ទាន់ហេតុការណ៍
មុខសញ្ញា​ចោរឆក់​កក្រើក​ក្រុង​តាខ្មៅ​៣​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ នៅក្នុងផ្ទះសំណាក់របស់ លោកស្នងការរង ខេត្តកណ្តាល - ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូនសាលាខេត្តព្រៃវែង សម្រាប់យុទ្ធនាការទប់ស្កាត់កូវីដ-១៩ - ប្រជាពលរដ្ឋសម្តែងក្តីរីករាយចំពោះតម្លៃប្រេងឥន្ធនៈ ដែលបានចុះថ្លៃ - សម្ភារៈបរិក្ខារពេទ្យ សំរាប់បង្ការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ប្រមាណជាង២តោន ត្រូវបានកងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា - រដ្ឋាភិបាលរុស្សី កំពុងរៀបចំបញ្ជូនម៉ាសមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ - លោក​ យី ថុល​ មេគយច្រក​ព្រែកចាក​ហ៊ានប្រើតួនា​ទីនិងអំណាចរ​បស់ខ្លួនប្រ​ព្រឹត្តអំពើ​ពុករលួ​យយ៉ាងពេ​ញទំហឹង - ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំប្រើឧបករណ៍ តេស្តរកជំងឺកូវីដ-១៩(Covid-19)ដោយខ្លួនឯង - ក្រុមហ៊ុនអចលនទ្រព្យ អ៊ីធើនិធី និងឃ្លាំងលក់រថយន្ត៧៨សេ ចែករំលែកអំពើល្អជួយដល់ អ្នកធាក់ស៊ីក្លូ ចំនួន៣០០នាក់ ដើម្បីជួយសម្រួលការខ្វះខាត ក្នុងអំឡុងពេលជួបវិបត្តិកូវីដ-១៩ - រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកសេវារថយន្តក្រុង និងសេវាកាណូត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ - សម្តេច​តេ​ជោ បញ្ជាក់ថាបុណ្យចូលឆ្នាំ​ខ្មែរ​​ធ្វើ​​​ធម្មតា​ ប៉ុន្តែ​គ្មាន​​ការរៀបចំសង្ក្រាន្តទេ
0

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសាធារណជន អានអត្ថបទ លោក ហ្សង់ ហ្រ្វង់ស្វ័រ តាន ដែលផ្តល់គំនិតឱ្យ មេដឹកនាំម៉ាឡេស៊ី សុំទោស

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានស្នើឱ្យសាធារណជន ចូលអានអត្ថបទមួយរបស់ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន ប្រធានវិទ្យុបារាំងអន្តរជាតិផ្នែកខេមរភាសា ដែលផ្តល់គំនិតឱ្យមេដឹកនាំម៉ាឡេស៊ី សុំទោសកម្ពុជា ក្រោយពេលរកឃើញច្បាស់ថា ស្រ្តីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំ ដែលធ្វើដំណើរតាមនាវា Westerdam ចូលមកកម្ពុជាហើយហោះទៅកាន់ម៉ាឡេស៊ីនោះ គ្មានវីរុសកូរ៉ូណាថ្មី ពិតប្រាកដមែន។

លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន ដែលស្គាល់ថាជាអ្នកជំនាញខាងភូមិសាស្រ្តនយោបាយ បានសរសេរនៅលើបណ្តាញសង្គម Facebook របស់លោកនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយលើកឡើងអំពីសិល្បៈនៃការធ្វើទំនាក់ទំនងការទូតរបស់មេដឹកនាំ។

ទំនាក់ទំនងអន្តរជាតិគឺជាសិល្បៈ តម្រូវឲ្យមេដឹកនាំមានទេពកោសលខ្ពស់ ដ្បិតដើម្បីមុខមាត់ជាតិ ដើម្បីប្រយោជន៍ជាតិ ដើម្បីកុំឲ្យមិត្តអន់ចិត្ត និងដើម្បីកុំឲ្យសត្រូវបានដៃ មេដឹកនាំត្រូវចេះសម្រេចចិត្តរហ័សចំកាលៈទេសៈ ត្រូវចេះបត់បែន ត្រូវចេះហារមាត់បន្ទរសំឡេងខ្លាំងៗ ឬហ៊ានចេញមុខសុំទោសទាន់ពេលវេលា។

លោក ហ្វ្រង់ស្វ័រ បានបន្តថា ត្រង់នេះ នៅទីបំផុត បើសិនជាជាក់ច្បាស់មែនថាស្ត្រីជនជាតិអាមេរិកនៃនាវា Westerdam មិនដែលមានផ្ទុកកូរ៉ូណាវីរុសថ្មីនៅក្នុងរាង​កាយសោះឡើយ ខុសផ្ទុយពីការអះអាងរបស់អាជ្ញាធរសុខាភិបាលម៉ាឡេសុី មេដឹកនាំនៃប្រទេសមួយនេះ ត្រូវសុំទោស ប្រទេសកម្ពុជា។

ការចេញមកផ្តល់ទស្សនទានរបស់ អ្នកសារព័ត៌មានចាស់វស្សារូបនេះ បានធ្វើឡើងស្របពេលដែល ម៉ាឡេស៊ី បានចេញមកប្រកាសលទ្ធផល នៃការធ្វើតេស្តលើស្រ្តីជន​ជាតិអាមេរិកាំង ដែលជាអ្នកដំណើរតាមនាវា Westerdam ជាថ្មីម្តងទៀតនៅថ្ងៃទី២១ ខែកុម្ភៈម្សិលមិញនេះ ដោយបញ្ជាក់ថា ស្រ្តីរូបនោះគ្មានមេរោគកូរ៉ូណាទៀតឡើយ ខណៈដែលប្រមាណ៥ថ្ងៃមុន ម៉ាឡេស៊ីបានរកឃើញវីរុសកូរ៉ូណានៅក្នុងខ្លួនស្រ្តីរូបនោះ។

ការប្រកាសរបស់ម៉ាឡេស៊ី អំពីលទ្ធផលថ្មី បានធ្វើឡើងបន្ទាប់ពីមានការទទូចដោយក្រសួងសុខាភិបាលកម្ពុជា ម្តងហើយម្តងទៀតឱ្យមានការពិនិត្យឡើង​វិញឱ្យបាន​ល្អិតល្អន់​ទៅលើស្រ្តីវ័យ៨៣ឆ្នាំនោះ ដោយសារតែកម្ពុជា សហការជាមួយអង្គការសុខភាពពិភពលោក រកមិនឃើញមានវីរុសកូរ៉ូណា នៅក្នុងខ្លួនអ្នកដំណើរណាម្នាក់​តាមនាវា Westerdam ដែលចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នោះឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com