ទាន់ហេតុការណ៍
មជ្ឈមណ្ឌលវេជ្ចសាស្រ្តឯកទេសសិង្ហបុរី SSMC បានរៀបចំសិក្ខាសាលាស្ដីពីបញ្ហាសុខភាព - ក្មេងស្រី៤នាក់នៅ វិទ្យាល័យផ្សារដើមថ្កូវ បញ្ចប់រឿងត្រឹមអប់រំធ្វើកិច្ចសន្យាសងសំណង ២ពាន់ដុល្លារ - សម្តេចតេជោ ស្នើស្ថាប័នព័ត៌មាន-អ្នកព័ត៌មាន ធ្វើជាស្ពានចម្លងការពិត រវាងរាជរដ្ឋាភិបាល នឹងប្រជាពលរដ្ឋ - សម្តេចតេជោ ហ៊ុន សែន ដាក់ចេញពាក្យស្លោក អ្នកសារព័ត៌មាន "កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត" - អ្នកសារព័ត៌មានត្រូវបានការពារក្តីដោយមេធាវីរបស់សម្តេចតេជោផ្ទាល់ - សម្តេចតេជោ​ ហ៊ុន​ សែន​ បានប្រកាស​ថ្កោលទោស​ដាច់ខាត​ចំពោះជនណា​ដែលប្រមាថ​ដល់ភរិយា​ និងកូន​ - ម្តាយតារាសម្តែងពេជ្រ សូលីកា សម្លាប់ប្រុសស្នេហ៏ ជាស្រីដូចគ្នា ផ្តើមឡើងដោយសាររឿងប្រចណ្ឌ័ - មានការលាក់បាំង ករណីស្រូបមនុស្សម្នាក់ ចូលទុយោបូមខ្សាច់ បណ្ដាលឱ្យស្លាប់ នៅខណ្ឌមានជ័យ - អភិបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីឡើងគេហដ្ឋានថ្មី តែទំនងជឿតាមគ្រូហោខ្លាំង - ​ទឹកឃ្មុំ​ ​មាន​រសជាតិ​ផ្អែម​បែប​ធម្មជាតិ​ ​ល្អ​សម្រាប់​សុខភាព​
0

គណៈសង្ឃនាយកសម្រេចបញ្ចប់តួនាទីភិក្ខុ សេង ថង ពីចៅអធិការវត្ត គោត្តម រង្សី

រាជធានីភ្នំពេញ ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបញ្ចប់មុខតំណែងភិក្ខុសេងថងពីចៅអធិការវត្តគោត្តមរង្សីហៅវត្តគោកបញ្ជាន់
និងតំណែងធម្មធរអនុគណខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
នេះបើយោងតាមលិខិតលេខ២០៨/១៩ស.ន.ក.ជចុះថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩របស់គណៈសង្ឃនាយកនេះព្រះរាជាណាចក្រកម្ពុជា។

សេចក្តីសម្រេចដែលចុះព្រះហស្ថលេខាដោយសម្តេចពោធិ៍វង្ស អំ លឹមហេងសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាដោយមានការឯកភាពរបស់ឯកឧត្តមហ៊ឹមចែមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានធ្វើឡើងដោយគោរពតាមសំណើររបស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីទេពវង្សសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសេចក្តីសម្រេចបានបញ្ជាក់ពីអង្គហេតុនិងមូលហេតុនៃការដកដំណែងភិក្ខុសេងថងពីចៅអធិការវត្តគោត្តមរង្សីហៅវត្តគោកបញ្ជាន់និងតំណែងធម្មធរអនុគណខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដោយសារតែព្រះសង្ឃអង្គនេះជាប់ពាក់ព័ន្ធករណីសហការជាមួយអាជ្ញាធរដែនមូលដ្ឋានកាត់ដីវត្តទំហំ៧គុណនឹង១៥០ម៉ែត្រដែលជាសម្បត្តិគរុភណ្ឌលក់ខុសច្បាប់ស្ថិតនៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ជាមួយគ្នានេះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាក៏បានបញ្ជាក់ផងដែរថាក្រៅពីកាត់ដីវត្តទំហំ៧គុណនឹង១៥០ម៉ែត្រលក់បានជោគជ័យកាលពីថ្ងៃទី២០ខែ១០ឆ្នាំ២០១៥រួចមកនៅក្នុងអំឡុងឆ្នាំ២០១៦ព្រះសង្ឃសេងថងបានស្នើសុំដោះដូរដីស្រះព្រះទន្លេជាដីកម្មសិទ្ធិរបស់វត្តទំហំជិត៤ហិកតាដែលទង្វើទាំងអស់នេះបានបង្ហាញថាព្រះសង្ឃសេងថងមានចេតនាព្យាយាមលក់ដីស្រះទន្លេបន្ថែមទៀត។

យោងតាមសេចក្តីសម្រេចរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថាដីវត្តគោកបញ្ជាក់ទំហំ៧គុណនឹង១៥០ម៉ែត្រត្រូវបានព្រះសង្ឃសេងថងនិងបក្ខពួកលួចលក់កាលពីថ្ងៃទី២០ខែ១០ឆ្នាំ២០១៥ដោយមានឈ្មោះចក់ឆុនដែលគេស្គាល់ថាជាសមាជិកគណៈកម្មាការវត្តជាអ្នកផ្តិតមេដៃផ្ទេរកម្មសិទ្ធិទៅឲ្យឈ្មោះយ៉ងសម្បត្តិភេទប្រុសមានប្រពន្ធឈ្មោះឃុនសុខអែម។

ការកាត់ដីទំហំ៧គុណនឹង១៥០ម៉ែត្រដែលជាផ្នែកមួយនៃដីកម្មសិទ្ធិវត្តទំហំជិត៧ហិកតាដែលមានប្លង់រឹងក្បាលដីលេខ៧២៩ចុះថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៩របស់មន្ទីររៀបចំដែនដីរាជធានីភ្នំពេញគឺធ្វើឡើងដោយមានលោកសុទ្ធសាធចៅសង្កាត់ចោមចៅដោយពុំបានឆ្លងកាត់មន្ត្រីជំនាញឡើយហើយអាជ្ញាធរចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិដីធ្លីជាប្លង់ទន់កាត់ចំណែកដីប្លង់រឹងរបស់វត្តលក់តែម្តង។នេះបើយោងតាមការបញ្ជាក់របស់លោកពេញហួរអនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាលខណ្ឌពោធិ៍សែនជ័យនៅក្នុងកំណត់ហេតុចុះវាស់វែងដីធ្លីវត្តគោកបញ្ជាន់ចុះថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៩។

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការលើបុគ្គលដែលពាក់ព័ន្ធករណីលួចដីវត្តលក់ទៅតាមផ្លូវច្បាប់។


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com