ទាន់ហេតុការណ៍
សៀវភៅ​ទី​៧​ លោក​ឧកញ៉ា គួច ម៉េង​​លី ​បង្កប់​ខ្លឹមសារ​អប់រំ​ទាំង​ការរស់នៅ​ ការសិក្សា​ និង​អាជីវកម្ម​​ - ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាម១៣០ធុង ដល់សាលាបឋមសិក្សាចំនួន១២ ក្នុងខណ្ឌដង្កោ - ហាត់ប្រាណ លេងកីឡា តាមទីធ្លាសាធារណៈ និង ក្នុងបរិវេណស្តាតអូឡាំពិក ត្រូវបានអនុញ្ញាតអោយដំណើរការឡើងវិញ - សិល្បៈស្រុកយើង របស់ ខ្មែរ ប៊ែវើរីជីស បានត្រឡប់មកវិញហើយ សម្ដែងរាល់ចុងខែនៅ ណូរ៉ូ ម៉ល - សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ - វេសឡាញ និង ធនាគារ ហ្វីលីព ភីអិលស៊ី សហការ ដាក់ឲ្យដំណើរការកម្មវិធីបង់ថ្លៃសិក្សាតាមសេវាធនាគារចល័ត - ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក្រើនរំលឹក និងណែនាំដល់នគរបាលចរាចរណ៍ត្រូវមានសីលធម៌ក្នុងការអនុវត្តការងារ - សម្តេចតេជោ ហ៊ុន សែន បានសម្រេចជាផ្លូវការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមក - សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង - ទឹកកខ្វក់ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស សម្អាត៨ដំណាក់កាលដោយប្រព័ន្ធសម្អាតកាកសំណល់ដ៏ទំនើប
0

ឯកឧត្ដម​ឧបនាយករដ្ឋមន្រ្តី​ ជា សុផារ៉ា បេីកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់​ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់​ “លេីកទី២”​

រាជធានីភ្នំពេញ ៖ ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បានអញ្ជេីញជាអធិបតីបេីកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់​ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់​ “លេីកទី២” សរុប1249នាក់ នាព្រឹកថ្ងៃទី13ខែកុម្ភះឆ្នាំ2020 នៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងវគ្គផ្សព្វផ្សាយនេះ ឯ.ឧ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថាក្នុងនាមក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សូមស្វាគមន៍និងថ្លែងអំណរគុណដល់វិស្វករ ស្ថាបត្យករដែលបានចុះបញ្ជីនៅក្នុងគណះវិជ្ជាជីវះទាំង២នេះហើយនាពេលនេះអ្នកប្រកបវិជ្ជាជីវះក្នុងវិស័យសំណង់ វិស្វករ ស្ថាបត្យករក៏បានចូលរួមវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់នេះជាលើកទី2សរុប1249រូបដែលកាលពីលើកទី1មានអ្នកចូលរួមចំនួន641រូប ដែលចាត់ទុកថានេះជាចំនួនដែលមានការកើនឡើង ហើយចំពោះអ្នកនៅសេសសល់មិនទាន់បានចូលរួមគឺក្រសួងនឹងរៀបចំវគ្គផ្សព្វផ្សាយច្បាប់នេះជាលើកចុងក្រោយមួយវគ្គទៀតផងដែរដើម្បីបញ្រ្ជាបការយល់ដឹងស្តីពីច្បាប់សំណង់អោយបានទូលំទូលាយជូនពួកគាត់សំដៅបង្កលក្ខណះងាយស្រួលក្នុងការអនុវត្តការងារហើយនាពេលខាងមុខក្រសួងនឹងធ្វើការផ្សព្វផ្សាយច្បាប់នេះដល់រូបវ័ន្តបុគ្គលបណ្តាក្រុមហ៊ុនដែលបានចុះបញ្ជីដូចគ្នា។

ឯ.ឧឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីច្បាប់សំណង់ដែលច្បាប់នេះបានធ្វើការជ្រើសរើសរកដៃគូសំរាប់ជួយគាំទ្រ ហើយដៃគូដែលមានភាពសាកសមគឺយើងជ្រើសរើសយកប្រទេសជប៉ុនដែលប្រទេសនេះចាត់ទុកថាជាប្រទេសមួយដែលមានស្តង់ដាត្រឹមត្រូវច្បាស់លាស់ហើយងាយស្រួលត្រង់ថាក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាមួយនឹងក្រសួងដីធ្លីគមនាគមន៍ទេសចរណ៍នៅប្រទេសជប៉ុនធ្លាប់បានចុះអនុស្សារណះយោគយល់គ្នាកាលពីប៉ុន្មានឆ្នាំកន្លងមក ដូច្នេះហើយទើបយើងរៀបចំតាក់តែងច្បាប់សំណង់នេះបានដោយជោគជ័យដោយមានការជួយគាំទ្រពីអ្នកជំនាញការរបស់ជប៉ុនផងដែរ។

