ទាន់ហេតុការណ៍
មុខសញ្ញា​ចោរឆក់​កក្រើក​ក្រុង​តាខ្មៅ​៣​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ នៅក្នុងផ្ទះសំណាក់របស់ លោកស្នងការរង ខេត្តកណ្តាល - ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូនសាលាខេត្តព្រៃវែង សម្រាប់យុទ្ធនាការទប់ស្កាត់កូវីដ-១៩ - ប្រជាពលរដ្ឋសម្តែងក្តីរីករាយចំពោះតម្លៃប្រេងឥន្ធនៈ ដែលបានចុះថ្លៃ - សម្ភារៈបរិក្ខារពេទ្យ សំរាប់បង្ការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ប្រមាណជាង២តោន ត្រូវបានកងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា - រដ្ឋាភិបាលរុស្សី កំពុងរៀបចំបញ្ជូនម៉ាសមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ - លោក​ យី ថុល​ មេគយច្រក​ព្រែកចាក​ហ៊ានប្រើតួនា​ទីនិងអំណាចរ​បស់ខ្លួនប្រ​ព្រឹត្តអំពើ​ពុករលួ​យយ៉ាងពេ​ញទំហឹង - ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំប្រើឧបករណ៍ តេស្តរកជំងឺកូវីដ-១៩(Covid-19)ដោយខ្លួនឯង - ក្រុមហ៊ុនអចលនទ្រព្យ អ៊ីធើនិធី និងឃ្លាំងលក់រថយន្ត៧៨សេ ចែករំលែកអំពើល្អជួយដល់ អ្នកធាក់ស៊ីក្លូ ចំនួន៣០០នាក់ ដើម្បីជួយសម្រួលការខ្វះខាត ក្នុងអំឡុងពេលជួបវិបត្តិកូវីដ-១៩ - រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកសេវារថយន្តក្រុង និងសេវាកាណូត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ - សម្តេច​តេ​ជោ បញ្ជាក់ថាបុណ្យចូលឆ្នាំ​ខ្មែរ​​ធ្វើ​​​ធម្មតា​ ប៉ុន្តែ​គ្មាន​​ការរៀបចំសង្ក្រាន្តទេ
0

អ៊ីនធើណិត២៤ម៉ោងយីហោ Bet365 បានទម្លាក់ស្លាកយីហោ ប៉ុន្តែនៅតែបើកដំណើរការបង្កប់ល្បែងស៊ីសង

រាជធានីភ្នំពេញ៖ ទីតាំងអ៊ីនធើណិត២៤ម៉ោងយីហោ Bet365 បានទម្លាក់ស្លាកយីហោ ប៉ុន្តែនៅតែបើកដំណើរការបង្កប់ល្បែងស៊ីសងភ្នាល់បាល់តាមអនឡាញយ៉ាងគគ្រឹកគគ្រេង និងល្បែងអនឡាញជាច្រើនមុខទៀតដដែល ទោះបីមានបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អោយបិទល្បែងស៊ីសងតាមអនឡាញយ៉ាងណាក៏ដោយ ក៏ម្ចាស់អាជីវកម្មល្បែងស៊ីសងខុសច្បាប់នេះ មិនខ្លាចញញើញនោះឡើយ។

ទីតាំងបង្កប់ល្បែងស៊ីសងជាច្រើនឆ្នាំដែលត្រូវនគរបាលបង្ក្រាបនេះមានយីហោ«Internet 365» ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៦ ផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ទីតាំងល្បែងភ្នាល់បាល់អនឡាញយ៉ាងធំ យីហោ Bet365 ដែលកំពុងពើងទ្រូងបង្អួតភ្នែកប្រជាពលរដ្ឋនោះ មិនទាន់ត្រូវបានឃើញលោកអភិបាលខណ្ឌចំការមន គឺលោក ថេង សុថុល បញ្ជាគណៈបញ្ជាការឯកភាពខណ្ឌ បង្ក្រាបនៅឡើយទេ។ ការដែលមិនអើពើបង្ក្រាបល្បែងស៊ីសង យីហោ Bet365 បែបនេះ ត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថាអាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋានខណ្ឌមួយនេះ ពិតជាទទួលបានកញ្ចប់ថវិកាណាមួយដ៏ធំនោះហើយ សម្រាប់កំដរដៃ ថ្លៃទឹកតែ ឬ បង់ទឹក បង់ភ្លើង ពីមេល្បែងនោះមិនខាន។

