ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន មានឆន្ទៈបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ ដល់ឆ្នាំ២០២៨ នឹងលើសពីនេះទៅទៀត - សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យ - សម្តេចតេជោ ប្រសិនបើគណបក្សប្រជាជនកាន់អំណាច១០០ឆ្នាំទៀត ក៏នៅតែមិនយកពន្ធដីកសិកម្ម របស់ប្រជាពលរដ្ឋដដែល - រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី បង្ហោះសារ"លាលែងពីតំណែង"ក្រោយពីស្រ្តីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ រកពុំឃើញមានផ្ទុកមេរោគកូរ៉ូណាថ្មី ឫCovid-19 - អភិបាលខណ្ឌដូនពេញ បញ្ជាក់ថាប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនមិនអាចខ្វះបាននូវកត្តាធំបំផុតគឺ សន្តិភាព - សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសាធារណជន អានអត្ថបទ លោក ហ្សង់ ហ្រ្វង់ស្វ័រ តាន ដែលផ្តល់គំនិតឱ្យ មេដឹកនាំម៉ាឡេស៊ី សុំទោស - បើខ្ញុំជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញ ខ្ញុំនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល ដោយសារតែភាពខ្ជីខ្ជា ខ្វះការទទួលខុសត្រូវ - រដ្ឋមន្រ្តីក្រសួងដែនដី តម្រូវឲ្យមានវិស្វករចំនួន២នាក់នៅប្រចាំការក្នុងការដ្ឋានសំណង់ - សម្តេចតេជោ ហ៊ុន សែន ព្រមានដកតំណែងអភិបាលរាជធានី-ខេត្ត បើមិនចូលប្រជុំក្រុមប្រឹក្សាចំនួន៣ដង - គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ត្រូវបានទទួលការកោតសរសើរ ពីឯកឧត្តម ជា សុផារ៉ា
0

សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឲ្យភ្ញៀវចាកចេញពីលើនាវា វើស្ទើរដាម (Westerdam) ហើយអាចមកទស្សនកិច្ចនៅក្នុងខេត្ត ព្រះសីហនុ និងសៀបរាម

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចំថ្ងៃបុណ្យនៃក្តីស្រឡាញ់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ ដើម្បីទទួលស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ វើស្ទើរដាម (Westerdam) នៅកំពង់ផែក្រុងព្រះសីហនុ បានប្រកាសអនុញ្ញាតឲ្យភ្ញៀវចាកចេញពីលើនាវា ហើយអាចមកទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ និងសៀបរាមតាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋានទាំងអស់មិនត្រូវមានការរើសអើងណាមួយចំពោះពួកគេនោះទេ ។

សម្តេចតេជោបានបញ្ជាក់ថា ក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជាគឺកម្ពុជាមិនគិតកម្រៃវីសា និងសេវាផ្សេងៗឡើយ។ទន្ទឹមនឹងនេះ ក៏មានការជួយសម្របសម្រួលដល់អ្នកដំណើរមួយចំនួនផ្ទេរតាមយន្តហោះទៅកាន់ប្រទេសរៀងៗខ្លួនរបស់ពួកគេវិញផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសស្វាគមន៍ដល់នាវាខ្នាតយក្សរបស់អាមេរិកនេះបើចង់បន្តចតក្នុងរយៈពេល១ខែទៀតក៏បានដែរ ឬនៅពេលក្រោយបើនាវាទេសចរណ៍នេះចង់មកកម្ពុជាទៀតគឺកម្ពុជារង់ចាំទទួលស្វាគមន៍ដោយក្តីរីករាយជានិច្ច។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ភ្ញៀវទេចរទាំងអស់អាចធ្វើដំណើរដោយសប្បាយរីករាយ និងជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ថ្ងៃនេះ៕ 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com