ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

ព្រឹទ្ធាចារ្យ ចាប៉ីដងវែងអំពាវនាវមហាជនគាំទ្រសិល្បៈចាប៉ីដងវែង

រាជធានីភ្នំពេញ ៖ ព្រឹទ្ធាចារ្យ សាស្តាចារ្យ និងអ្នកស្រលាញ់សិល្បៈចាប៉ីដងវែង អំពាវនាវមហាជនគាំទ្រសិល្បៈចាប៉ីដងវែង ដើម្បីអភិរក្សមរតកមួយនេះឲ្យបានស្ថិតស្ថេរគង់វង្ស។ ពិធីមហោស្រពចាប៉ីដងវែងប្រចាំឆ្នាំ ២០១៩ ធ្វើនៅសាលអង្គរ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ការអំពាវនាវនេះ ធ្វើឡើងចំពេលនៃការប្រារព្ធខួប៣ឆ្នាំនៃការ ការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។ បើតាមលោក ពេជ្រ សារ៉ាត ប្រធានសហគមន៍ចាប៉ីអមតៈ បានបញ្ជាក់ថា កម្មវិធីមហោស្រពចាប៉ីដងវែងលើកទី២នេះ មានការជុំគ្នាជាទ្រង់ទ្រាយធំ គឺសម្តែងរួមគ្នា ៤៤ រូប ដោយភ្ជាប់គោលបំណងធំៗ៣សំខាន់ គឺចង់រំឮកការចងចាំនៃខួបដាក់ចាប៉ីដងវែងចូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីចុងឆ្នាំ ២០១៦ ផង និងនៅថ្ងៃ៣០ ខែវិច្ជិកា។ ក្រៅពីនេះ ក៏ចង់ផ្សព្វផ្សាយឲ្យបានទូលំទូលាយពីសិល្បៈចាប៉ីដងវែងនេះផងដែរ ទៅដល់កូនខ្មែរជំនាន់ក្រោយបានស្គាល់វាឲ្យកាន់តែបានច្បាស់។ អ្វីដែលកាន់តែធ្វើឲ្យមានលក្ខណៈពិសេសខ្លាំងជាងឆ្នាំមុនៗ គឺដោយក្រុមសិល្បករចាប៉ីដងវែងជាច្រើនទាំងក្មេងចាស់ចូលរួមជាលក្ខណៈទ្រង់ទ្រាយធំចូលរួមសំដែង ដោយមានវត្តមានព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ព្រឹទ្ធាចារ្យ អ៊ិន សារ៉ុន ព្រឹទ្ធាចារ្យ ឯ យិន និងលោកតា លោកយាយ យុវតី យុវជន កុមារ ចាប៉ីដងវែងសរុប ៤៤ រូប។

គួរកត់សំគាល់ថា តន្ត្រីចាប៉ីដងវែងនេះ មានការពេញនិយមខ្លាំងក្លាណាស់អំឡុង នាទសវត្សរ៍ទី ៦០-៧០ ពីសំណាក់ប្រជាជនខ្មែរគ្រប់ស្រទាប់វ័យ ដោយសារជាសិល្បៈតន្ត្រីមួយប្រភេទ តម្រូវឲ្យសិល្បករ មានបញ្ញាឈ្លាសវៃ ចំណេះដឹងទូលំទូលាយ ហើយមានសំនួនវោហារស័ព្ទណែងណង នឹកឃើញភ្លាមច្រៀងភ្លែត។

នៅថ្ងៃទី៣០ វិច្ឆិកានេះ តាមរយៈហ្វេសប៊ុកផេកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមអបអរសាទរខួប៣ឆ្នាំ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។ សម្តេចបានអរគុណដល់ព្រឹទ្ធាចារ្យ សិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សា នូវសិល្បៈមួយនេះអោយបានគង់វង្ស និងអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែងក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជារៀបចំស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួន ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ បានឲ្យជនរួមជាតិ បន្តថែរក្សាសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិឲ្យនៅគង់វង្សជាបន្តបន្ទាប់ទៀត។

សូមជម្រាបផងដែរថា អង្គការយូណេស្កូ បានចុះបញ្ជីចាប៉ីដងវែងរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី កាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៦ ដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបីត្រូវការការសង្គ្រោះបន្ទាន់។ គណៈកម្មាធិការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តលើការស្នើសុំជំនួយហិរញ្ញវត្ថុ ២៣ម៉ឺនដុល្លារអាមេរិក របស់កម្ពុជា សម្រាប់ការអភិរក្សចាប៉ីដងវែង។ គិតមកដល់ពេលនេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងអស់ចំនួន៨ហើយ ដែលក្នុងនោះចែកជា សម្បត្តិវប្បធម៌រូបី៣ និងសម្បត្តិវប្បធម៌អរូបី៥។ ១៖ តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី), ២៖ របាំព្រះរាជទ្រព្យ (អរូបី), ៣៖ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី), ៤៖ប្រាសាទព្រះវិហារ (រូបី), ៥៖ ល្បែងទាញព្រ័ត្រ (អរូបី), ៦៖ ចាប៉ីដងវែង (អរូបី), ៧៖ ប្រាសាទសំបូរព្រៃគុក (រូបី) និង៨៖ ល្ខោនខោលវត្តស្វាយអណ្ដែត (អរូបី)៕





Filed in: សិល្បៈកម្សាន្ត

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com