ទាន់ហេតុការណ៍
មជ្ឈមណ្ឌលវេជ្ចសាស្រ្តឯកទេសសិង្ហបុរី SSMC បានរៀបចំសិក្ខាសាលាស្ដីពីបញ្ហាសុខភាព - ក្មេងស្រី៤នាក់នៅ វិទ្យាល័យផ្សារដើមថ្កូវ បញ្ចប់រឿងត្រឹមអប់រំធ្វើកិច្ចសន្យាសងសំណង ២ពាន់ដុល្លារ - សម្តេចតេជោ ស្នើស្ថាប័នព័ត៌មាន-អ្នកព័ត៌មាន ធ្វើជាស្ពានចម្លងការពិត រវាងរាជរដ្ឋាភិបាល នឹងប្រជាពលរដ្ឋ - សម្តេចតេជោ ហ៊ុន សែន ដាក់ចេញពាក្យស្លោក អ្នកសារព័ត៌មាន "កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត" - អ្នកសារព័ត៌មានត្រូវបានការពារក្តីដោយមេធាវីរបស់សម្តេចតេជោផ្ទាល់ - សម្តេចតេជោ​ ហ៊ុន​ សែន​ បានប្រកាស​ថ្កោលទោស​ដាច់ខាត​ចំពោះជនណា​ដែលប្រមាថ​ដល់ភរិយា​ និងកូន​ - ម្តាយតារាសម្តែងពេជ្រ សូលីកា សម្លាប់ប្រុសស្នេហ៏ ជាស្រីដូចគ្នា ផ្តើមឡើងដោយសាររឿងប្រចណ្ឌ័ - មានការលាក់បាំង ករណីស្រូបមនុស្សម្នាក់ ចូលទុយោបូមខ្សាច់ បណ្ដាលឱ្យស្លាប់ នៅខណ្ឌមានជ័យ - អភិបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីឡើងគេហដ្ឋានថ្មី តែទំនងជឿតាមគ្រូហោខ្លាំង - ​ទឹកឃ្មុំ​ ​មាន​រសជាតិ​ផ្អែម​បែប​ធម្មជាតិ​ ​ល្អ​សម្រាប់​សុខភាព​
0

អភិបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីឡើងគេហដ្ឋានថ្មី តែទំនងជឿតាមគ្រូហោខ្លាំង

ខេត្តកំពង់ឆ្នាំង ៖ មានរូបភាពបែកធ្លាយមួយចេញពីសាច់ញាតិតែម្តង ដោយបង្ហាញពីសកម្មភាពរបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីឡើងគេហដ្ឋានថ្មី តែទំនងជឿតាមគ្រូហោខ្លាំងពេក បានរៀបលុយក្រដាស១ម៉ឺនរៀលជារូបិយប័ណ្ណជាតិខ្មែរ ដោយមានព្រះឆាយាលក្ខណ៍ព្រះបរមរតនកោដ្ឋ តម្រៀបលើកាំជណ្តើររួចដើរជាន់ពីលើ ដែលមហាជន បានចាត់ទុកថា ជាការប្រមាថព្រះចេស្តា ព្រះបរមរតនកោដ្ឋ យ៉ាងធ្ងន់ធ្ងរជាទីបំផុត ។

រូបភាពទាំងអស់នេះគឺជាពិធីសូត្រមន្តឡើងគេហដ្ឋានថ្មីរបស់លោកអភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ថ្មីៗនេះ ហើយបានបែកធ្លាយពីគណនីហ្វេសប៊ុករបស់សាច់ញាតិលោកអភិបាលខេត្តកំពង់ឆ្នាំងផ្ទាល់តែម្តង ។

អ្នកដឹងរឿងច្បាស់របស់ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អះអាងនៅថ្ងៃទី១១ ខែមករា នេះ ថា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំនិងជាអតីតជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើរឿងចម្លែកៗជាច្រើនធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។

រឿងចម្លែកៗទាំងនេះ មានដូចជា ការយកត្រារដ្ឋបាលខេត្តកំពង់ឆ្នាំងមកប្រេីក្នុងសេចក្តីថ្លែងការណ៍ការពារទ្រព្យសម្បត្តិរបស់ខ្លួននិងអញ្ជើញភ្ញៀវទៅហែរជំនួន និង សូម្បីតែធ្វើបង្គន់អនាម័យ ក៏ធ្វើពិធីក្រុងពាលីនិងធ្វើខ្ទមអ្នកតា ក៏ក្រុងពាលីកោះហៅមន្ត្រីរាជការទៅចូលរួមដោយមិនខ្វល់ពីពេលវេលាជាដើម ៕




Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com