ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

ប្រជាពលរដ្ឋជិត២ពាន់នាក់ បាតុកម្មបណ្តេញចៅអធិការវត្តគោកបញ្ជាន់ ចេញពីវត្ត

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋចំណុះជើងវត្ត គោកបញ្ជាន់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិត២ពាន់នាក់ នៅព្រឹកថ្ងៃទី១ ខែធ្នូ នេះ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ទាមទារបណ្តេញព្រះតេជគុណ សេង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់ ចេញពីវត្ត ។

ប្រជាពលរដ្ឋ អះអាងនៅពេលតវ៉ា ថា ត្រូវតែបណ្តេញព្រះតេជគុណ សេង ថង ចេញពីវត្តទាមទារអោយបិទវត្តរហូតដល់ពេលសម្តេចសង្ឃ ចាត់អោយមានចៅអធិការវត្តថ្មី ។

មូលហេតុនៃបាតុកម្មនេះ ត្រូវបានប្រជាពលរដ្ឋ ថ្លែងថា ព្រះគ្រូចៅអធិការវត្ត បានលក់ដីរួមវត្ត៣កន្លែង ជាពិសេសគឺលក់ផ្លូវរួម ដែលក្រោយមកឈ្មួញបានធ្វើរបងឈប់អោយពួកគាត់ឆ្លងកាត់ និង បណ្តោយអោយក្រុមប្រើប្រាស់គ្រឿងញៀន អុកឡុកពេញភូមិ ។

ទោះបីយ៉ាងណា ព្រះតេជគុណ សេង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់ ធ្លាប់បដិសេធ ថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់ នោះទេ ៕


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com