ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

ប្រតិភូកីឡាកម្ពុជាចូលរួមបង្ហូតទង់ជាតិ បង្ហាញពីការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម នៅហ្វីលីពីន

ប្រទេសហ្វីលីពីន ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងកីឡាករ-កីឡាការិនីកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បានចូលរួមពិធីបង្ហូតទង់ជាតិ និងគោរពភ្លេងជាតិ នៃព្រះរាជាណាចក្រកកម្ពុជា ជាមួយបណ្ដាប្រទេសអាស៊ាន ១០ទៀត ដើម្បីបង្ហាញពីការទៅដល់ និងការត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន។

ការចូលរួមពិធីបង្ហូតទង់ជាតិ និងគោរពភ្លេងជាតិនេះ បានធ្វើឡើងនៅភូមិកីឡា នាទីក្រុង New Clark បន្ទាប់ពីឯកឧត្ដមរដ្ឋមន្ដ្រី បានដឹកនាំប្រតិភូ និងអត្តពលិក ៩ប្រភេទកីឡា ធ្វើដំណើរទៅដល់ហ្វីលីពីន ដោយសុវត្ថិភាព កាលពីម៉ោង ៤ទាបភ្លឺ កាលពីព្រឹកមិញ ។ កម្មវិធីនេះ ត្រូវបានកំណត់រៀបចំជារៀងរាល់ឆ្នាំ រាល់មុនពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ១ថ្ងៃ ជាក់ស្ដែងបន្ទាប់ពីរៀបចំពិធីខាងលើ នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកាស្អែក ហ្វីលីពីននឹងប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ជាផ្លូវការតែម្ដង ។

តាមការបញ្ជាក់របស់ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្ម បានឲ្យដឹងថា បន្ទាប់ពីចូលរួមកម្មវិធីខាងលើ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកាស្អែក ឯកឧត្ដមបណ្ឌិត ថោង ខុន និងឯកឧត្ដម ស សុខា នឹងធ្វើការជួបសំណេះសំណាល ក៏ដូចជាផ្ដល់អនុសាសន៍លើកទឹកចិត្តលើកដល់កីឡាករ-កីឡាការិនីកម្ពុជា ដែលបានទៅដល់ប្រទេសហ្វីលីពីន មុនថ្នាក់ដឹកនាំ ប្រតិភូ និងកីឡាករ-កីឡាការិនីកម្ពុជាទាំងអស់ ត្រូវចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ផ្លូវការ នៅល្ងាចថ្ងៃដដែល ។

សូមរំឭកថា បេសកកម្មស៊ីហ្គេមឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជានឹងបញ្ជូនកីឡាសរុប ៣១ប្រភេទទៅចូលរួម ខណៈបច្ចុប្បន្នមានកីឡា ១២ប្រភេទហើយ ដែលបានទៅដល់ហ្វីលីពីន ហើយប្រភេទកីឡានៅសល់ នឹងបន្ដចេញដំណើរជាបន្ដបន្ទាប់ ស្របពេលការប្រកួតនឹងចាប់ផ្ដើមផ្លូវការពីថ្ងៃទី៣០-វិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូខាងមុខ ។ ប៉ុន្ដែគិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកានេះ កម្ពុជាមានកីឡា ២ប្រភេទហើយ ដែលបានធ្វើការប្រកួត រួមមានក្រុមបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា និងក្រុមបាល់ទះឆ្នេរខ្សាច់ ដែលត្រូវធ្វើការប្រកួតល្ងាចនេះ៕

Filed in: ព័ត៌មានកីឡា

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com