ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

ការផាកពិន័យនឹងទៅដល់ផ្ទះអ្នកបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ និងចតល្មើស

រាជធានីភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផែនសណ្តាប់ធ្នាប់ចរាចរណ៍ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ពីផែនការ របស់នគរបាលជាតិ ក្នុងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់តាមភ្លើងស្តុប ក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹកការអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយនឹងផាកពិន័យដល់ផ្ទះ ចំពោះអ្នកដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ និងចតល្មើសច្បាប់ជាដើម។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល១០ ខែនារសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបានលើកឡើងយ៉ាងដូច្នេះថា «ការបំពាក់ឧបករណ៍កាមេរ៉ាសុវត្ថិភាព នៅក្នុងរាជធានីភ្នំពេញ គឺប្រើប្រាស់បច្ចេកទេសបានយ៉ាងល្អ ហើយនៅភ្នំពេញនឹងឈានដល់ការពិន័យ តាមរយៈការប្រើប្រាស់កាមេរ៉ានេះ ចំពោះអ្នកមិនគោរពភ្លើងសញ្ញាតាមដងផ្លូវ និងចតខុស គឺអាចធ្វើការផាកពិន័យ ដោយថតយកលេខរថយន្តបាន [ស្លាកលេខរថយន្ត] ស្រាវជ្រាវរកអត្តសញ្ញាណដល់ផ្ទះ»។

ជាមួយគ្នានេះ លោកក៏បានព្រមានផ្សាយរិះគន់តាម Facebook ចំពោះអ្នកដែលទទួលពិន័យការបើកបរ មិនគោរពភ្លើងសញ្ញាចរាចរណ៍ និងចតមិនគោរពច្បាប់ជាដើម ដែលការធ្វើបែបនេះដើម្បីពញាក់ស្មារតី ឲ្យអ្នកប្រព្រឹត្តកំហុសនោះ ឲ្យចេះខ្មាសអៀន និងកែទម្លាប់មកចេះគោរពច្បាប់។

យ៉ាងណាក៏ដោយគេនៅបារម្ភថា ផែនការរបស់នគរបាលនេះ អាចនឹងពិបាកទទួលបានជោគជ័យ ដោយសារតែនៅពេលបច្ចុប្បន្ននេះ មានរថយន្តមួយចំនួនធំ ដែលចរាចរណ៍តាមដងផ្លូវ មិនទាន់បានកាត់ឈ្មោះពីម្ចាស់ដើម មកអ្នកកាន់កាប់ផ្ទាល់ត្រឹមត្រូវនៅឡើយ ឬរថយន្តខ្លះមានអាស័យដ្ឋានមិនច្បាស់លាស់ ដែលជាហេតុនៅពេលនគរបាល ធ្វើការផាកពិន័យតាមស្លាកលេខរថយន្ត មិនចំអ្នកប្រព្រឹត្ត បែបជាចំម្ចាស់ដើម ដែលមិនបានដឹងអីទៅវិញ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com