ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

កំណាត់ផ្លូវមួយខ្សែ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាបាន៤០ភាគរយ

រាជធានីភ្នំពេញ » ក្រោយពីកំណាត់ផ្លូវមួយខ្សែ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរងនូវការខូចខាត មិនតែប៉ុណ្ណោះពេលមានភ្លៀងរួចហើយបន្សល់នៅទឹកដក់ពេញប្រៀប ជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរ និង ប្រកបអាជីវកម្ម ឥឡូវគម្រោងស្ថាបនាជួសជុលផ្លូវរបស់សាលារាជធានីភ្នំពេញបានចាប់ដំណើរការបាន៤០ភាគរយហើយ ដោយពង្រីកបន្ថែម មានទទឹង១០ម៉ែត្រ បណ្តោយ១៥០០ម៉ែត្រ កម្រាស់២តឹក ចាក់ជាបេតុងឆ្អឹងដែក និងដាក់ប្រព័ន្ធលូថ្មីមានទំហំមុខកាត់១ម៉ែត្រ ចំណាយថវិការបស់សាលារាជធានីភ្នំពេញ មួយរយភាគរយ ដោយទទួលការស្ថាបនាពីក្រុមហ៊ុន LNSJ Contractoin។

លោក ភី គីមលាង ប្រធាន ក្រុមហ៊ុន LNSJ Contractoin បានផ្តាំផ្ញើរដល់បងប្អូនទាំងអស់បើសិនមានការប៉ះពាល់ សូមមេត្តាអធ្យាស្រ័យដល់ក្រុមហ៊ុនផង ហើយចូលរួមថែរក្សាទាំងអស់គ្នា រថយន្តសូមកុំដឹកលើសពី២៥តោន។

ជាមួយគា្ននេះប្រជាពលរដ្ឋមានចិត្តរីករាយ ចំពោះរាជរដ្ឋាភិបាលដែលបានជូសជុលផ្លូវមួយខ្សែនេះឡើងវិញ និងសំណូមពរដល់ក្រុមហ៊ុនក្នុងអំឡុងពេលស្ថាបនាជួយបាញ់ទឹកផង ព្រោះហុយណាស់។




Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com