ទាន់ហេតុការណ៍
មុខសញ្ញា​ចោរឆក់​កក្រើក​ក្រុង​តាខ្មៅ​៣​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ នៅក្នុងផ្ទះសំណាក់របស់ លោកស្នងការរង ខេត្តកណ្តាល - ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូនសាលាខេត្តព្រៃវែង សម្រាប់យុទ្ធនាការទប់ស្កាត់កូវីដ-១៩ - ប្រជាពលរដ្ឋសម្តែងក្តីរីករាយចំពោះតម្លៃប្រេងឥន្ធនៈ ដែលបានចុះថ្លៃ - សម្ភារៈបរិក្ខារពេទ្យ សំរាប់បង្ការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ប្រមាណជាង២តោន ត្រូវបានកងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា - រដ្ឋាភិបាលរុស្សី កំពុងរៀបចំបញ្ជូនម៉ាសមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ - លោក​ យី ថុល​ មេគយច្រក​ព្រែកចាក​ហ៊ានប្រើតួនា​ទីនិងអំណាចរ​បស់ខ្លួនប្រ​ព្រឹត្តអំពើ​ពុករលួ​យយ៉ាងពេ​ញទំហឹង - ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំប្រើឧបករណ៍ តេស្តរកជំងឺកូវីដ-១៩(Covid-19)ដោយខ្លួនឯង - ក្រុមហ៊ុនអចលនទ្រព្យ អ៊ីធើនិធី និងឃ្លាំងលក់រថយន្ត៧៨សេ ចែករំលែកអំពើល្អជួយដល់ អ្នកធាក់ស៊ីក្លូ ចំនួន៣០០នាក់ ដើម្បីជួយសម្រួលការខ្វះខាត ក្នុងអំឡុងពេលជួបវិបត្តិកូវីដ-១៩ - រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកសេវារថយន្តក្រុង និងសេវាកាណូត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ - សម្តេច​តេ​ជោ បញ្ជាក់ថាបុណ្យចូលឆ្នាំ​ខ្មែរ​​ធ្វើ​​​ធម្មតា​ ប៉ុន្តែ​គ្មាន​​ការរៀបចំសង្ក្រាន្តទេ
0

ម្តាយតារាសម្តែងពេជ្រ សូលីកា សម្លាប់ប្រុសស្នេហ៏ ជាស្រីដូចគ្នា ផ្តើមឡើងដោយសាររឿងប្រចណ្ឌ័

រាជធានីភ្នំពេញ៖ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីម្តាយតារាសម្តែងពេជ្រ សូលីកា  សម្លាប់ប្រុសស្នេហ៏ ជាស្រីដូចគ្នា (ចាប់ផ្ទុបមុខជាមួយខ្នើយកើយបណ្តាលឲ្យថប់ដង្ហើមស្លាប់)   ផ្តើមឡើងដោយសាររឿងប្រចណ្ឌ័ ខឹង  ស្ត្រីរងគ្រោះ ពាក់ចិញ្ជៀនពីវង់ ដែលស្ត្រីដៃដល់ទិញអោយ  សង្ស័យយកអោយស្រីផ្សេងពាក់   ក៏ឈានដល់ការប្រតាយប្រតបគ្នា ឈាន់ដល់ សម្លាប់តែម្តង ។

ករណីឃាតកម្ម នេះបានកើតឡើង កាលពី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២២:០០ នៅចំណុចក្នុងផ្ទះលេខL42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខL42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ត្រូវជាម្តាយបង្កើត តារាចម្រៀងនិងសម្តែងពេជ្រ សូលីកា ។

ចំណែក ជនរងគ្រោះឈ្មោះ ងិន សុខលី ភេទស្រី អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ2 ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់កាហ្វេនៅក្នុងផ្សារដេប៉ូ (ស្លាប់មានស្នាមចងដៃទាំងសងខាងបណ្តាលឲ្យដាច់រលាត់ស្បែក និង មានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង) ។ សម្ភារៈបាត់បង់ចិញ្ចៀនពេជ្រចំនួន០២វង់(០១វង់មានដាំពេជ្រធំល្មមចំនួន០៣គ្រាប់ និង០១វង់ទៀតមានដាំពេជ្រតូចៗចំនួន០៣ជួរ ) ។

យោងតាមរបាយការណ៏ របស់សមត្ថកិច្ចបានឲ្យដឹងថា  កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២២:០០នាទី ជនរងគ្រោះឈ្មោះ ងិន សុខលី បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ ម្នាក់ឯងមកលេងផ្ទះរបស់ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង (មានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នា)នៅចំណុចផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះពុំមានពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតា បានខឹងប្រច័ណ្ឌ (ដោយដឹងថាជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត)   ពេលនោះ ជនសង្ស័យក៏បានទារលុយចំនួន១៥០០០ដុល្លារដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញ   តែជនរងគ្រោះមិនព្រមឲ្យក៏មានទំនាស់វាយប្រតាយប្រតប់គ្នា ខណៈនោះជនរងគ្រោះមានអាការៈទន់ដៃ.ជើង ដូចមនុស្សស្រវឹងស្រាជោគជាំ ជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន០១ខ្សែមកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា ។

ប្រភពដដែលបន្តថា  លុះដល់ថ្ងៃទី១២-០១-២០២០ វេលាម៉ោង ១៣ម៉៤០នាទី ទើបជនសង្ស័យបានឲ្យក្រុមគ្រួសារមករាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមពីរឿងជនរងគ្រោះបានស្លាប់ក្នុងផ្ទះរបស់ខ្លួន។ បន្ទាប់មកកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះឈ្មោះ ងិន សុខលី ឃើញមានស្នាមចងដៃទាំងសងខាងបណ្តាលឲ្យដាច់រលាត់ស្បែក និង មានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង ហើយសពស្លាប់ដោយសារខ្ទប់ផ្លូវដង្ហើម ជាករណីឃាតកម្ម សមត្ថកិច្ច មានការសង្ស័យទៅលើឈ្មោះ ស៊ិន ស្រីនាង នាំខ្លួនយកទៅសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម តែជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង បានព្យាយាមឆ្លើយភូតកុហក់អស់រយៈពេលយ៉ាងយូរទើបជនសង្ស័យព្រមឆ្លើយសារភាពថារូបគាត់ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com