ទាន់ហេតុការណ៍
មុខសញ្ញា​ចោរឆក់​កក្រើក​ក្រុង​តាខ្មៅ​៣​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ នៅក្នុងផ្ទះសំណាក់របស់ លោកស្នងការរង ខេត្តកណ្តាល - ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូនសាលាខេត្តព្រៃវែង សម្រាប់យុទ្ធនាការទប់ស្កាត់កូវីដ-១៩ - ប្រជាពលរដ្ឋសម្តែងក្តីរីករាយចំពោះតម្លៃប្រេងឥន្ធនៈ ដែលបានចុះថ្លៃ - សម្ភារៈបរិក្ខារពេទ្យ សំរាប់បង្ការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ប្រមាណជាង២តោន ត្រូវបានកងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា - រដ្ឋាភិបាលរុស្សី កំពុងរៀបចំបញ្ជូនម៉ាសមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ - លោក​ យី ថុល​ មេគយច្រក​ព្រែកចាក​ហ៊ានប្រើតួនា​ទីនិងអំណាចរ​បស់ខ្លួនប្រ​ព្រឹត្តអំពើ​ពុករលួ​យយ៉ាងពេ​ញទំហឹង - ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំប្រើឧបករណ៍ តេស្តរកជំងឺកូវីដ-១៩(Covid-19)ដោយខ្លួនឯង - ក្រុមហ៊ុនអចលនទ្រព្យ អ៊ីធើនិធី និងឃ្លាំងលក់រថយន្ត៧៨សេ ចែករំលែកអំពើល្អជួយដល់ អ្នកធាក់ស៊ីក្លូ ចំនួន៣០០នាក់ ដើម្បីជួយសម្រួលការខ្វះខាត ក្នុងអំឡុងពេលជួបវិបត្តិកូវីដ-១៩ - រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកសេវារថយន្តក្រុង និងសេវាកាណូត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ - សម្តេច​តេ​ជោ បញ្ជាក់ថាបុណ្យចូលឆ្នាំ​ខ្មែរ​​ធ្វើ​​​ធម្មតា​ ប៉ុន្តែ​គ្មាន​​ការរៀបចំសង្ក្រាន្តទេ
0

បើខ្ញុំជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញ ខ្ញុំនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល ដោយសារតែភាពខ្ជីខ្ជា ខ្វះការទទួលខុសត្រូវ

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាតាមរយៈការ Comment នៅលើ Facebook នាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានថ្លែងថា បើសម្តេច តេជោជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីវិញ ពេលនេះ នឹងដករដ្ឋមន្រ្តីក្រសួងសុខាភិបាលចោលតែម្តង ដោយសារតែភាពខ្ជីខ្ជា ខ្វះការការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍៤១ប្រទេស។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសលទ្ធផលថ្មីមួយទៀត ចំពោះការពិនិត្យសុខភាពស្រ្តីចំណាស់ ជនជាតិអាមេរិកាំងដែលធ្វើដំណើរតាមនាវា Westerdam ចូលចតនៅកម្ពុជា ហើយហោះទៅកាន់ប្រទេសម៉ាឡេស៊ីនោះឡើងវិញឃើញថា «អវិជ្ជមាន» ពោលគឺមិនមានមេរោគកូរ៉ូណាថ្មី(COVID-19)ឡើយ។ ដែលលទ្ធផលនេះខុសពីលទ្ធផលពិនិត្យកាលពី៥ថ្ងៃមុន ដែលខ្លួនបានរកឃើញថា ស្រ្តីខាងលើមានមេរោគកូរ៉ូណាថ្មី បណ្តាលឱ្យអ្នកដំណើរជាច្រើនត្រូវខកខានដំណើរវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

សម្តេចតេជោ ហ៊ុន សែន បានចូលទៅ Comment នៅលើ Facebook របស់នារីម្នាក់ឈ្មោះ«Khek Khemrath»ដោយសរសេរថា៖ ហេតុតែពូស្រែកម្តងហើយម្តងទៀត ក៏ព្រោះតែចង់ឱ្យភាពយុត្តិធម៌ សម្រាប់កម្ពុជាយើងផង សម្រាប់មនុស្សជាង២០០០នាក់ នៅលើនាវាផងពិសេស យុត្តិធម៌សម្រាប់ស្ត្រីជនជាតិអាមេរិក ដែលគេចាត់ទុកថាឆ្លងជំងឺ COVID-19។ ទម្រាំបានយុត្តិធម៌វិបត្តិមនុស្សធម៌ បានកើតឡើងអស់មួយសប្តាហ៍។ បើពូជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញពូនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល ដោយសារការធ្វើការខ្ជីខ្ជាខ្វះ ការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍ ៤១ប្រទេស។ ប្រទេសយើងក្រ តែយើងមានការទទួលខុសត្រូវលើកិច្ចការមនុស្សធម៌នេះ។

សូមបញ្ជាក់ថា ស្រ្តីជនជាតិអាមេរិកាំង ដែលជាអ្នកដំណើតាមនាវា Westerdam ដែលក្រសួងសុខាភិបាលម៉ាឡេស៊ី ពិនិត្យឃើញមានករណីកូរ៉ូណាថ្មី (Covid-19) ពេលដែលចាកចេញពីនាវា ហោះចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈនោះ ពេលនេះត្រូវបានលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Wan Azizah Wan Ismail ចេញមកប្រកាសថា ពេលនេះស្រ្តីនោះពុំផ្ទុកមេរោគកូរូណាថ្មី(Covid-19)ទេ។

កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មយ៉ាងខ្លាំងចំពោះការប្រកាសរបស់ក្រសួងសុខាភិបាលម៉ាឡេស៊ី ដែលថារកឃើញករណីជំងឺកូរ៉ូណាថ្មី នៅលើខ្លួនជនជាតិអាមេរិកាំងនេះ ហើយថែមទាំងទាមទារឱ្យម៉ាឡេស៊ី ពិនិត្យឱ្យបានច្បាស់លាស់ឡើងវិញ ដោយសារតែកម្ពុជា បានសហការជាមួយអង្គការសុខភាពពិភពលោក(WHO)ពិនិត្យសុខភាពអ្នកដំណើរទាំងអស់នៅលើកប៉ាល់ Westerdam មុននឹងអនុញ្ញាតឱ្យចុះចេញពីនាវា។ ឃើញថាមិនមាននរណាម្នាក់ មានផ្ទុកមេរោគកូរ៉ូណាថ្មី(Covid-19)នោះទេ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com