ទាន់ហេតុការណ៍
មុខសញ្ញា​ចោរឆក់​កក្រើក​ក្រុង​តាខ្មៅ​៣​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ នៅក្នុងផ្ទះសំណាក់របស់ លោកស្នងការរង ខេត្តកណ្តាល - ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូនសាលាខេត្តព្រៃវែង សម្រាប់យុទ្ធនាការទប់ស្កាត់កូវីដ-១៩ - ប្រជាពលរដ្ឋសម្តែងក្តីរីករាយចំពោះតម្លៃប្រេងឥន្ធនៈ ដែលបានចុះថ្លៃ - សម្ភារៈបរិក្ខារពេទ្យ សំរាប់បង្ការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ប្រមាណជាង២តោន ត្រូវបានកងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា - រដ្ឋាភិបាលរុស្សី កំពុងរៀបចំបញ្ជូនម៉ាសមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ - លោក​ យី ថុល​ មេគយច្រក​ព្រែកចាក​ហ៊ានប្រើតួនា​ទីនិងអំណាចរ​បស់ខ្លួនប្រ​ព្រឹត្តអំពើ​ពុករលួ​យយ៉ាងពេ​ញទំហឹង - ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំប្រើឧបករណ៍ តេស្តរកជំងឺកូវីដ-១៩(Covid-19)ដោយខ្លួនឯង - ក្រុមហ៊ុនអចលនទ្រព្យ អ៊ីធើនិធី និងឃ្លាំងលក់រថយន្ត៧៨សេ ចែករំលែកអំពើល្អជួយដល់ អ្នកធាក់ស៊ីក្លូ ចំនួន៣០០នាក់ ដើម្បីជួយសម្រួលការខ្វះខាត ក្នុងអំឡុងពេលជួបវិបត្តិកូវីដ-១៩ - រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកសេវារថយន្តក្រុង និងសេវាកាណូត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ - សម្តេច​តេ​ជោ បញ្ជាក់ថាបុណ្យចូលឆ្នាំ​ខ្មែរ​​ធ្វើ​​​ធម្មតា​ ប៉ុន្តែ​គ្មាន​​ការរៀបចំសង្ក្រាន្តទេ
0

អ្នកឧកញ៉ា គិត ធាង ត្រូវបានតុលាការផ្តន្ទាទោសត្រឹមតែ៤ ឆ្នាំ ក្នុងករណីគ្រឿងញៀនជិត៥០គីឡូក្រាម

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនៅព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០​ ដោយបានផ្តន្ទាទោស អ្នកឧកញ៉ា គិត ធាង ម្ចាស់ក្លឹប រ៉ុក( Club Rock) ឲ្យជាប់ពន្ធនាគាររយៈ ពេល៤ឆ្នាំ ក្រោម បទ ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទ សមគំនិត។

ចំណែកមនុស្សទាំង២៤នាក់នោះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចាប់១ឆ្នាំ ទៅដល់ ៤ឆ្នាំ។ ឯមនុស្ស២នាក់ទៀត ដែលពាក់ព័ន្ធនឹងលោក គិត ធាង ដែរនោះ ត្រូវបានលើកលែងការចោទប្រកាន់។ ចៅក្រមជម្រៈក្តីក្នុងសំណុំរឿងគ្រឿងញៀនជិត៥០គីឡូក្រាម លើជនជាប់ចោទ អ្នកឧកញ៉ា គិត ធាង គឺចៅក្រម អុឹម វណ្ណៈ។

តំណាងអយ្យការ មិនត្រូវគេបញ្ជាក់ប្រាប់នៅឡើយទេ ដោយលោក គុជ​ គឹមឡុង អ្នកនាំពាក្យអយ្យការមិនអាចទំនាក់ទំនងសុំការបំភ្លឺបាន ខណៈទូរស័ព្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែគ្រាន់តែដឹងថា ព្រះរាជអាជ្ញារង ក្នុងរឿងក្តីនេះទើបនឹងផ្លាស់មកពីសាលាដំបូងខេត្តសៀមរាប។

គួរបញ្ជាក់ថា ករណីអ្នកឧកញ៉ា គិត ធាង ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជិត៥០គីឡូក្រាម កុំថាឡើយដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រុញអោយសមត្ថកិច្ចយកចិត្តទុកដាក់ស្រាវជ្រាវរកជនពាក់ព័ន្ធមកផ្តន្ទាទោសអោយខានតែបានប៉ុណ្ណោះទេ សូម្បីតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាអោយចាប់មេក្លោង គឺអ្នកឧកញ៉ា គិត ធាង ហើយ ក៏បានស្នើអោយស្ថាប័នតុលាការ ពង្រឹងផ្នែកច្បាប់លើបទល្មើសនេះ និងមិនត្រូវខ្លាចអ្នកអន្តរាគមន៍ឡើយ។ អ្នកណាប្រព្រឹត្ត អ្នកនោះទទួលទោសទណ្ឌ។

សូមរំលឹកថា លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអ្នកឧកញ៉ា គិត ធាង ដាក់ពន្ធនាគារប៉េហ្ស៊ីជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ពីបទសម្រួលឲ្យមាន ការប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ តាមមាត្រាមាត្រា៤៤ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

មាត្រា៤៤ កថាខណ្ឌទី២ ច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀនឆ្នាំចែងថា អំពើជួលទីកន្លែង ផ្តល់ទីកន្លែង ឬ អំពើផ្សេងទៀត បង្កលក្ខណៈងាយស្រួល ដល់ការប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន គឺជាបទសម្រួល ឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ២០លានរៀល ។

កាលនោះមជ្ឈដ្ឋានជាច្រើនសង្ឃឹមថា ការអនុវត្តច្បាប់ទៅលេីអ្នកប្រព្រឹត្តបទល្មើស នឹងមានស្មេីភាពគ្នា ដេីម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា និងបំបាត់នូវនិទណ្ឌភាព។ តែទីបំផុតតុលាការមានចិត្តសន្តោសប្រណី បន្ធូបន្ថយសម្រាលទោសទណ្ឌដល់ អ្នកឧកញ៉ា គិត ធាង ប្រកាសផ្តន្ទាទោស៤ឆ្នាំប៉ុណ្ណោះ លើសំណុំរឿងគ្រឿងញៀនជិត៥០គីឡូក្រាម ។




Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com