ទាន់ហេតុការណ៍
មជ្ឈមណ្ឌលវេជ្ចសាស្រ្តឯកទេសសិង្ហបុរី SSMC បានរៀបចំសិក្ខាសាលាស្ដីពីបញ្ហាសុខភាព - ក្មេងស្រី៤នាក់នៅ វិទ្យាល័យផ្សារដើមថ្កូវ បញ្ចប់រឿងត្រឹមអប់រំធ្វើកិច្ចសន្យាសងសំណង ២ពាន់ដុល្លារ - សម្តេចតេជោ ស្នើស្ថាប័នព័ត៌មាន-អ្នកព័ត៌មាន ធ្វើជាស្ពានចម្លងការពិត រវាងរាជរដ្ឋាភិបាល នឹងប្រជាពលរដ្ឋ - សម្តេចតេជោ ហ៊ុន សែន ដាក់ចេញពាក្យស្លោក អ្នកសារព័ត៌មាន "កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត" - អ្នកសារព័ត៌មានត្រូវបានការពារក្តីដោយមេធាវីរបស់សម្តេចតេជោផ្ទាល់ - សម្តេចតេជោ​ ហ៊ុន​ សែន​ បានប្រកាស​ថ្កោលទោស​ដាច់ខាត​ចំពោះជនណា​ដែលប្រមាថ​ដល់ភរិយា​ និងកូន​ - ម្តាយតារាសម្តែងពេជ្រ សូលីកា សម្លាប់ប្រុសស្នេហ៏ ជាស្រីដូចគ្នា ផ្តើមឡើងដោយសាររឿងប្រចណ្ឌ័ - មានការលាក់បាំង ករណីស្រូបមនុស្សម្នាក់ ចូលទុយោបូមខ្សាច់ បណ្ដាលឱ្យស្លាប់ នៅខណ្ឌមានជ័យ - អភិបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីឡើងគេហដ្ឋានថ្មី តែទំនងជឿតាមគ្រូហោខ្លាំង - ​ទឹកឃ្មុំ​ ​មាន​រសជាតិ​ផ្អែម​បែប​ធម្មជាតិ​ ​ល្អ​សម្រាប់​សុខភាព​
0

សម្តេចតេជោ ស្នើស្ថាប័នព័ត៌មាន-អ្នកព័ត៌មាន ធ្វើជាស្ពានចម្លងការពិត រវាងរាជរដ្ឋាភិបាល នឹងប្រជាពលរដ្ឋ

រាជធានីភ្នំពេញ ៖ ដោយទាមទារការទទួលបានព័ត៌មានពិតពីប្រជាពលរដ្ឋ និងចង់បញ្ជ្រាបព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋវិញនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសារជាថ្មីដល់បណ្ដាស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានទាំងឡាយ សូមចូលរួមធ្វើជាស្ពានចម្លងព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋទៅតាមការពិតជាក់ស្ដែង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើយ៉ាងដូចនេះ ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានសរុបជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារាត្រីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដែលពិធីនេះដែរជាលើកទី៤ហើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ស្ថាប័នព័ត៌មាន ក៏ដូចជាអ្នកយកព័ត៌មាន ត្រូវបំពេញតួនាទីជាស្ពានចម្លងពីរដ្ឋទៅប្រជាជន ពីប្រជាជនមករដ្ឋវិញ ទាំងផ្នែកគោលនយោបាយ ទាំងការអនុវត្ត»។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចក៏បានលើកសំណើ និងអនុសាសន៍រួចមកហើយដែរ កាលពីឆ្នាំ២០១៩ កន្លងទៅ។ សម្ដេចបានស្នើបន្តថា អ្នកសារព័ត៌មានក៏គួរចូលរួមចំណែកត្រួតពិនិត្យការអនុវត្តគោលនយោបាយរបស់រដ្ឋតាមរបៀបផ្សេងៗ ដើម្បីឱ្យដឹងថាការអនុវត្តនោះមានប្រសិទ្ធភាពកម្រិតណា មានគណនេយ្យភាពឬអត់។

ក្នុងករណីដែលមើលឃើញថាមិនទាន់សមស្របទេ ស្ថាប័នថ្នាក់ជាតិជាអ្នកកែតម្រូវ រាប់ទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឬអនុក្រឹត្យ ព្រះរាជក្រឹត្យ ឬច្បាប់នានា ដែលរាជរដ្ឋាភិបាលក៏អាចស្នើសុំសភាក្នុងការកែប្រែ ឬធ្វើវិសោធនកម្មបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្ដែង។

ប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា ប្រសិនបើការអនុវត្តនេះធ្វើបានត្រឹមត្រូវតាមគោលនយោបាយហើយ រាជរដ្ឋាភិបាលប្រាស់ជាជំរុញការអនុវត្តឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

សម្ដេចតេជោក៏សុំការយោគយល់ពីអ្នកសារព័ត៌មានផងដែរ ដែលចំណុចខ្លះមានការខ្វះចន្លោះ ដោយសារថាគោលនយោបាយទាំងអស់មិនមែនសុទ្ធតែដាក់ចេញទៅត្រឹមត្រូវនោះទេ ពេលខ្លះក៏សមស្រប ប៉ុន្តែពេលខ្លះទៀតក៏មិនសមស្របដែរ តែរាជរដ្ឋារដ្ឋាភិបាល និងស្ថាប័នជាសេនាធិការនៅតែបន្តការកែតម្រូវជារឿយៗ។

ម្យ៉ាងទៀត កិច្ចការខ្លះទាក់ទងនឹងវិស័យការពារជាតិ សន្តិសុខផ្ទៃក្នុង ការចល័តកងទ័ព-អាវុធជាដើមនោះ មិនមែនសុទ្ធតែតម្រូវឱ្យផ្សព្វផ្សាយបាននោះទេ ពីព្រោះជាកិច្ចការការពារជាតិ និងសន្តិសុខ ជាវិស័យដែលត្រូវរក្សាការសម្ងាត់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com