ទាន់ហេតុការណ៍
មុខសញ្ញា​ចោរឆក់​កក្រើក​ក្រុង​តាខ្មៅ​៣​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ នៅក្នុងផ្ទះសំណាក់របស់ លោកស្នងការរង ខេត្តកណ្តាល - ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូនសាលាខេត្តព្រៃវែង សម្រាប់យុទ្ធនាការទប់ស្កាត់កូវីដ-១៩ - ប្រជាពលរដ្ឋសម្តែងក្តីរីករាយចំពោះតម្លៃប្រេងឥន្ធនៈ ដែលបានចុះថ្លៃ - សម្ភារៈបរិក្ខារពេទ្យ សំរាប់បង្ការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ប្រមាណជាង២តោន ត្រូវបានកងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា - រដ្ឋាភិបាលរុស្សី កំពុងរៀបចំបញ្ជូនម៉ាសមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ - លោក​ យី ថុល​ មេគយច្រក​ព្រែកចាក​ហ៊ានប្រើតួនា​ទីនិងអំណាចរ​បស់ខ្លួនប្រ​ព្រឹត្តអំពើ​ពុករលួ​យយ៉ាងពេ​ញទំហឹង - ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំប្រើឧបករណ៍ តេស្តរកជំងឺកូវីដ-១៩(Covid-19)ដោយខ្លួនឯង - ក្រុមហ៊ុនអចលនទ្រព្យ អ៊ីធើនិធី និងឃ្លាំងលក់រថយន្ត៧៨សេ ចែករំលែកអំពើល្អជួយដល់ អ្នកធាក់ស៊ីក្លូ ចំនួន៣០០នាក់ ដើម្បីជួយសម្រួលការខ្វះខាត ក្នុងអំឡុងពេលជួបវិបត្តិកូវីដ-១៩ - រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកសេវារថយន្តក្រុង និងសេវាកាណូត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ - សម្តេច​តេ​ជោ បញ្ជាក់ថាបុណ្យចូលឆ្នាំ​ខ្មែរ​​ធ្វើ​​​ធម្មតា​ ប៉ុន្តែ​គ្មាន​​ការរៀបចំសង្ក្រាន្តទេ
0

គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ត្រូវបានទទួលការកោតសរសើរ ពីឯកឧត្តម ជា សុផារ៉ា

ខេត្តកណ្តាល ៖ គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ត្រូវបានទទួលការតោតសរសើរ ពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋម្រន្តី និងជារដ្ឋម្រន្តី្រក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ថាជាគម្រោងគំរូសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងលំនៅឋានដទៃទៀតក្នុងតំបន់។ ពិសេសគម្រោងលំនៅឋានតម្លៃសមរម្យ ដោយឯកឧត្តមបានមើលឃើញថាបានផ្តល់នូវ ផាសុខភាព សុវត្ថិភាព និងភាពថ្លៃថ្នូរក្នុងការរស់នៅ។

ឯកឧត្តមសម្តែងនូវការភ្ញាក់ផ្អើលដែលគម្រោងលំនៅឋានមានភាពច្នៃប្រឌិតខ្ពស់ ក្នុងការរៀបចំគេហដ្ឋានដែលមានទំហំតូចល្មមអោយមានសណ្ដាប់ធ្នាប់ ទាន់សម័យ និងប្រើប្រាស់អស់ពីលទ្ធភាពដោយការលក់បន្ថែមនូវឈុតគឿងសង្ហារឹមដែលមានលក្ខណះទាន់សម័យព្រមទាំងមានប្រយោជន៍។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះលោកឧកញ៉ា សៀ ឬទ្ធី ដែលមានឆន្ទះខ្ពស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញតម្រូវការលំនៅឋានមានតម្លៃសមរម្យជូនបងប្អូនយើងដែលមានប្រាក់ចំណូលទាប មធ្យមដោយការបង្កើតនូវទីក្រុងរណបមួយនេះមានរូបរាងពិតប្រាកដ និងមានលក្ខណះសម្បត្តិពេញលេញដោយមានផ្សារ សាលារៀន គ្លីនិកសុខភាព សហគ្រាសធុនតូចនិងមធ្យម ព្រមទាំង
សេវាឡានក្រុងសាធារណះជាដើម។ល។

ឯកឧត្តមបានគូសបញ្ជាក់ថាគេហដ្ឋានចំនួន ៦០៣ផ្ទះដែលស្ថិតក្នុងការសាងសង់បញ្ចប់ជាជំហានទីមួយ នឹងធ្វើការប្រគល់ជូនជាផ្លូវការក្នុងសប្តាហ៍ទីមួយនៃខែមេសា ឆ្នាំ២០២០នេះ។ រាជរដ្ឋាភិបាលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការបេង្កើត និងអភិវឌ្ឍន៍គម្រោងនេះដោយមានការបញ្ជាក់ ពីប្រធានគ្រប់គ្រងទូទៅថា ពន្ធប្រថាប់ត្រា រវាងភាគីគម្រោង និងអតិថិជន នឹងត្រូវបានរ៉ាប់រងដោយរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថាគេហដ្ឋាននៅតែបន្តលក់ ហើយនឹងធ្វើការបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២១យ៉ាងយូរក្នុងលក្ខខណ្ឌមិនតំឡើងថ្លៃគឺចាប់ពី ២៥០០០ដុល្លារ ឡើងទៅ ហើយគ្មានប្រាក់កក់ និងគ្មានការប្រាក់២៤ខែ។







img src=”http://asian-tv.net/wp-content/uploads/2020/02/IMG_20200218_175742_011-e1582094844961.jpg” alt=”” width=”652″ height=”434″ class=”alignnone size-full wp-image-3134″ />

Filed in: ព័ត៌មានសេដ្ឋកិច្ច

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com