ច្បាប់សំណង់នេះមានគោលដៅធានាបាននូវសុវត្ថិភាពនិងភាពរឹងមាំសំរាប់សំណង់ដែលត្រូវសាងសង់និងធានាផលប្រយោជន៍ជាបុគ្គលនិងសាធារណះដែលចាត់ទុកថាគោលដៅចំបងរបស់ច្បាប់នេះគឺចង់អោយសំណង់រក្សាបាននូវសុវត្ថិភាពមិនប៉ះពាល់ដល់សុខមាលភាពរឺមានភាពមិនរឹងមាំដែលនាំអោយមានវិបត្តិដូចដែលធ្លាប់កើតមានកន្លងមកនោះទេ គោលដៅទី២នៃច្បាប់សំណង់គឺការសាងសង់ត្រូវស្ថិតនៅលើដីដែលមានកម្មសិទ្ធត្រូវអនុលោមទៅតាមផែនការប្រើប្រាស់ដីធ្លីប្លង់គោលក៏ដូចជាប្លង់នគរូបនីយកម្មដែលបានរៀបចំ សំណង់ដែលបានសាងសង់ត្រូវគោរពគំលាតរវាងឯកជនទាំងសងខាង រក្សាគំលាតអោយស្របទៅតាមបទដ្ឋាននគរូបនីយកម្មនិងគោរពចំពោះទីតាំងសាធារណះដូចជាលូទឹកនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។មុននឹងច្បាប់សំណង់នេះត្រូវបានរៀបចំតាក់តែងនោះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានរៀបចំធ្វើប្លង់គោល ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសដើម្បីដកចេញនូវហេដ្ឋារចនាសម្ព័ន្ធអោយអស់ ងាយស្រួលអោយប្រជាពលរដ្ឋធ្វើសំណើសុំការសាងសង់សំណង់ដែលនេះបានផ្តល់ផលប្រយោជន៍ចំនួន2គឺយើងអនុវត្តតាមប្លង់គោលប្រើប្រាស់ដីធ្លីស្របតាមផែនការដែលបានរៀបចំ ពេលដែលសំណង់ត្រូវបានសាងសង់គឺយើងរក្សាគំលាតហើយដកចេញនូវហេដ្ឋារចនាសម្ព័ន្ធហើយនោះប្រជាពលរដ្ឋក៏មិនមានការភ័យខ្លាចរីឯរដ្ឋក៏មិនតម្រូវអោយមានការដោះស្រាយឆ្លើយតបនូវផលប៉ះពាល់ដែលសំណង់បានសង់ហើយមិនគោរពទៅតាមប្លង់គោល។ក្នុងគោលដៅនេះហើយនៅក្នុងច្បាប់សំណង់យើងបានរៀបចំយ៉ាងដូច្នេះដើម្បីធានានូវប្រក្រតីភាពនិងចូលរួមចំណែកក្នុងការសន្សំសំចៃថវិការបស់ជាតិ ហើយប្រជាពលរដ្ឋក៏មិនមានការភិតភ័យផងដែរ។យើងក៏បានដាក់នូវគោលដៅសំរាប់គាំទ្រដល់វិស័យអចលនទ្រព្យ គាំទ្រដល់អ្នកវិនិយោគដែលពួកគាត់ត្រូវការភាពរឹងមាំនិងនិងជំនឿជឿជាក់។

ឯ.ឧឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ាបានចាត់ទុកថាការជួបជុំគ្នានាពេលនេះគឺដើម្បីពង្រឹងច្បាប់សំណង់ដល់អ្នកមានវិជ្ជាជីវះក្នុងវិស័យសំណង់និងអ្នកត្រួតពិនិត្យបញ្ជាក់អំពីវិស័យសំណង់អោយបានយល់ច្បាស់អំពីច្បាប់សំណង់ងាយស្រួលក្នុងការអនុវត្តការងារអោយមានប្រសិទ្ធិភាព។ចំពោះគោលដៅដែលច្បាប់សំណង់នេះបានរៀបចំរួចនោះគឺការថែរក្សានូវបរិស្ថានល្អនិងកុំអោយសំណង់ដែលសាងសង់ឡើងនោះនាំអោយមានការប៉ះពាល់ដល់បរិស្ថានដោយរាល់សំណង់ទាំងអស់ត្រូវតែមានផ្ទៃបៃតងហើយការបង្ហូរទឹកកខ្វក់ចេញទៅក្រៅគឺត្រូវសំលាប់មេរោគមុននឹងបង្ហូរទៅកាន់ទឹកសាធារណះធ្វើយ៉ាងណាអោយទឹកកខ្វក់នេះកាត់បន្ថយបាននូវជាតិពុលដើម្បីលើកកំពស់ដល់សុខមាលភាពនិងកិច្ចគាំពារបរិស្ថានអោយបានល្អប្រសើរ។



Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com