ទាន់ហេតុការណ៍
មុខសញ្ញា​ចោរឆក់​កក្រើក​ក្រុង​តាខ្មៅ​៣​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ នៅក្នុងផ្ទះសំណាក់របស់ លោកស្នងការរង ខេត្តកណ្តាល - ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូនសាលាខេត្តព្រៃវែង សម្រាប់យុទ្ធនាការទប់ស្កាត់កូវីដ-១៩ - ប្រជាពលរដ្ឋសម្តែងក្តីរីករាយចំពោះតម្លៃប្រេងឥន្ធនៈ ដែលបានចុះថ្លៃ - សម្ភារៈបរិក្ខារពេទ្យ សំរាប់បង្ការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ប្រមាណជាង២តោន ត្រូវបានកងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា - រដ្ឋាភិបាលរុស្សី កំពុងរៀបចំបញ្ជូនម៉ាសមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ - លោក​ យី ថុល​ មេគយច្រក​ព្រែកចាក​ហ៊ានប្រើតួនា​ទីនិងអំណាចរ​បស់ខ្លួនប្រ​ព្រឹត្តអំពើ​ពុករលួ​យយ៉ាងពេ​ញទំហឹង - ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំប្រើឧបករណ៍ តេស្តរកជំងឺកូវីដ-១៩(Covid-19)ដោយខ្លួនឯង - ក្រុមហ៊ុនអចលនទ្រព្យ អ៊ីធើនិធី និងឃ្លាំងលក់រថយន្ត៧៨សេ ចែករំលែកអំពើល្អជួយដល់ អ្នកធាក់ស៊ីក្លូ ចំនួន៣០០នាក់ ដើម្បីជួយសម្រួលការខ្វះខាត ក្នុងអំឡុងពេលជួបវិបត្តិកូវីដ-១៩ - រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកសេវារថយន្តក្រុង និងសេវាកាណូត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ - សម្តេច​តេ​ជោ បញ្ជាក់ថាបុណ្យចូលឆ្នាំ​ខ្មែរ​​ធ្វើ​​​ធម្មតា​ ប៉ុន្តែ​គ្មាន​​ការរៀបចំសង្ក្រាន្តទេ
0

រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី បង្ហោះសារ”លាលែងពីតំណែង”ក្រោយពីស្រ្តីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ រកពុំឃើញមានផ្ទុកមេរោគកូរ៉ូណាថ្មី ឫCovid-19

ទីក្រុងគូឡាឡាំពួរ៖ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Dzulkefly Ahmad បានបង្ហោះសារមួយនៅលើ Twitter ដោយបង្ហាញពីការសម្រេចចិត្តលាលែងរបស់ លោក បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី មហាធៀ មហាំម៉ាត់ លាលែងចេញពីតំណែង និងស្របពេលស្រ្តីជនជាតិអាមេរិក វ័យ៨៣ឆ្នាំពីអ្នកដំណើរនាវា Westerdam រកពុំឃើញផ្ទុកមេរោគ Covid-19 នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន The Star នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

ការសម្រេចចិត្តខាងលើរបស់លោក Dzulkefly Ahmad ធ្វើឡើងកំឡុងចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទម្សិលមិញ ពីអ្នកឆ្លងជំងឺ COVID-19 ដែល បានជាសះស្បើយ ពីរនាក់បន្ថែមទៀត ដោយធ្វើឱ្យចំនួនជាសះស្បើយសរុបកើនដល់២០ នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកបន្ថែមទៀត អ្នកជំងឺទាំងពីរនាក់ ខាងលើគឺជាជនជាតិចិន ទទួលបានការព្យាបាលនៅឯមន្ទីរពេទ្យ Hospital Kuala Lumpur។ ក៏ប៉ុន្តែទន្ទឹមគ្នា លោក Dzulkefly ក៏បានអះអាងផងដែរថា នេះគឺជាសេចក្ដីថ្លែងការណ៍ចុងក្រោយរបស់លោក ក្នុងនាមជារដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី ដោយបញ្ជាក់យ៉ាងដូច្នេះថា នេះគឺជាសេចក្ដីថ្លែងការណ៍ចុងក្រោយ របស់ខ្ញុំក្នុងនាមជារដ្ឋមន្ត្រីសុខាភិបាល(This is my last tweet as the health minister.Thank You)។

ការប្រកាសបង្ហោះសារលាលែងពីតំណែងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល កើតឡើងបន្ទាប់ពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក US-CDC បានប្រកាសថា ស្រ្តីជនជាតិអាមេរិក វ័យ៨៣ឆ្នាំពីអ្នកដំណើរនាវា Westerdam ពុំមានផ្ទុកមេរោគCovid-19ដូចម៉ាឡេស៊ីលើកឡើងនោះទេ។

ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីកសិកម្ម និងកសិ-ឧស្សាហកម្ម លោក Salahuddin Ayub ក៏បានចេញសេចក្ដីថ្លែងការណ៍លើប្រព័ន្ធផ្សព្វផ្សាយ ពីការសម្រេចចិត្តលាលែងចេញពីតំណែង និងសូមទោសក៏ដូចជាអរគុណដល់កសិករ និងអ្នកនេសាទទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ កំឡុងរយៈពេលនៃការបំពេញភារកិច្ច ជារដ្ឋមន្ត្រីរយៈពេលមួយឆ្នាំ និង៨ខែមកនេះ។ លោកបន្ថែមដូច្នេះថា”ខ្ញុំបានបំពេញភារកិច្ច និងជួយដល់កសិករ និងក្រុមអ្នកនេសាទ ក្នុងអាណិត្តជារដ្ឋមន្ត្រី ប៉ុន្តែបើខ្ញុំបរាជ័យក្នុងការដោះស្រាយបញ្ហាខ្លះ សូមអ្នកទាំងអស់គ្នាអភ័យទោសឱ្យខ្ញុំផង”។

សូមជំរាបថា នាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការ Comment នៅលើ Facebook បានថ្លែងថា បើសម្តេចជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីវិញ ពេលនេះសម្តេចនឹងដករដ្ឋមន្រ្តីក្រសួងសុខាភិបាលចោលតែម្តង ដោយសារតែភាពខ្ជីខ្ជា ខ្វះការការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍៤១ប្រទេស។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសលទ្ធផលថ្មីមួយទៀត ចំពោះការពិនិត្យសុខភាព ស្រ្តីចំណាស់ ជនជាតិអាមេរិកាំងដែលធ្វើដំណើរតាមនាវា Westerdam ចូលចតនៅកម្ពុជា ហើយហោះទៅកាន់ប្រទេសម៉ាឡេស៊ីនោះឡើងវិញឃើញថា «អវិជ្ជមាន» ពោលគឺមិនមានមេរោគកូរ៉ូណាថ្មី (COVID-19) ឡើយ ដែលលទ្ធផលនេះខុសពីលទ្ធផលពិនិត្យកាលពី៥ថ្ងៃមុន ដែលខ្លួនបានរកឃើញថា ស្រ្តីខាងលើមាន មេរោគកូរ៉ូណាថ្មី បណ្តាលឱ្យអ្នកដំណើរជាច្រើនត្រូវខកខានដំណើរវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

កាលពីថ្ងៃចន្ទ លោក មហាធៀ មហាំម៉ាត់ បានប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី រីឯព្រះមហាក្សត្រក៏បានទទួលយកលិខិត លាលែងពីតំណែងផងដែរ ប៉ុន្តែលោក មហាធៀ នៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រហូតដល់នាយករដ្ឋមន្ត្រីថ្មី ត្រូវបានតែងតាំង រីឯគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបង្កើត៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com