ទាន់ហេតុការណ៍
មជ្ឈមណ្ឌលវេជ្ចសាស្រ្តឯកទេសសិង្ហបុរី SSMC បានរៀបចំសិក្ខាសាលាស្ដីពីបញ្ហាសុខភាព - ក្មេងស្រី៤នាក់នៅ វិទ្យាល័យផ្សារដើមថ្កូវ បញ្ចប់រឿងត្រឹមអប់រំធ្វើកិច្ចសន្យាសងសំណង ២ពាន់ដុល្លារ - សម្តេចតេជោ ស្នើស្ថាប័នព័ត៌មាន-អ្នកព័ត៌មាន ធ្វើជាស្ពានចម្លងការពិត រវាងរាជរដ្ឋាភិបាល នឹងប្រជាពលរដ្ឋ - សម្តេចតេជោ ហ៊ុន សែន ដាក់ចេញពាក្យស្លោក អ្នកសារព័ត៌មាន "កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត" - អ្នកសារព័ត៌មានត្រូវបានការពារក្តីដោយមេធាវីរបស់សម្តេចតេជោផ្ទាល់ - សម្តេចតេជោ​ ហ៊ុន​ សែន​ បានប្រកាស​ថ្កោលទោស​ដាច់ខាត​ចំពោះជនណា​ដែលប្រមាថ​ដល់ភរិយា​ និងកូន​ - ម្តាយតារាសម្តែងពេជ្រ សូលីកា សម្លាប់ប្រុសស្នេហ៏ ជាស្រីដូចគ្នា ផ្តើមឡើងដោយសាររឿងប្រចណ្ឌ័ - មានការលាក់បាំង ករណីស្រូបមនុស្សម្នាក់ ចូលទុយោបូមខ្សាច់ បណ្ដាលឱ្យស្លាប់ នៅខណ្ឌមានជ័យ - អភិបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីឡើងគេហដ្ឋានថ្មី តែទំនងជឿតាមគ្រូហោខ្លាំង - ​ទឹកឃ្មុំ​ ​មាន​រសជាតិ​ផ្អែម​បែប​ធម្មជាតិ​ ​ល្អ​សម្រាប់​សុខភាព​
0

នាយឧត្តមសេនីយ៍ នេត សាវឿន ព្រមានចាត់វិធានចំពោះជនណា ដែលហ៊ានរត់ការបើកហ្គេមអនឡាញ ក្រោយឱសានវាទត្រូវបញ្ចប់

រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានព្រមានចាត់វិធានការច្បាប់ ទៅលើជនខិតខូចទាំងឡាយណា ដែលហ៊ានរត់ការបើកអាជីវកម្មល្បែងភ្នាល់តាមអ៉ីនធឺណែតទាំងក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ បន្ទាប់ពីដល់កំណត់ត្រូវបញ្ចប់ទាំងស្រុង តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៉ីនអេឡិចត្រួនិច តាមរយៈអ៉ីនធឺណែតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងប្រទេសកម្ពុជា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានឲ្យដឹងថា អាជីវកម្មល្បែងអនឡាញ នឹងត្រូវបញ្ចប់ទាំងស្រុងនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩តទៅ។

អគ្គស្នងការនគរបាលជាតិ បានអះអាងទៀតថា បន្ទាប់សារាចរណែនាំនេះ ត្រូវបានផ្សព្វផ្សាយក៏អាចមានបុគ្គលមួយចំនួន បានប្រឌិតព័ត៌មានថា សារាចរណែនាំនេះមិនពិតប្រាកដឡើយ ហើយអះអាងថា នៅអាចស្នើបើកអាជីវកម្មបន្ដទៀតបាន ដែលព័ត៌មាននេះមិនពិតឡើយ ពោលនេះគ្រាន់តែឧបាយកលជនទុច្ចរិតប៉ុណ្ណោះ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «តាមព័ត៌មានគណៈកម្មាធិការទទួលយកបាន គឺមានបុគ្គលខ្លះ ក្រុមខ្លះអាចដើរទៅបោកបញ្ឆោត ឬក៏និយាយថា ស្មារតីសារាចរមិនពិត ខ្លះធានាឲ្យបើកកន្លែងនោះបាន (អាជីវកម្មហ្គេមអនឡាញ) នេះគឺជាឧបបាយកល ជាសកម្មភាពរបស់ជនទុច្ចរិត ដែលបោកបញ្ឆោតទេ ជាខ្លឹមសាររួចយើងត្រូវអនុវត្តខ្លឹមសារសារាចរនេះ យើងត្រូវបញ្ចប់ទាំងស្រុងហ្គេមអនឡាញ។ ដូច្នេះសូមឲ្យក្រុមហ៊ុនទាំងអស់ អាជ្ញាធរដែនទាំងអស់ ត្រូវក្ដាប់ស្មារតីនេះ គ្មានបុគ្គលណា គ្មានអង្គភាពណា ដែលបំពានលើស្មារតីសារាចរនេះទេ បើសិនជាមានក្រុមហ៊ុន ឬមានកន្លែងណាមួយ ដែលចាញ់បោកត្រូវទទួលខុសត្រូវ»។

អគ្គស្នងការនគរបាលជាតិរូបនេះ ក៏បានអំពាវនាវដល់សមត្ថកិច្ចគណៈកម្មាធិការបង្ក្រាបល្បែង, អាជ្ញាធរដែនដីទាំងអស់ ត្រូវមានកិច្ចសហការល្អជាមួយក្រុមហ៊ុន ដើម្បីអនុវត្តឲ្យបានតាមខ្លឹមសារសារាចរណែនាំរបស់រាជរដ្ឋាភិបាល ជៀសវាងមានកន្លែងខ្លះនៅបន្ដបើកលួចលាក់ដំណើរការ ហើយប្រសិនបើរកឃើញសមត្ថកិច្ច នឹងយកច្បាប់ទៅអនុវត្ត។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើសារាចរណែនាំមួយ ដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះ។

ការចេញសារាណែនាំនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលសង្កេតឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមអយៈអ៉ិនធឺណែត ក្នុង និងក្រៅប្រទេសមួយចំនួន បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមួយចំនួនទៀតលួចលាក់ធ្វើសកម្មភាពនៅតាមទីតាំងផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com