ទាន់ហេតុការណ៍
មុខសញ្ញា​ចោរឆក់​កក្រើក​ក្រុង​តាខ្មៅ​៣​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ នៅក្នុងផ្ទះសំណាក់របស់ លោកស្នងការរង ខេត្តកណ្តាល - ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូនសាលាខេត្តព្រៃវែង សម្រាប់យុទ្ធនាការទប់ស្កាត់កូវីដ-១៩ - ប្រជាពលរដ្ឋសម្តែងក្តីរីករាយចំពោះតម្លៃប្រេងឥន្ធនៈ ដែលបានចុះថ្លៃ - សម្ភារៈបរិក្ខារពេទ្យ សំរាប់បង្ការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ប្រមាណជាង២តោន ត្រូវបានកងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា - រដ្ឋាភិបាលរុស្សី កំពុងរៀបចំបញ្ជូនម៉ាសមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ - លោក​ យី ថុល​ មេគយច្រក​ព្រែកចាក​ហ៊ានប្រើតួនា​ទីនិងអំណាចរ​បស់ខ្លួនប្រ​ព្រឹត្តអំពើ​ពុករលួ​យយ៉ាងពេ​ញទំហឹង - ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំប្រើឧបករណ៍ តេស្តរកជំងឺកូវីដ-១៩(Covid-19)ដោយខ្លួនឯង - ក្រុមហ៊ុនអចលនទ្រព្យ អ៊ីធើនិធី និងឃ្លាំងលក់រថយន្ត៧៨សេ ចែករំលែកអំពើល្អជួយដល់ អ្នកធាក់ស៊ីក្លូ ចំនួន៣០០នាក់ ដើម្បីជួយសម្រួលការខ្វះខាត ក្នុងអំឡុងពេលជួបវិបត្តិកូវីដ-១៩ - រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកសេវារថយន្តក្រុង និងសេវាកាណូត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ - សម្តេច​តេ​ជោ បញ្ជាក់ថាបុណ្យចូលឆ្នាំ​ខ្មែរ​​ធ្វើ​​​ធម្មតា​ ប៉ុន្តែ​គ្មាន​​ការរៀបចំសង្ក្រាន្តទេ
0

សម្តេច​តេ​ជោ បញ្ជាក់ថាបុណ្យចូលឆ្នាំ​ខ្មែរ​​ធ្វើ​​​ធម្មតា​ ប៉ុន្តែ​គ្មាន​​ការរៀបចំសង្ក្រាន្តទេ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រ​ចិន​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ-​១៩​ នា​​ព្រឹក​ថ្ងៃ​ទី​២៥​​ ខែមីនា​ ឆ្នាំ​២០២០ ​នៅ​វិមាន​សន្តិភាព​ ថាពិ​ធី​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ ធ្វើ​ជា​ធម្មតា ប៉ុន្តែ​គ្មាន​ការ​រៀបចំ​ស​ង្ក្រាន្ត និង​ការ​ប្រគុំតន្ត្រី​នោះ​ទេ គឺ​សប្បាយ​តាម​គ្រួសារ​រៀង​ៗ​ខ្លួន​។ ​

សម្តេច​តេ​ជោ​​ បញ្ជាក់​បន្ថែមថា​ «​យើង​ធ្វើ​ធម្មតា ពិធី​បុណ្យចូលឆ្នាំ​ ដោយ​ធ្វើការ​​សប្បាយ​ នៅ​តាម​ផ្ទះ​រៀងខ្លួន ហើយ​សុំ​កុំ​ប្រើ​អបិយ​ជំនឿ ដើម្បី​បណ្តេញ​កូ​វី​ដ​-១៩ ដោយ​យក​ភ្លើង​ដុតដេញ​កូ​វី​ដ-​១៩ កុំ​ធ្វើ​បែប​នេះ​មិន​បាន​ទេ ព្រោះ​រដូវ​ប្រាំ​ផង​»​។

ក្នុង​ឱកាស​នោះ​ដែរ​ សម្តេច​តេ​ជោ ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​ធ្វើការ​ទប់ស្កាត់​ជំងឺ​នេះ​ទាំង​អស់​គ្នា​ ដោយ​កុំ​ចេញ​ក្រៅ​ផ្ទះ​បើ​មាន​ចាំបាច់ ធ្វើ​អនាម័យ​ជា​ប្រចាំ ពាក់​ម៉ាស់ ឬ​ក្រ​មា ដើម្បី​ការពារ​ការ​ឆ្លង​ពី​យើងទៅ​គេ ឬ​ពី​គេ​មក​យើង ។ ដាក់​ឲ្យ​នៅ​ដាច់ដោយឡែកពីគេរយៈពេល​១៤​ថ្ងៃ​ បើ​សង្ស័យ​មាន​ជំងឺ​នេះ​។ ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​តេជោក៏​បាន​អំពាវនាវ​ដល់​សមាជិក​រាជរដ្ឋាភិបាល សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ដែល​ចុះ​ជួ​យមូលដ្ឋាន​គប្បី ទិញ​ក្រ​មា ឬ​ម៉ាស់​ចែក​ជូន​ប្រជាពលរដ្ឋ​​។

សូម​ជម្រាប​ថា ការ​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ​ដែល​កំពុង​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​ ក៏​ដូច​ជា​បណ្តា​ប្រទេស​នានា​លើក​សាកល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com