ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

(អាប់ដេត)ពុទ្ធបរិស័ទជិត ២ពាន់នាក់ នៅខណ្ឌពោធិ៍សែនជ័យ លើកគ្នាតវ៉ាស្នើដកព្រះចៅអធិការវត្តគោកបញ្ជាន់

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទប្រមាណជិត ២ពាន់នាក់ បានកាន់បដារក្នុងដៃព្រោងព្រាត លើកគ្នាទៅកាន់វត្តគោកបញ្ជាន់ ធ្វើកូដកម្មបណ្ដេញព្រះចៅអធិការវត្តពីវត្ត ដោយពួកគាត់បានចោទប្រកាន់ព្រះចៅអធិការអង្គនេះថា បានកាត់ដីវត្តខាងលើលក់ទៅឲ្យឈ្មួញស្រេចតែចិត្ត និងអសមត្ថភាពក្នុងការដឹកនាំវត្ត ព្រមទាំងប្រព្រឹត្តផ្ទុយពីករណីកិច្ច និងពុទ្ធវិន័យជាដើម។
ការតវ៉ានេះបានកើតឡើងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវត្តគោកបញ្ជន់ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋទាំងអស់ជាអ្នករស់នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ពួកគាត់បានតវ៉ា ដោយមិនបានប្រើអំពើហិង្សា ទៅលើព្រះចៅអធិការ ឬព្រះសង្ឃនៅក្នុងវត្តនោះឡើយ ចំណែកអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានវិញ បានដាក់កម្លាំងការពារសុវត្ថិភាពភាគីទាំងសងខាង ខ្លាចមានអំពើហិង្សា និងសម្របសម្រួលឲ្យមានការស្ងប់ស្ងាត់។

ប្រជាពលរដ្ឋដែលជាអ្នកតវ៉ា បាននិយាយថា ពួកគេលើកគ្នាមកកាន់វត្តនាពេលនេះ ដើម្បីស្នើសុំដកភិក្ខុ សេង ថង ដែលជាចៅអធិការវត្តគោកបញ្ជាន់ សុំទាមទារដីទំហំ ៧ម៉ែត្រ គុណនឹង ១៥០ម៉ែត្រ ដែលភិក្ខុ សេង ថង លក់ឲ្យឈ្មួញយកមកទុកជាសម្បត្តិគរុភណ្ឌវត្តវិញ និងសុំរៀបចំតែងតាំងចៅអធិការវត្តគោកបញ្ជាន់ជាថ្មីឡើងវិញ

ក្រោយពីប្រជាពលរដ្ឋធ្វើការតវ៉ា នៅល្ងាចថ្ងៃដដែល ព្រះតេជគុណ សេង ថង ចៅអធិការវត្ត ព្រះអង្គបានបដិសេធថា ព្រះអង្គមិនបានប្រព្រឹត្តដូចដែលអ្វីជាការចោទប្រកាន់របស់បងប្អូនប្រជាពលរដ្ឋនោះឡើយ ផ្ទុយទៅវិញ ព្រះអង្គមានតែការពារដីវត្ត។ហើយអ្នកមួយចំនួនត្រូវបានមេខ្យល់ជួលឲ្យមកក្នុងម្នាក់ ១០ដុល្លារថែមទៀតផង ក្នុងនោះក៏មានមន្រ្តីយោធាមកតវ៉ាប្រឆាំងដែរ។

រីឯអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា រឿងហេតុនេះបានកើតឡើងយូរមកហើយ និងត្រូវបានក្រសួងធម្មការ និងសាសនា ដោះស្រាយបញ្ចប់អធិករណ៍រួចរាល់ហើយដែរ ប៉ុន្តែពេលនេះមិនដឹងថា យ៉ាងម៉េចទើបមានការតវ៉ាជាថ្មីទៀតបែបនេះ ។



Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com