ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

ពិធីផ្សព្វផ្សាយសារាចរណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការចាត់វិធានការថែរក្សាទឹកទុក

ខេត្តស្វាយរៀង÷នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសារាចរណែនាំលេខ១១(សរណន) ចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការចាត់វិធានការថែរក្សាទឹកទុក នៅក្នុងពិធីនោះដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ី លីហួន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត រួមនឹងលោកប្រធាន អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរង ក្រុង-ស្រុក ក្រុមប្រឹក្សាស្រុក លោកមេឃុំ ចៅសង្កាត់ ក្នុងដែនសមត្ថកិច្ចខេត្តស្វាយរៀងជាច្រើនរូបទៀត។

ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តបានមានប្រសាសន៍បញ្ជាក់ពីស្ថានភាព និងវិធានការនានាដែលរដ្ឋបាលខេត្តស្វាយរៀង បានអនុវត្តក្នុងរយះពេលដែលជួបគ្រោះរាំងស្ងួតកាលឆ្នាំ២០១៦កន្លងទៅ ហើយក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង និងបន្តពង្រឹងចាត់វិធានការថែរក្សាទឹកទុកសម្រាប់ឆ្នាំ(២០១៩-២០២០) ជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរស្របទៅតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម ម៉ី លីហួន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា យោងតាមការព្យាករណ៍ និងស្ថានភាពជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់បានទទួល រងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលអ៊ីណូ ( El Nino ) ដោយបានបង្កឲ្យមានកត្តា អវិជ្ជមានជាច្រើន ដូចជា ៖ ធាតុអាកាសមានសភាពក្តៅហូតយ៉ាងខ្លាំង រដូវវស្សាមកដល់ មានសភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែមួយលើក ហើយបន្ទាប់មកក៏បានស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក ។ បើទោះបីជាចាប់ពីខែកក្កដា ឆ្នាំ ២០១៩ បាតុភូត អែល នីណូ បានថមថយឥទ្ធិពលជាបណ្តើរៗ ទន្ទឹមនឹងអាងទឹកនាពេលកន្លងមកបានរក្សាទឹកទុកស្ទើរតែ ១០០ % ក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងណាក្តី បញ្ហាគ្រប់គ្រងនិងប្រើប្រាស់ទឹកនៅតែត្រូវបានចាត់ទុកជាអាទិភាព ដើម្បីបម្រើឲ្យស្រូវធ្ងន់ចុងរដូវវស្សា ស្រូវរដូវប្រាំង ( ២០១៩-២០២០)
និងការប្រើប្រាស់ប្រចាំថ្ងៃទាំងមនុស្ស និងសត្វ រហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មី ។

បន្ទាប់មកលោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ជម្រាបជូនអំពីចំណុចសំខាន់ៗ នៃសារាចរណែនាំ របស់រាជរដ្ឋាភិបាលដូចខាងក្រោម៖
១- ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ (២០១៩- ២០២០) គឺអាចធ្វើបានតែ ១ ដង ប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី ២ បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងៗទៀត ក្រៅពីស្រូវ ។
២- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ ។

លោកជំទាវបញ្ជាក់ថា៖ តាមសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ឯកឧត្តម លោក លោកស្រី ជាអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តស្វាយរៀង បន្ទាប់ពីទទួលបានព័ត៌មាន ស្តីពីសារាចរណ៍ណៃនាំនេះ សូមយកទៅផ្សព្វផ្សាយ ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបបានយល់ដឹងគ្រប់ៗគ្នា ដើម្បីចូលរួមសហការ និងរក្សាទឹកទុកប្រើប្រាស់រហូតដល់មានភ្លៀងធ្លាក់ ៕


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com