ទាន់ហេតុការណ៍
មុខសញ្ញា​ចោរឆក់​កក្រើក​ក្រុង​តាខ្មៅ​៣​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ នៅក្នុងផ្ទះសំណាក់របស់ លោកស្នងការរង ខេត្តកណ្តាល - ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូនសាលាខេត្តព្រៃវែង សម្រាប់យុទ្ធនាការទប់ស្កាត់កូវីដ-១៩ - ប្រជាពលរដ្ឋសម្តែងក្តីរីករាយចំពោះតម្លៃប្រេងឥន្ធនៈ ដែលបានចុះថ្លៃ - សម្ភារៈបរិក្ខារពេទ្យ សំរាប់បង្ការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ប្រមាណជាង២តោន ត្រូវបានកងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា - រដ្ឋាភិបាលរុស្សី កំពុងរៀបចំបញ្ជូនម៉ាសមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ - លោក​ យី ថុល​ មេគយច្រក​ព្រែកចាក​ហ៊ានប្រើតួនា​ទីនិងអំណាចរ​បស់ខ្លួនប្រ​ព្រឹត្តអំពើ​ពុករលួ​យយ៉ាងពេ​ញទំហឹង - ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំប្រើឧបករណ៍ តេស្តរកជំងឺកូវីដ-១៩(Covid-19)ដោយខ្លួនឯង - ក្រុមហ៊ុនអចលនទ្រព្យ អ៊ីធើនិធី និងឃ្លាំងលក់រថយន្ត៧៨សេ ចែករំលែកអំពើល្អជួយដល់ អ្នកធាក់ស៊ីក្លូ ចំនួន៣០០នាក់ ដើម្បីជួយសម្រួលការខ្វះខាត ក្នុងអំឡុងពេលជួបវិបត្តិកូវីដ-១៩ - រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកសេវារថយន្តក្រុង និងសេវាកាណូត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ - សម្តេច​តេ​ជោ បញ្ជាក់ថាបុណ្យចូលឆ្នាំ​ខ្មែរ​​ធ្វើ​​​ធម្មតា​ ប៉ុន្តែ​គ្មាន​​ការរៀបចំសង្ក្រាន្តទេ
0

រដ្ឋមន្រ្តីក្រសួងដែនដី តម្រូវឲ្យមានវិស្វករចំនួន២នាក់នៅប្រចាំការក្នុងការដ្ឋានសំណង់

រាជធានីភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា រាល់ការសាងសង់សំណង់គ្រប់ប្រភេទនៅទូទាំងប្រទេស គឺត្រូវតែមានវិស្វករចំនួន ២នាក់ នៅប្រចាំក្នុងការដ្ឋានសាងសង់សំណង់ ដើម្បីឲ្យការសាងសង់មានគុណភាព និងសុវត្ថិភាពទៅដល់កម្មករ ព្រមទាំងរក្សាបានសណ្តាប់ធ្នាប់សាធារណៈផងដែរ។

នៅក្នុងវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី៣កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ថា រាល់ការដ្ឋានសាងសង់សំណង់អគារធំទាំងអស់ ត្រូវតែរត់ច្បាប់សាងសង់ជាមុន និងអនុវត្តតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវដែលក្រសួងបានកំណត់ ដើម្បីឲ្យរាល់ការសាងសង់ធានាបានសុវត្ថិភាព សោភណ្ឌភាព និង សំណង់មានគុណភាពរឹងមាំ ។

ឯកឧត្តម បានព្រមានថា ក្រសួងនឹងបញ្ជូនមន្រ្តីបច្ចេកទេសទៅអធិការកិច្ចរាល់ដ្ឋានសំណង់នាៗដែលកំពុងសាងសង់ ដើម្បីប្រាកដថា រាល់ការដ្ឋានសំណង់មានវិស្វករប្រចាំការ។ ក្នុងករណី មន្រ្តីរកឃើញសំណង់ទាំងឡាយណាដែលមិនអនុវត្តតាមច្បាប់ ក្រសួងនឹងបញ្ឈប់ការសាងសង់ និងឃាត់ខ្លួនម្ចាស់សំណង់ ដើម្បីពិន័យតាមច្បាប់ដែលបានកំណត់។

សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អ្នកវិជ្ជាជីវៈក្នុងវីស័យសំណង់លើកទី៣ ដោយមានស្ថាបត្យករ និងវិស្វករ ចំនួនជាង៧០០ នាក់ចូលរួម៕



Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com