ទាន់ហេតុការណ៍
មុខសញ្ញា​ចោរឆក់​កក្រើក​ក្រុង​តាខ្មៅ​៣​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ នៅក្នុងផ្ទះសំណាក់របស់ លោកស្នងការរង ខេត្តកណ្តាល - ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូនសាលាខេត្តព្រៃវែង សម្រាប់យុទ្ធនាការទប់ស្កាត់កូវីដ-១៩ - ប្រជាពលរដ្ឋសម្តែងក្តីរីករាយចំពោះតម្លៃប្រេងឥន្ធនៈ ដែលបានចុះថ្លៃ - សម្ភារៈបរិក្ខារពេទ្យ សំរាប់បង្ការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ប្រមាណជាង២តោន ត្រូវបានកងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា - រដ្ឋាភិបាលរុស្សី កំពុងរៀបចំបញ្ជូនម៉ាសមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ - លោក​ យី ថុល​ មេគយច្រក​ព្រែកចាក​ហ៊ានប្រើតួនា​ទីនិងអំណាចរ​បស់ខ្លួនប្រ​ព្រឹត្តអំពើ​ពុករលួ​យយ៉ាងពេ​ញទំហឹង - ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំប្រើឧបករណ៍ តេស្តរកជំងឺកូវីដ-១៩(Covid-19)ដោយខ្លួនឯង - ក្រុមហ៊ុនអចលនទ្រព្យ អ៊ីធើនិធី និងឃ្លាំងលក់រថយន្ត៧៨សេ ចែករំលែកអំពើល្អជួយដល់ អ្នកធាក់ស៊ីក្លូ ចំនួន៣០០នាក់ ដើម្បីជួយសម្រួលការខ្វះខាត ក្នុងអំឡុងពេលជួបវិបត្តិកូវីដ-១៩ - រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកសេវារថយន្តក្រុង និងសេវាកាណូត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ - សម្តេច​តេ​ជោ បញ្ជាក់ថាបុណ្យចូលឆ្នាំ​ខ្មែរ​​ធ្វើ​​​ធម្មតា​ ប៉ុន្តែ​គ្មាន​​ការរៀបចំសង្ក្រាន្តទេ
0

ក្រសួងសុខាភិបាល ណែនាំឱ្យម្ចាស់ឱសថស្ថាននៅកម្ពុជា ទិញអាល់កុលដែលមានប្រភពច្បាស់លាស់ ស្របពេលតម្រូវការខ្ពស់ដើម្បីបង្ការវិវុសកូវីដ-១៩(Covid-19)

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងដោយណែនាំឱ្យ ម្ចាស់ឱសថស្ថាន និងឱសថការីទទួលបន្ទុកបច្ចេកទេសនៅតាមឱសថស្ថាន នៅកម្ពុជា ត្រូវទិញអាល់កុល ដែលមានប្រភពច្បាស់លាស់ ស្របពេលដែលមានតម្រូវការខ្ពស់ដើម្បីបង្ការវិរុសកូវីដ-១៩។

ក្រសួងសុខាភិបាល បានប្រកាសថា បច្ចុប្បន្ននេះ មានឱសថស្ថាន ឱសថស្ថានរងមួយចំនួន បានទិញអាល់កុលមកលក់ដោយពុំមានប្រភពច្បាស់លាស់ មានគុណភាពមិនត្រឹមត្រូវតាមស្តង់ដារ ខណៈដែលប្រជាពលរដ្ឋទាំងអស់កំពុងត្រូវការអាល់កុលជាការចាំបាច់ សម្រាប់បង្ការការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា ដោយអាល់កុលមួយចំនួន មានការលាយសារធាតុមេតាណុល ជាមួយអេតាណុល និងអាល់កុលមួយចំនួនទៀត ពុំមានសារធាតុអេតាណុលទេ គឺមានតែសារធាតុមេតាណុលតែប៉ុណ្ណោះ។

ក្រសួងសុខាភិបាល បានជម្រាបដល់សាធារណជនឱ្យបានជ្រាបថា ប្រើប្រាស់សំរាប់សំលាប់មេរោគ គឺជាល្បាយដែលមានសារធាតុអេតាណុលជាមួយទឹក ដោយមិនត្រូវមានសារធាតុផ្សេងទៀតទេ ជាពិសេសសារធាតុមេតាណុល។

ចំពោះសារធាតុមេតាណុលមិនត្រូវបានគេប្រើប្រាស់សម្រាប់សម្លាប់មេរោគទេ ដោយសារធាតុនេះ មានមុខងារសម្លាប់មេរោគខ្សោយបំផុត ប៉ុន្តែវាអាចបណ្ដាលឲ្យពុលនឹងគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងករណីប្រើប្រាស់សារធាតុនេះមិនបានត្រឹមត្រូវ៕(នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com