ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

រាជរដ្ឋាភិបាល បានចំណាយថវិការជាច្រើនក្នុងការលើកស្ទួយជនមានពិការភាព និងក្រុមគ្រួសារ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ២០១៤-២០១៨ និងប្រកាសជាផ្លូវការដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងអន្តរជាតិលើកទី៣៧ ក្រោមប្រធានបទ«លុប បំបាត់ឧបសគ្គរារាំងជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន» ។

សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមព្រឹក្សាសកម្មភាពជនពិការ និងក្នុងនាមខ្លួន ខ្ញុំផ្ទាល់ ពិតជាមានសេចក្តី សោមនស្សរីករាយ ដោយបានមកចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនមានពិការភាព ក្នុងសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការ​ភាព ២០១៩-២០២៣ ព្រមទាំងទិវាជនមាន ពិការភាពកម្ពុជាលើកទី២១ និងអន្តរជាតិលើកទី៣៧ ក្រោមប្រធានបទ «លុបបំបាត់ឧបសគ្គរារាំងជនមានពិការ ភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន»។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលគឺគិតគូជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែល មានពិការភាព តាមរយៈការជួយឧបត្ថម្ភគាំទ្រពីរដ្ឋ ក្នុងគោលនយោបាយជាតិគាំពារសង្គម និងមួយចំនួនទៀត គឺបានមកពីការជួយគាំទ្រពីសំណាក់ឯកជន តាមបណ្តាស្ថាប័ន សហគ្រាស នានាក្នុងប្រទេស និងក្រៅប្រទេស ដែលជាជំនួយមនុស្សធម៌ សម្រាប់បងប្អូនដែលមានពិការភាពនៅកម្ពុជា។ ហើយសិទ្ធរបស់ជនមានពិការភាពត្រូវ បានការពារដោយច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងការពារសិទ្ធសេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ការរើសអើងចំពោះជនមានពិការភាព ដើម្បីធានាដល់សិទ្ធស្មើភាពគ្នានៃសកម្ម ភាពក្នុងសង្គម រវាងជនមានពិការភាព និងជនមិនមានពិការភាព ។

អ្វីដែលពិសេស រាជរដ្ឋាភិបាល បានចំណាយថវិការជាច្រើនក្នុងការលើកស្ទួយជនមានពិការភាព និងក្រុមគ្រួសារ អោយមានសិទ្ធ ស្មើមុខស្មើមាត់ ទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព ព្រមទាំងជម្រុញអោយជនមានពិការភាពបានចូលរួមគ្រប់សកម្មភាព ក្នុងសង្គម និងទទួលបានការគោរពសិទ្ធសេចក្តីថ្លៃថ្នូប្រកបដោយតម្លៃដូចគ្នា។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com