ទាន់ហេតុការណ៍
នៅ​ព្រឹក​នេះ ពលរដ្ឋ​២៩២​គ្រួសារ ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ ប្រឆាំង​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង​ - លោកវុ​ធ កំពុង​ល្បីឈ្មោះ នាំ​ឈើ​ចេញ តាម​ច្រក ការ៉េ​៩ និង ១១៥ នាំអោយ​លោក​សៅ សុខា ឈើ​ក្បាល ? - គណ​:​ប្រតិភូ​ចំនួន ១០ រូប ដឹកនាំ​ដោយ​លោក ជិន ឌឹ​ក​ធិ​ច អនុប្រធាន​មន្ទី​មហាផ្ទៃ និង​ជា ប្រធាន​គណ​:​កម្ម​ការ​សាសនា​ខេត្ត​បី​ញ ហ្សឿ​ង ជា​ប្រធាន​គណ​:​ប្រតិភូ អញ្ជើញ​ក្រាប​ថ្វាបបង្គំ​គាល់ សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណ​:​ធម្មយុត្តិ​ក​និនាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ប្រជាពលរដ្ឋ ចំនួន​២៦០​គ្រួសារ​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ ធំ​ខាងត្បូង ភូមិធំ​ខាងជើង ភូមិ​ត្រពាំង​ស្នោ ភូមិ​បឹង ភូមិ​ព្រៃ​ពង្រ និង​ភូមិ​វែង ស​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានទុក្ខ​កង្វល់​ដោយ​មាន​ចលនា​ក្រុម​ប្រមូល​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​ - ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​រិបអូស​កុំព្យូទ័រ​ជា​ង​20​គ្រឿង​ខណៈ​បង្គ្រាប​ទីតាំង​ល្បែង​ហ្គាម​អន​ឡាញ​អិន​ធើ​ណិ​ត​មួយកន្លែង - សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​ - ព្រះ​នរាយណ៍ ចែក​អំណោយ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ - ពង្រឹង​ការអនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​អំពើហឹង្សា​លើ​ស្ត្រី​ - ​នៅលើ​ទីផ្សារ​នៅតែ​មាន​ទំនិញ​ខូច​គុណភាព​ខ​ណះ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ទើរ​គ្រប់​ទីផ្សារ​ក្នុង​ខេត្ត​ - ​ភ្លៀង​ធ្លាក់​ច្រាំង​ចេះ​បាក់​បន្តបន្ទាប់​ដោយសារ​ការ​សម្រុក​បូម​ខ្សាច់​យ៉ាង​គំហ៊ុក​ពី​ក្រុមហ៊ុន​ស៊ែ​ន បាសាក់ មេគង្គ ឌី​វេឡុ​ប​ម៉ិន​
0

ឈ្មួញ​ខិលខូច​មួយចំនួន​នៅតែ​បន្ត​នាំ​ទំនិញ​ដែល​ខូច​គុណភាព​ពី​ប្រទេស​ថៃ​មក​ខេត្ត​បាត់ដំបង​ទឹកដី​កម្ពុជា ដោយមិនគិតផល​ប៉ះពាល់​ដល់​សុខភាព​

បាត់ដំបង​: ដោយសា​តែ​ចង់​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទើប​ឈ្មួញ​ខិលខូច​មួយចំនួន​នៅតែ​បន្ត​នាំ​ទំនិញ​ដែល​ខូច​គុណភាព​ពី​ប្រទេស​ថៃ​មក​ខេត្ត​បាត់ដំបង​ទឹកដី​កម្ពុជា ភ្លេច​ពី​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​អ្នកដទៃ រួម​និង​ល្មើស​ពី​ច្បាប់​ប្រទេស​របស់​ខ្លួន ។

​ជាក់ស្តែង​ពងមាន់​ដែល​ខូចគុណភាព​ជិត ១ ម៉ឺន​គ្រាប់ ត្រូវបាន​ឈ្មួញ​នាំ​ចូល​តាម​ច្រកល្បៀង​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា​នេះ ត្រូវបាន​មន្ត្រី​សាខា​កាំកុងត្រូល ខេត្ត​បាត់ដំបង បាន​ត្រួតពិនិត្យ​និង​ចាប់​ដកហូត​បាន​ដើម្បី​បំផ្លាញចោល ។​

​លោក ហាក់ សុខ​រិន ប្រធាន​សាខា​កាំ​កុងត្រួល​ខេត្ត​បានអោយដឹង​ថា​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ​លោក​បាន​នាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​និង​ស្ទាក់​ចាប់​បាន​ពងមាន់​ខូច​គុណភាព​ជិត​១០,០០០​គ្រាប់​ខណៈ​ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​ឆ្លងកាត់​តាម​ច្រក​ប៉ុស្តិ៍​អន្តរជាតិ​ដូង​ស្ថិតក្នុង​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​។​

​លោក​បាន​បន្ត​អោយដឹងថា​ប្រតិបត្តិការ​ខាងលើ​មន្ត្រី​ជំនាញ​បាន​ចាប់​ដកហូត​ពងមាន់​ចំនួន​២៧០​កញ្ច្រែង​ស្មើរ​នឹង​ចំនួន​៨,១០០​គ្រាប់​ដែល​ឈ្មួញ​ដឹក​តាម​រទេះ​បំភ័ណ្ឌភ្នែក​សមត្ថកិច្ច បើ​គ្មាន​ធ្វើការ​ពិនិត្យ​ត្រឹមត្រូវ​នោះ​ទេ​ឈ្មួញ​និង​ដាក់​លក់​លើ​ទីផ្សារ​បំផ្លាញ​ដល់​សុខភាព​របស់​ពលរដ្ឋ​ជាក់​ជាមិនខាន​។​លោក​បន្ត​ទៀត​ថា​ពងមាន់​ដែល​ដកហូត​បាន​នោះ​ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើ​ការដុត​កំទេច​ចោល​ភ្លាមៗ​នៅ​ហ្នឹង​មាត់ច្រក​តែម្តង​ដោយ​មាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួម​និង​អាជ្ញាធរ​ផងដែរ​។​

​ក្រោយពី​បាន​ដកហូត​មន្ត្រី​ជំនាញ​បាន​ណែនាំ​និង​អប់រំ​ដល់​ឈ្មួញ​រូប​នោះ​ត្រូវតែ​បញ្ឍប់​ការនាំចូល​ទំនិញ​ខូច​គុណភាព​បន្ត​ទៀត​បើ​មិន​ដូច្នោះ​ទេ​មន្ត្រី​ជំនាញ​និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕
​ពាយ័ព្យ​

 

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
Test Site ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 000 000 000 | 000 000 000 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ប្លាប្លា | ទូរស័ព្ទ៖ 000 000 000 | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ 000 000 000 | អ៊ីម៉ែល ៖ mailtobot@gmail.com