ទាន់ហេតុការណ៍
មុខសញ្ញា​ចោរឆក់​កក្រើក​ក្រុង​តាខ្មៅ​៣​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ នៅក្នុងផ្ទះសំណាក់របស់ លោកស្នងការរង ខេត្តកណ្តាល - ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូនសាលាខេត្តព្រៃវែង សម្រាប់យុទ្ធនាការទប់ស្កាត់កូវីដ-១៩ - ប្រជាពលរដ្ឋសម្តែងក្តីរីករាយចំពោះតម្លៃប្រេងឥន្ធនៈ ដែលបានចុះថ្លៃ - សម្ភារៈបរិក្ខារពេទ្យ សំរាប់បង្ការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ប្រមាណជាង២តោន ត្រូវបានកងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា - រដ្ឋាភិបាលរុស្សី កំពុងរៀបចំបញ្ជូនម៉ាសមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ - លោក​ យី ថុល​ មេគយច្រក​ព្រែកចាក​ហ៊ានប្រើតួនា​ទីនិងអំណាចរ​បស់ខ្លួនប្រ​ព្រឹត្តអំពើ​ពុករលួ​យយ៉ាងពេ​ញទំហឹង - ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំប្រើឧបករណ៍ តេស្តរកជំងឺកូវីដ-១៩(Covid-19)ដោយខ្លួនឯង - ក្រុមហ៊ុនអចលនទ្រព្យ អ៊ីធើនិធី និងឃ្លាំងលក់រថយន្ត៧៨សេ ចែករំលែកអំពើល្អជួយដល់ អ្នកធាក់ស៊ីក្លូ ចំនួន៣០០នាក់ ដើម្បីជួយសម្រួលការខ្វះខាត ក្នុងអំឡុងពេលជួបវិបត្តិកូវីដ-១៩ - រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកសេវារថយន្តក្រុង និងសេវាកាណូត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ - សម្តេច​តេ​ជោ បញ្ជាក់ថាបុណ្យចូលឆ្នាំ​ខ្មែរ​​ធ្វើ​​​ធម្មតា​ ប៉ុន្តែ​គ្មាន​​ការរៀបចំសង្ក្រាន្តទេ
0

សម្តេចតេជោ បញ្ជាក់ថាការប្រយុទ្ធនឹងកូវីដ-១៩ គឺជាការប្រយុទ្ធជាមួយសត្រូវដែលគ្មានស្រមោល

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកការស្ម័គ្រចិត្ត របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលចូលរួមប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ (Covid-19) ថាជាការលះបង់ដ៏សំខាន់សម្រាប់ប្រទេសនិងប្រជាជន។ ការលះបង់នេះ មានគុណបំណាច់ធំធេងណាស់ ដែលត្រូវប្រយុទ្ធប្រឆាំងងជាមួយសត្រូវដែលគ្មានស្រមោល។

សម្តេចតេជោ បានគូសបញ្ជាក់ថា បើគេប្រយុទ្ធជាសត្រូវយោធាគេស្គាល់កម្លំាងសត្រូវ គេដឹងថាកំាភ្លើងធំ នៅទីកន្លែងណា ប៉ុន្តែសត្រូវកូវីដ-១៩ គឺមិនដឹងថានៅទីណានោះទេ។

សម្តេចតេជោ បានលើកឡើងបែបនេះ នៅក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រមាណជាង៤០០នាក់ ដែលនឹងត្រូវចេញទៅប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល ខណៈដែលជំងឺនេះមានវត្តមាននៅកម្ពុជា។

សម្តេចតេជោ មិនត្រឹមអរគុណចំពោះការលះបង់ពេលវេលា កម្លាំងនិងការប្រថុយជាមួយគ្រោះថ្នាក់ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនោះទេ សម្តេចតេជោបានអរគុណដល់អាព្យាបាលក្រុមគ្រូពេទ្យទំាងអស់ ដែលបានអនុញ្ញាតឲ្យកូនចៅខ្លួន បានចូលរួមការងារសង្គមដ៏មានតម្លៃ ។ គិតត្រឹមព្រឹកថ្ងៃទី២៥ មីនា កម្ពុជាមានអ្នកវិជ្ជមានកូវីដ-១៩ចំនួន៩១នាក់។

សម្តេចតេជោ បានឲ្យដឹងថាកម្ពុជាមានគ្រូពេទ្យជាង២ពាន់នាក់បម្រើការងារ ផ្នែកជំងឺឆ្លង។ ជំងឺឆ្លង ដែលមិនមែនមានតែកូវីដ-១៩នោះទេ ដូច្នេះចាំបាញ់ដែលត្រូវការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តទំាងនេះ។ ក្រៅពីការជ្រើសរើសគ្រូពេទ្យស្ម័គ្រដើម្បីបំពេញការងារក្នុងការប្រយុទ្ធប្រឆំាងនឹង កូវីដ-១៩ កម្ពុជាបានត្រៀម មន្ទីរពេទ្យ សណ្ឋាគារ សាលារៀន ដែលមានប្រមាណ៣ពាន់បន្ទប់ ដើម្បីទទួលព្យាបាលជំងឺកូវីដ-១៩៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com