ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន មានឆន្ទៈបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ ដល់ឆ្នាំ២០២៨ នឹងលើសពីនេះទៅទៀត - សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យ - សម្តេចតេជោ ប្រសិនបើគណបក្សប្រជាជនកាន់អំណាច១០០ឆ្នាំទៀត ក៏នៅតែមិនយកពន្ធដីកសិកម្ម របស់ប្រជាពលរដ្ឋដដែល - រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី បង្ហោះសារ"លាលែងពីតំណែង"ក្រោយពីស្រ្តីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ រកពុំឃើញមានផ្ទុកមេរោគកូរ៉ូណាថ្មី ឫCovid-19 - អភិបាលខណ្ឌដូនពេញ បញ្ជាក់ថាប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនមិនអាចខ្វះបាននូវកត្តាធំបំផុតគឺ សន្តិភាព - សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសាធារណជន អានអត្ថបទ លោក ហ្សង់ ហ្រ្វង់ស្វ័រ តាន ដែលផ្តល់គំនិតឱ្យ មេដឹកនាំម៉ាឡេស៊ី សុំទោស - បើខ្ញុំជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញ ខ្ញុំនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល ដោយសារតែភាពខ្ជីខ្ជា ខ្វះការទទួលខុសត្រូវ - រដ្ឋមន្រ្តីក្រសួងដែនដី តម្រូវឲ្យមានវិស្វករចំនួន២នាក់នៅប្រចាំការក្នុងការដ្ឋានសំណង់ - សម្តេចតេជោ ហ៊ុន សែន ព្រមានដកតំណែងអភិបាលរាជធានី-ខេត្ត បើមិនចូលប្រជុំក្រុមប្រឹក្សាចំនួន៣ដង - គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ត្រូវបានទទួលការកោតសរសើរ ពីឯកឧត្តម ជា សុផារ៉ា
0

មហាអំណាចចិនប្រកាសប្រឆាំងដាច់ខាតចំពោះការយកបញ្ហា EBA ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

រាជធានីភ្នំពេញ៖ រដ្ឋាភិបាលមហាអំណាចចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសក្តែងៗប្រឆាំងដាច់ខាតចំពោះការយកបញ្ហា EBA ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។

ការប្រកាសនេះបានធ្វើឡើងតាមរយៈសន្និសីទកាសែតមួយ នៅល្ងាចថ្ងៃអង្គារនេះ មុនពេលដែលសហភាពអឺរ៉ុប ចេញសេចក្តីសម្រេចពាក់ព័ន្ធ ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ឆ្ហើយនឹងសំណួរអ្នកសារព័ត៌មាននឹងការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធលើប្រទេសកម្ពុជា លោក កឹង សួង (Geng Shuang) អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ យើងប្រឆាំងនឹងការប្រើប្រាស់ពាណិជ្ជកម្ម ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត»។

បើតាមអ្នកនាំពាក្យរូបនេះ, ប្រទេសចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការការពារឯករាជ្យអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយពួកគេមានឆន្ទៈផ្តល់ជំនួយជាវិជ្ជមានដល់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងការលើកកម្ពស់ជីវភាពប្រជាជនរបស់ប្រទេសកម្ពុជា ហើយសង្ឃឹមថា សហគមន៍អន្តរជាតិនឹងចូលរួមវិភាគទានក្នុងន័យស្ថាបនាថែមទៀត។

សហភាពអឺរ៉ុប នឹងធ្វើសេចក្តីសម្រេចមួយ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថាតើត្រូវដក ឬបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ចំពោះប្រទេសកម្ពុជា។ មុនឈានដល់ការសម្រេចនេះ សហភាពអឺរ៉ុប បានទាមទារឱ្យកម្ពុជា លើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបន្ថែមទៀត ព្រមទាំងហាមឃាត់កម្ពុជាមិនឱ្យអនុវត្តច្បាប់របស់កម្ពុជាចំពោះក្រុមប្រឆាំងផងដែរ ដែលទង្វើទាំងនេះជាការជៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាសុទ្ធសាធ។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការទាមទារជ្រុលហួសហេតុរបស់សហភាពអឺរ៉ុប គឺជាការរំលោភមកលើកិច្ចការផ្ទៃក្នុងកម្ពុជា ហើយបានប្រកាសម្តងហើយម្តងទៀត ខ្លួននឹងមិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយនឹងជំនួយរបស់បរទេសណាឡើយ ព្រមទាំងចាត់វិធានការណ៍ជាបន្តបន្ទាប់ ពង្រីកលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ។

យ៉ាងណាក៏ដោយ បើសិនជាមានការសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា នៅខែកុម្ភៈមែននោះ មិនមែនមានន័យថា សហភាពអឺរ៉ុបត្រូវអនុវត្តភ្លាមៗទេដោយយកពន្ធលើទំនិញកម្ពុជាទេ គឺការអនុវត្តត្រូវរង់ចាំរហូតដល់ ៦ខែក្រោយ ទើបចូលជាធរមានបាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com