ទាន់ហេតុការណ៍
នៅ​ព្រឹក​នេះ ពលរដ្ឋ​២៩២​គ្រួសារ ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ ប្រឆាំង​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង​ - លោកវុ​ធ កំពុង​ល្បីឈ្មោះ នាំ​ឈើ​ចេញ តាម​ច្រក ការ៉េ​៩ និង ១១៥ នាំអោយ​លោក​សៅ សុខា ឈើ​ក្បាល ? - គណ​:​ប្រតិភូ​ចំនួន ១០ រូប ដឹកនាំ​ដោយ​លោក ជិន ឌឹ​ក​ធិ​ច អនុប្រធាន​មន្ទី​មហាផ្ទៃ និង​ជា ប្រធាន​គណ​:​កម្ម​ការ​សាសនា​ខេត្ត​បី​ញ ហ្សឿ​ង ជា​ប្រធាន​គណ​:​ប្រតិភូ អញ្ជើញ​ក្រាប​ថ្វាបបង្គំ​គាល់ សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណ​:​ធម្មយុត្តិ​ក​និនាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ប្រជាពលរដ្ឋ ចំនួន​២៦០​គ្រួសារ​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ ធំ​ខាងត្បូង ភូមិធំ​ខាងជើង ភូមិ​ត្រពាំង​ស្នោ ភូមិ​បឹង ភូមិ​ព្រៃ​ពង្រ និង​ភូមិ​វែង ស​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានទុក្ខ​កង្វល់​ដោយ​មាន​ចលនា​ក្រុម​ប្រមូល​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​ - ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​រិបអូស​កុំព្យូទ័រ​ជា​ង​20​គ្រឿង​ខណៈ​បង្គ្រាប​ទីតាំង​ល្បែង​ហ្គាម​អន​ឡាញ​អិន​ធើ​ណិ​ត​មួយកន្លែង - សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​ - ព្រះ​នរាយណ៍ ចែក​អំណោយ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ - ពង្រឹង​ការអនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​អំពើហឹង្សា​លើ​ស្ត្រី​ - ​នៅលើ​ទីផ្សារ​នៅតែ​មាន​ទំនិញ​ខូច​គុណភាព​ខ​ណះ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ទើរ​គ្រប់​ទីផ្សារ​ក្នុង​ខេត្ត​ - ​ភ្លៀង​ធ្លាក់​ច្រាំង​ចេះ​បាក់​បន្តបន្ទាប់​ដោយសារ​ការ​សម្រុក​បូម​ខ្សាច់​យ៉ាង​គំហ៊ុក​ពី​ក្រុមហ៊ុន​ស៊ែ​ន បាសាក់ មេគង្គ ឌី​វេឡុ​ប​ម៉ិន​
0

ជនសង្ស័យ​ចំនួន​បី​នាក់​រួម​ទាំង​ថ្នាំញៀន​ទំ​ម្ងន់​887.02​ក្រាម​ត្រូវបាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចុះ​ចាប់​បង្ក្រាប​

​ខេត្ត​រតនគិរី ៖ ថ្ងៃទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១៨ ​នៅវេលា​ម៉ោង​១៤ និង​៣០​នាទី ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​បរិវេណ​មូតែ​ល​កាឡាក់​ស៉ី​ស្ថិតភូមិ​អភិវឌ្ឍន៍​សង្កា​ត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​ខេត្ត​រតនគិរី កំលាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយ​ប្រើ​វិធាន​ញុះញង់​តាម​ដិ​សម្រេច​លេខ​២៧១​អ​.​យ​/១៨ ចុះ​ថ្ងៃ​ទី​២៤/៥២០១៨ របស់ លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​។​

​លោក​វរៈ​សេនី​យ៌ លាង អុ​ី​ម ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​អោយ​ទូ​រ​ទស្សន៌​ព្រះ​នរាយ៌​ដឹងនា​ល្ងាច​ថ្ងៃ​ទី​26​ខែ​ឧសភា​ឆ្នាំ​2018​នេះ​ថា​:​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ​គឺជា អង្គភាព​នៃ​ការិយាល័យ​(​ក​5​ជំនួស​អគ្គ​)​សហការ​និង​កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​។
​លោក​បន្តថា ករណី​ចាប់​បង្ក្រាប​ក្នុង​គ្រា​នោះ​ផងដែរ​គឺ​មាន​ការផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ដោយសារ​ជនសង្ស័យ ទាំង​បី​នាក់​ផ្លោះ​របង​រត់​ចេញ​ពុំ​ព្រម​អោយ​ចាប់ខ្លួន​។ តែ​លោក​ពុំបាន​បញ្ជាក់ថា​:​ចំនួន​គ្រាប់កាំភ្លើង​ប៉ុន្មាន​គ្រាប់​ដែល​ផ្ទុះ​ឡើង​នោះទេ​។​
​ជនសង្ស័យ ចំនួន​០៣​នាក់​ដែល​ចាប់ខ្លួន​រួមមាន​ដូច​ខាង ក្រោម​÷
១-​ឆៃ រ៉ាវី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ច​ប្ចុ​ប្បន្ន​ភូមិ​៤(​គ​៦០)​ឃុំ​ត្រពាំង​ច្រេះ​ស្រុក​កូន​មុំ​ខេត្តរតនគិរី​។​
២-​ឈ្មោះ អ៊ឹម វុទ្ធី​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​មៀត សង្កាត់​ឡា​បាន​សៀក ក្រុង​
​បាន​លុង ខេត្ត​រតនគិរី​។​
៣-​ឈ្មោះ ស៊ុន សំអឿន​ភេទ​ប្រុស​ជនជាតិខ្មែរ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្ត​រន​គិរី​។​

​វត្ថុតាង​ចាប់​យក​រួមមាន ៖
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២០​ថង់​(១៥​ថង់​តូច​និង​៥​ថង់​ធំ​)​សង្ស័យ​ជា​សារា​ធាតុ​ញៀន ទម្ងន់​៨៨៧.០២​ក្រាម​។​
-​ម៉តូ​១​គ្រឿង​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​រតនគិរី​១B ៣៨២៥
-​ទូរ​សព្ទ​ដៃ​ចំនួន​១​គ្រឿង​samsung​ចាស់​
-​លិខិត​លក់​ទិញ​រត់​យន្ត​១
-​លិខិត​សៀវភៅ​គ្រួសារ​១
-​ទូ​រទស្ស​LCD១
-​ដាវ​សាំ​ម៉ា​រៃ​១​ដើម

​បច្ចុប្បន្ន កំលាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​ជូន​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​ជូន​អយ្យកា​អម​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​26​ខែ​ឧសភា​ឆ្នាំ​2018​វេលា​ម៉ោង​2,00​ដើម្បី​អនុវត្ត​តាមនិ​វិធី ៕
​រាយ​ការណ៌​ពី​ក្រុង​បាន​លុង លី វណ្ណៈ​

 

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
Test Site ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 000 000 000 | 000 000 000 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ប្លាប្លា | ទូរស័ព្ទ៖ 000 000 000 | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ 000 000 000 | អ៊ីម៉ែល ៖ mailtobot@gmail.com