​បន្តបន្ទាប់​ដោយសារ​ការ​សម្រុក​បូម​ខ្សាច់​យ៉ាង​គំហ៊ុក​ពី​ក្រុមហ៊ុន​ស៊ែ​ន បាសាក់ មេគង្គ ឌី​វេឡុ​ប​ម៉ិន​
0

​ពី​ធី​បុណ្យ​បញ្ខុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​ឆ្លង​សមិទ្ធិផល​នានា ក្នុង​វត្ត​សារាយ​អណ្តែត ហៅ​វត្ត​សារាយ​

ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​ប​១៥​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បញ្ខុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​ឆ្លង​សមិទ្ធិផល​នានា វត្ត​សារាយអណ្តែត (​ហៅ​វត្ត​សារាយ​) ស្ថិតនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា មានប្រសាសន៍​សំណេះ​សំ ណា​ល​ជាមួយ​ប្រជាពលរដ្ឋ​ចូលរួម​ថា កម្ពុជា​បាន​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមា ជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ប្រព្រឹត្តទៅ​យ៉ាង​រលូន ក្នុង​បរិយាកាស​សន្តិភាព គ្មាន​អំពើ ហឹង្សា និង​មាន​លក្ខណ​សេរី យុត្តិធម៌​ត្រឹមត្រូវ ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ជ័យជំនះ​យ៉ាង​ត្រ​ចេះ​ត្រចង់​លើ​អសន្ន​៥៨ លើ​៥៨ នឹង​ទទួលបាន​សំឡេងគាំទ្រ​ពី​គណបក្ស​នយោបាយ​របស់​អង្គ​បោះឆ្នោត​បាន​ចំនួន ៧៦​នាក់ ថែមទៀត​ផង ។ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការគោរព​សេរីភាព​ខាង​ជំនឿ សាសនា លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ការប្រតិបត្តិ​សាសនា​ផ្សេងៗ​ដែល​មាន​វត្តមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជំរុញ​ការកសាង​វត្ត​អារាម និង​វិហា​ផ្សេងៗ​ក្លាយជា​មជ្ឈមណ្ឌល នៃ​ជីវភាព​ខាង​ស្មារតី និង​សាស នា ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ​សង្គម ខាង​ផ្នែក​វ​ប្បធ​ម៍ អប់រំ សុខាភិបាល សង្គមកិច្ច និង​សីលធម៌​សង្គម ។ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ដល់​ការពង្រឹង​សុខដុម​នីយកម្ម រវាង​គ្រប់​សាសនា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទប់ស្កាត់​ការធ្វើ​អាជីវកម្ម​លើ​សាសនា ប្រឆាំង​ការរើសអើង ការបែងចែក​ក្នុង​ចំណោម​ប្រជាជន ដែល​បណ្ដាល​មកពី​ភាពខុស​គ្នា​ខាង​ជំនឿ និង​សាសនា សំដៅ​ប្រែក្លាយ​សក្តានុពល​សាសនា​ទាំងអស់ឲ្យ​ទៅ​ជា​កម្លាំង​សាមគ្គីដ៏​ខ្លាំងក្លារ​មួយ​ក្នុង​ការការពារ​ខឿន​សន្តិភាព ឯករាជភាព និង​ជម្រុញ​ការអភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច និង​សង្គម មាន​ការរីកចម្រើន​ថែម​ទៀត ។​

​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ បន្តថា រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ក្នុង​ការពង្រឹង និង​ពង្រីក​ការអប់រំ​ពុទ្ធិករ​សិក្សា ពី​កម្រិត​បឋមសិក្សា ដល់​កម្រិត​ឧត្ដមសិក្សា ថែរក្សា​មរតក​ទំនៀមទម្លាប់​ប្រពៃណី ក្នុង​វិស័យ​ពុទ្ធិ​ចក្រ បណ្ដុះបណ្ដាល​ធនធានមនុស្ស ធនធាន​ព្រះសង្ឃ ប្រកបដោយ​ចំណេះដឹង គុណធម៌ ប្រតិបត្តិ​ធម៌​វិន័យ​តាម​ពុទ្ធិ​បញ្ញា​តិ្ត បន្ត​ជំរុញ​ការស្រាវជ្រាវ​គុម្ពី ភាសាបាលី តាម​ក្បួនច្បាប់ ។ រាជរដ្ឋាភិបាល​បាន​បើក​ទូ លាយ​សម្រាប់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ក្នុង​វិស័យ​ព្រះពុទ្ធសាសនា នឹង​កំពុង​ត្រូវ​បាន​រីកចម្រើន ដូចនេះ​យើង​ចូលរួម​ថែរក្សា​សន្តិភាព​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​យូ​អង្វែង ក្នុង​ការថែរក្សា អភិរក្ស​វិស័យ​សាសនា​កាន់តែ​សម្បុរ​រុងរឿង​និរន្ត​តរៀង​ទៅ ។​

​ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព កត្តា​សន្តិភាព ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដោយ​ការគាំទ្រ និង​ជំរុញ​ការអភិវឌ្ឍន៍​នៅ​តាម​បណ្ដា​វត្ត​អារាម​នានា នៅ​ទូទាំង​ប្រទេស ពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​វត្ត​ចំនួន​៤០ និង​មាន​ព្រះសង្ឃ​ចំនួន ៦១១​អង្គរ ព្រមទាំង​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿង ស្រវឹង ល្បែង​អបាយមុខ​គ្រប់​ប្រភេទ ដែល​ជា​ប្រភព​នៃ​អំពើហឹង្សា​ក្នុង​គ្រួសារ និង​សង្គម ដែល​ផ្ទុយ​ពី​ពុទ្ធឱវាទ និង​ច្បាប់សង្គម​៕
​ដោយ ៖ ទុយ ហ៊ួត ប្រចាំ​ខេត្ត​ព្រះសីហនុ​

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Test Site ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 000 000 000 | 000 000 000 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ប្លាប្លា | ទូរស័ព្ទ៖ 000 000 000 | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ 000 000 000 | អ៊ីម៉ែល ៖ mailtobot@gmail.com