ទាន់ហេតុការណ៍
នៅ​ព្រឹក​នេះ ពលរដ្ឋ​២៩២​គ្រួសារ ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ ប្រឆាំង​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង​ - លោកវុ​ធ កំពុង​ល្បីឈ្មោះ នាំ​ឈើ​ចេញ តាម​ច្រក ការ៉េ​៩ និង ១១៥ នាំអោយ​លោក​សៅ សុខា ឈើ​ក្បាល ? - គណ​:​ប្រតិភូ​ចំនួន ១០ រូប ដឹកនាំ​ដោយ​លោក ជិន ឌឹ​ក​ធិ​ច អនុប្រធាន​មន្ទី​មហាផ្ទៃ និង​ជា ប្រធាន​គណ​:​កម្ម​ការ​សាសនា​ខេត្ត​បី​ញ ហ្សឿ​ង ជា​ប្រធាន​គណ​:​ប្រតិភូ អញ្ជើញ​ក្រាប​ថ្វាបបង្គំ​គាល់ សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណ​:​ធម្មយុត្តិ​ក​និនាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ប្រជាពលរដ្ឋ ចំនួន​២៦០​គ្រួសារ​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ ធំ​ខាងត្បូង ភូមិធំ​ខាងជើង ភូមិ​ត្រពាំង​ស្នោ ភូមិ​បឹង ភូមិ​ព្រៃ​ពង្រ និង​ភូមិ​វែង ស​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានទុក្ខ​កង្វល់​ដោយ​មាន​ចលនា​ក្រុម​ប្រមូល​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​ - ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​រិបអូស​កុំព្យូទ័រ​ជា​ង​20​គ្រឿង​ខណៈ​បង្គ្រាប​ទីតាំង​ល្បែង​ហ្គាម​អន​ឡាញ​អិន​ធើ​ណិ​ត​មួយកន្លែង - សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​ - ព្រះ​នរាយណ៍ ចែក​អំណោយ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ - ពង្រឹង​ការអនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​អំពើហឹង្សា​លើ​ស្ត្រី​ - ​នៅលើ​ទីផ្សារ​នៅតែ​មាន​ទំនិញ​ខូច​គុណភាព​ខ​ណះ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ទើរ​គ្រប់​ទីផ្សារ​ក្នុង​ខេត្ត​ - ​ភ្លៀង​ធ្លាក់​ច្រាំង​ចេះ​បាក់​បន្តបន្ទាប់​ដោយសារ​ការ​សម្រុក​បូម​ខ្សាច់​យ៉ាង​គំហ៊ុក​ពី​ក្រុមហ៊ុន​ស៊ែ​ន បាសាក់ មេគង្គ ឌី​វេឡុ​ប​ម៉ិន​
0

​ឯកឧត្ដម ជាម ហ៊ីម និង​ឯកឧត្ដម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ចុះ​សាកសួរ​សុខទុក្ខ ដល់​បងប្អូន​ខ្មែរ​ឥស្លាម​

​ខេត្ត​ព្រះសីហនុ​៖ នៅ​រសៀល​កាល​ពិ​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨ កន្លងទៅ​នេះ​ឯកឧត្ដម ជាម ហ៊ីម ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​ព្រះសីហនុ និង​ឯកឧត្ដម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ រួមជាមួយ​លោក សរ កក្កដា អភិបាល​ស្រុក​ព្រៃនប់ និង​លោក ប្រាក់ សុវណ្ណ​ប្រធាន​អភិវឌ្ឍន៍ជនបទ​ខេត្ត​និង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​អូជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ ដល់​បងប្អូន​ខ្មែរ​ឥស្លាម​ដោយ​នាំ​យក​នៅ​គ្រឿងឧបភោគ​បរិភោគ សម្ភារ​ថវិការ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ស្រាយ​បួស រ៉ា​ម៉ា​ឌន ដែល​មាន​រយៈពេល​៣០​ថ្ងៃ​នៅ​តាម​សា​រ៉ាវ​៤​ទីតាំង ស្ថិតក្នុង​ឃុំ​អូជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​ឯកឧត្ដម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ក៏ដូចជា​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​បងប្អូន​ខ្មែរ​ឥស្លាម​ដោយ​មិន​ប្រកាន់​ពូជសាសន៍ អ្វី​ឡើយ​។​ជាក់ស្តែង​បាន​នាំយក​នូវ​សម្ភារៈ​ថវិការ​គ្រឿងឧបភោគ​បរិភោគ​មក​ចូលរួម​ក្នុង​ពិធី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​ជាមួយ​បងប្អូន​ខ្មែរ​ឥស្លាម​នេះ​ស្រាប់​។​

​ឯកឧត្ដម​អភិបាលខេត្ត បាន​លើកឡើង​ផង​ដែរ​ថា ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​ធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ប្រជាពលរដ្ឋ​រស់​នៅ​មាន​សេចក្តីសុខ​មាន​ជីវភាព​ធូរធារ ដោយ​មិន​ប្រកាន់​ពូជសាសន៍ បងប្អូន​មាន​ឱកាស​ធ្វើបុណ្យ​ទាន​ទៅតាម​ជំនឿ​និង​ប្រពៃណី​រៀងៗ​ខ្លួន​។​

​នៅក្នុង​ឱកាស​នោះ​ផង​ដែរ​តំណាង​បងប្អូន​ខ្មែរ​ឥស្លាម​បាន​ថ្លែងអំណរគុណ​ចំពោះ​ការយកចិត្ត​ទុក្ខ​ដាក់​របស់​គណបក្ស​ប្រជាជន​ខេត្ត ឯកឧត្ដម​អភិបាលខេត្ត ក្នុងការ​ចុះសួរសុខទុក្ខ និង​នាំ​យក​នៅ​សម្ភារៈ ថវិកា ជូន​ដល់​បងប្អូន​ខ្មែរឥស្លាម​ក្នុង​ពិធី​ស្រាយ​បួស រ៉ា​ម៉ា​ឌន នាពេលនេះ​។​នេះ​បង្ហាញឲ្យឃើញដែ​រថា​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​ជួយ​ពួកគាត់​ឱ្យ​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ក្រោយ​ថ្ងៃ​ជ័យជម្នះ ៧​មករា​ឆ្នាំ​១៩៧៩ រហូតមកដល់​សព្វថ្ងៃ និង​មាន​ឱកាស​អោយ​បងប្អូន​ខ្មែរឥស្លាម​ធ្វើបុណ្យ​ទៅ​តាម​ជំនឿ​សាសនា​របស់​ខ្លួន​បាន​ដូច​នាពេល​បច្ចុប្បន្ន​នេះ​៕
ដោយ ៖ ទុយ ហ៊ួត

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Test Site ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 000 000 000 | 000 000 000 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ប្លាប្លា | ទូរស័ព្ទ៖ 000 000 000 | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ 000 000 000 | អ៊ីម៉ែល ៖ mailtobot@gmail.com