ទាន់ហេតុការណ៍
សៀវភៅ​ទី​៧​ លោក​ឧកញ៉ា គួច ម៉េង​​លី ​បង្កប់​ខ្លឹមសារ​អប់រំ​ទាំង​ការរស់នៅ​ ការសិក្សា​ និង​អាជីវកម្ម​​ - ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាម១៣០ធុង ដល់សាលាបឋមសិក្សាចំនួន១២ ក្នុងខណ្ឌដង្កោ - ហាត់ប្រាណ លេងកីឡា តាមទីធ្លាសាធារណៈ និង ក្នុងបរិវេណស្តាតអូឡាំពិក ត្រូវបានអនុញ្ញាតអោយដំណើរការឡើងវិញ - សិល្បៈស្រុកយើង របស់ ខ្មែរ ប៊ែវើរីជីស បានត្រឡប់មកវិញហើយ សម្ដែងរាល់ចុងខែនៅ ណូរ៉ូ ម៉ល - សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ - វេសឡាញ និង ធនាគារ ហ្វីលីព ភីអិលស៊ី សហការ ដាក់ឲ្យដំណើរការកម្មវិធីបង់ថ្លៃសិក្សាតាមសេវាធនាគារចល័ត - ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក្រើនរំលឹក និងណែនាំដល់នគរបាលចរាចរណ៍ត្រូវមានសីលធម៌ក្នុងការអនុវត្តការងារ - សម្តេចតេជោ ហ៊ុន សែន បានសម្រេចជាផ្លូវការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមក - សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង - ទឹកកខ្វក់ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស សម្អាត៨ដំណាក់កាលដោយប្រព័ន្ធសម្អាតកាកសំណល់ដ៏ទំនើប
0

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ជា​សាធារណៈ​ ថាករណី​ជងឺកូ​រ៉ូ​ណាថ្មី​ត្រូវបាន​បញ្ចប់​នៅ​កម្ពុជា​

រាជធានី​​ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ជា​សាធារណៈនៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ថា ករណី​កូ​រ៉ូ​ណា​ត្រូវបាន​បញ្ចប់​នៅ​កម្ពុជា​ក្រោយពេលដែល​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​ជាសះស្បើយ ហើយ​ចេញពី​មន្ទីរពេទ្យ​រស់នៅ​ជាធម្មតាវិញ។​

ការ​ថ្លែង​របស់​សម្តេច ហ៊ុន សែន ខាងលើនេះ​ធ្វើឡើង​នៅក្នុង​ពិធី​សម្តេច​បើ​ការដ្ឋាន ស្តារ​និង​សាងសង់​ឡើងវិញ​ផ្លូវជាតិ​លេខ​២​និង​ផ្លូវ​លេខ​២២​នា​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ។ ​សម្តេចតេជោ​​បន្ថែមថា ជន​ជាតិចិន​ម្នាក់នេះ​គ្រោង​នឹង​ចាក​ចេញពី​កម្ពុជា​វិល​ទៅ​ស្រុកកំណើត​របស់ខ្លួន​វិញ​ក្នុងពេល​ឆាប់ៗ​នេះ។

សម្តេច​បន្តថា មកដល់ពេលនេះ​មិនទាន់មាន​ជនជាតិកម្ពុជា​ណា​ម្នា​ក់បាន​ឆ្លង​វី​រូស​កូ​រ៉ូ​ណា​នោះទេ ប៉ុន្តែ​ពួក​អគតិ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំ​ភ្លើ​សដែល​នាំ​ឲ្យ​មានការ​ភ័យខ្លាច​ប៉ុណ្ណោះ។​ ​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា សម្តេច​បានប្រកាស​ម្តង​រួចមកហើយ​ថា ជំងឺ ពិតប្រាកដ​របស់​យើង​មិនមែន​ជំងឺ​កូ​រ៉ូ​ណា​ទេ តែ​ជា​ជំងឺ​ភ័យខ្លាច​តែ​ចាប់ពីពេលនោះ​មក​បញ្ហា ភ័យខ្លាច​បាន​សាបរលាប​បន្តិច​ម្តងៗ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក៏បានកោតសរសើរ ក្រសួងសុខាភិបាល និងអាជ្ញាធរ​ដែលបានចាត់វិធានការណ៍ការពារវីរុសកូរ៉ូណាថ្មី៕
​ ​​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com