ជាក់ស្ដែងនៅក្នុងខណ្ឌចំការមនតាមបណ្តោយផ្លូវលេខ474 សង្កាត់បឹងត្របែក ខណ្ឌចំការមន មានទីតាំងអ៊ីនធើណិតជាច្រើនកន្លែង នៅតែបន្តបើក បង្អួតភ្នែកអាជ្ញាធរនិងពលរដ្ឋយ៉ាងរំភើយ មិនរំខានសមត្ថកិច្ចឡើយ។
ទីតាំងល្បែងអនឡាញ យីហោBet365 មានជាច្រើនសាខា នៅក្នុងរាជធានីភ្នំពេញ សុទ្ធតែបើកល្បែងអនឡាញខុសច្បាប់ និងល្បែងស៊ីសងជាច្រើនផ្សេងទៀត។

សូមរំលឹកថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿ អគ្គស្នងការនគរបាលជាតិ បានថ្លែងថា ចាប់ពីយប់រំលងអាធ្រាត្រថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ ល្បែងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិទមិនឲ្យមាន តទៅទៀតនោះឡើយហើយប្រសិនបើបុគ្គលណាឬក្រុមហ៊ុនបន្ត បើកទៀតនឹងចាត់វិធានការទៅតាម ផ្លូវច្បាប់ជាធរមាន។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយតំណាងកាស៊ីណូ និងម្ចាស់អាជីវកម្ម អនឡាញទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយសារាចរណែនាំ ស្ដីពី ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីនធឺណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទនិងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅទីស្ដីការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថារាល់ល្បែងអនឡាញទាំងអស់មិនថាឆ្នោត ឡូតូ ឬល្បែងកាស៊ីណូអ្វី នោះទេឲ្យតែតាមប្រព័ន្ធអនឡាញគឺត្រូវតែបិទជាបន្ទាន់ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ក៏ត្រូវ តាមដានមើលជានិច្ចផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ទៀតថា ការដែលរាជរដ្ឋាភិបាលសម្រេចបិទនូវអាជីវកម្មល្បែងតាមអនឡាញនេះគឺបន្ទាប់ពីរាជរដ្ឋាភិបាលបានសង្កេតឃើញថា សកម្ម ភាពល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីនធឺណេតទាំងក្នុង និងក្រៅប្រទេសទទួលបាន គោលការណ៍អនុញ្ញាតិពីរាជរដ្ឋាភិបាលនិងមួយចំនួនទៀត បានលួចលាក់ធ្វើសកម្មភាពតាមទីតាំង ផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួនបានជ្រកក្រោមរូបភាពល្បែងប្រភេទនេះដើម្បីធ្វើ សកម្មភាពបោកប្រាស់ជំរិតទាប្រាក់ពីជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងរបៀបរៀបរយក្នុងសង្គមជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានអំពាវនាវដល់មន្ត្រីនគរ បាលយុត្តិធម៌និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការស្រាវជ្រាវនិងតាម ដានបន្ថែមទៀតចំពោះបំរាមទាំងនេះ ហើយប្រសិនបើមានបុគ្គលណាឬក្រុមហ៊ុនណាលួចលាក់បន្ត ធ្វើអាជីវកម្មបន្តទៀតនោះត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់ជាបន្ទាន់ ដោយមិនលើកលែងនោះឡើយ។

ការប្រកាសបិទជាស្ថាពរនៅល្បែងតាមអនឡាញនេះគឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញ សារាចរណែនាំកាលពីខែសីហា ឆ្នាំ២០១៩កន្លង ទៅបញ្ជារឲ្យទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ត្រូវចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់ដើម្បីអនុវត្តឲ្យសារាចរនេះមានប្រសិទ្ធភាពបំផុត។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ បានចេញបទបញ្ជាឱ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់ តាមរយៈអ៊ីនធើណេតអនឡាញ ឱ្យអស់ត្រឹមដំណាច់ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈរដ្ឋមន្ត្រី។
បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេច ដឹកនាំគណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងច្បាប់ចំនួន៣ រួមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩កន្លងទៅ។

ការចេញសារាណែនាំនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលសង្កេតឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធើណេត ក្នុងនិងក្រៅប្រទេសមួយចំនួន បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមួយចំនួនទៀតលួចលាក់ធ្វើសកម្មភាព នៅតាមទីតាំងផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com